Trending now

ប្រជាជនជាង ១,៤ លាននាក់ធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជារយៈពេល ៣ ថ្ងៃនាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌ

10:39 | 01/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ជាមួយនឹងចំនួនភ្ញៀវទេសចរកើនឡើងយ៉ាងខ្លាំងនោះ ប្រទេសកម្ពុជាកំពុងក្លាយជាទិសដៅពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ប្រជាជនជាង ១,៤ លាននាក់ធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជារយៈពេល ៣ ថ្ងៃវិស្សមកាល។

កាលពីថ្ងៃទី ៣០ ខែកញ្ញា ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានផ្សព្វផ្សាយទិន្នន័យដែលបង្ហាញថា ក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកញ្ញាប្រជាជនជាង ១,៤ លាននាក់បានទៅទស្សនាតំបន់ទេសចរណ៍នានាក្នុងកម្ពុជា។

យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថាក្នុងរយៈពេល ៣ ថ្ងៃនៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកញ្ញា ទិសដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាក់ទាញ ភ្ញៀវទេសចរ ១ លាន ៤៣៨ ម៉ឺននាក់នេះគឺជាការកើនឡើង ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះប្រជាជនជាង ១ លាន ៣ សែននាក់ជាភ្ញៀវទេសចរណ៍ក្នុងស្រុកកើនឡើង ៣៥% ចំនួនភ្ញៀវទេសចរបរទេសឈានដល់ជិត ៧៧ ម៉ឺននាក់កើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងថ្ងៃឈប់សម្រាកកាលពីឆ្នាំមុន។ ប្រទេសកម្ពុជាកំពុងក្លាយជាទិសដៅដែលអ្នកទេសចរអន្តរជាតិពេញចិត្ត។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាបានមានលើកឡើងថាចំនួនភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងដោយសារតែផ្នែកសន្តិភាពនិងស្ថេរភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៃស្រទាប់ទាំងអស់៕



(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម