Trending now

ធនាគារពិភពលោក បេ្ដជ្ញាបន្តកិច្ចសហការល្អ ជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្ម កាន់តែរីកចម្រើន

07:02 | 07/11/2019 (ប្រភព៖ dap-news.com - សរុបដោយ ហេងវុធ្ធី)

លោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មី នៃធនាគារពិភពលោក បានធ្វើការប្ដេជ្ញាចិត្ត បន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត ។

លោកស្រី Dina Umali-Deininger និងលោក វេង សាខុន

ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Dina Umali-Deininger បានថ្លែងថា លោកស្រី បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព ក្នុងការអនុវត្តគម្រោងនានា នៅតាមខេត្តគោលដៅមួយចំនួន របស់កម្ពុជារួចមកហើយ ដោយ សង្កេតឃើញពិត ជាមានការរីកចម្រើនជាខ្លាំង ទាំងកម្រិតជីវភាព ការរស់នៅ សមត្ថភាព និងបច្ចេកទេស នៃការធ្វើកសិកម្មជាអាជីពរបស់សម្បទានិក ពោលពីគ្រួសារក្រីក្រគ្មានទីពឹង មកជាកសិករមានប្រាក់ចំណូល ជាប្រចាំ តាមរយៈធ្វើកសិកម្មចម្រុះ មានទាំងចំការបន្លែ ដំណាំ ចិញ្ចឹមមាន់ និងត្រី។

លោកស្រី Dina Umali-Deininger និងលោក វេង សាខុន

លោកស្រីសង្ឃឹមយ៉ាងម៉ុតមាំថា បទពិសោធន៍ ការយល់ដឹងរបស់លោកស្រី និងក្រុមការងារនៃធនាគារពិភពលោក នឹងអាចយកមកអនុវត្តជាប្រយោជន៍ដល់ប្រជាកសិករកម្ពុជា ។

លោកស្រីបន្តថា “ខ្ញុំរីករាយនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម ជាសេនាធិការដើម្បី អភិវឌ្ឍន៍វិស័យនេះឲ្យកាន់ រីកចម្រើនថែមទៀត” ។

ក្នុងឱកាសនោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា តាមរយៈគម្រោងឧបត្ថម្ភគាំទ្រ ដូចជាគម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ គម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ និងថ្មីៗនេះ បានអនុម័តជាផ្លូវការគម្រោង ពិពិធកម្មកសិកម្មកម្ពុជា ពិតជានាំមកនូវអត្ថប្រយោជន៍ ជាច្រើនដល់ការបង្កើតការងារ នៅតាមមូលដ្ឋាន លើកស្ទួយកម្រិតជីវភាពគ្រួសាររបស់ប្រជាកសិករ កាត់បន្ថយការធ្វើចំណាក់ស្រុក ៕

(ប្រភព៖ dap-news.com - សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ dap-news.com - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ