Trending now

នាយករដ្ឋមន្ត្រី​ឡាវ​​អញ្ជើញមក​ទស្សនកិច្ច​នៅ​កម្ពុជា​​ក្នុង​សប្ដាហ៍​នេះ​ពិភាក្សា​បញ្ហា​ព្រំដែន​​

12:13 | 10/09/2019 (ហេង វុធ្ធី)

ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១២-១៣ កញ្ញា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​ជាពិសេស​ពិភាក្សា​រឿង​ជម្លោះ​ព្រំដែន ដែល​កងទ័ព​នៃ​ប្រទស​ពីរ​ប្រឈមមុខ​ដាក់គ្នា​កាលពីពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​៧​កញ្ញា ឆ្នាំ​២០១៩​។​

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសមភាគីឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត (រូបថត៖ vayofm.com)

​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឡាវ​នាពេលនេះ ធ្វើឡើង​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រោយ​ពេលដែល​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​ពី​រឿង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា លោក ប្រាក់ សុខុន ប្រមុខ​ការទូត​កម្ពុជា បាន​ជួប​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ ដោយបាន​ពិភាក្សាគ្នា​ផងដែរ អំពី​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នៅ​សេសសល់ និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​កម្ពុជា ទៅ​ប្រទេស​ឡាវ​កាលពី​ថ្ងៃទី​០៥ និង ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ លទ្ធផល​យ៉ាងណា​នោះ ពុំបាន​បញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឡាវ មក​កម្ពុជា​ធ្វើឡើង​ដោយ​ជោគជ័យ​ប៉ុណ្ណោះ​។​

​ជា​កត់សម្គាល់ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ របស់​ប្រមុខ​កាត​ទូត​ប្រទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ការ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ថ្ងៃទី​១២-១៣ កញ្ញា ខាងមុខនេះ បន្ទាប់ពី​មាន​ជម្លោះព្រំដែន​កើតឡើង​ជាថ្មី​នៅក្នុង​ខេត្តព្រះវិហារ កាលពី​ខែសីហា ធ្វើឱ្យ​កង​ព័ព​ដែល​ការពារ​ព្រំដែន​នៃ​ប្រទេស​ពីរ ប្រឈមមុខ​ដាក់គ្នា តែ​ពុំមាន​ផ្ទុះអាវុធ​ដាក់គ្នា​នោះឡើយ​។​

​គួរ​រំលឹក​ផងដែ​រថា កម្ពុជា​និង​ឡាវ កាលពី​ឆ្នាំ​២០១៧ បាន​ឈមមុខ​ដាក់គ្នា​រឿង​បញ្ហា​ព្រំដែន​ដែន​ម្ដង​រួចមកហើយ រវាង​ខេត្តស្ទឹងត្រែង​របស់​កម្ពុ​ជា និង​ខេត្ត​អា​តា​ពើ​ប្រទេស​ឡាវ​។ ប៉ុន្តែ​ក្រោយមក​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ប្រទេស​ទា​ពីរ​កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា​ដកទ័ព​រៀង​ខ្លួន​នៅ​តំបន់​មាន​ជម្លោះ​នោះ ក្រោយ​ជំនួប​ពិភាក្សាគ្នា​៕

ប្រភព៖ vayofm.com

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ