Trending now

ទោះប្រឈម COVID-19 តែការនាំចេញផលិតផលកសិកម្មកម្ពុជាមួយចំនួន កើនឡើង

14:28 | 05/06/2020 (បូកសរុបដោយឌីណា)

ថ្វីដ្បិតពិភពលោកជួបវិបត្តិកូវីដ-១៩(COVID-19) ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជានៅតែមានការកើនឡើងល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩។ ផលិតផលកសិកម្ម ដែលកម្ពុជានាំចេញមានការកើនឡើងនោះ ក្រៅពីអង្ករ មានចំណិតដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ និងម្រេចជាដើម។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣មិថុនា។

រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។ (រូបថត៖ cambonomist.com)

លោក វេ​ង សាខុន បាន​សរសេរ​រៀបរាប់​ក្នុងហ្វេសប៊ុកដូច្នេះថា ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​សកល​នៃ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បាន​នាំចេញ​កសិផល​មួយចំនួនដែលកើនឡើងក្នងពេល​ប្រាំ​ខែ​ចុងក្រោយ​មកនេះ។ ក្នុងនោះ ការនាំចេញ​ផ្លែ​ចេក​ស្រ​ស់បាន​កើនឡើង​រហូតដល់​១៧២,៧៣​ភាគរយ ក្នុង​ចំនួន​ ១២១ ៤១៥​តោន​។

​ក្រៅពី​ផ្លែ​ចេក​ស្រស់ ការនាំចេញ​ផ្លែស្វាយ​ស្រស់​ក៏កើន​ឡើងជិត​៥១​ភាគរយ ក្នុងបរិមាណ​ជាង​៤,៤​ម៉ឺន​តោន​។ ជាមួយគ្នានេះ ការនាំចេញ​គ្រប់​ស្វាយចន្ទី​ក៏បាន​កើន​២៥,៤៦​ភាគរយ ក្នុង​បរិមាណ​ជាង​១៩​ម៉ឺន​តោន ហើយ​ការនាំចេញ​ម្រេច គឺ​បាន​កើនឡើង​ជាង​២២​ភាគរយ ក្នុង​បរិមាណ​ជាង​២,៥០០​តោន​។ រីឯ​ចំណិត​ដំឡូង​មី​ក្រៀម ដែលកម្ពុជា​នាំចេញ​ជិត​១​លាន​តោននោះ ក៏មាន​ការកើនឡើង​៩,៧២​ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។

​ទន្ទឹម​នឹងមានការកើនឡើងនៃ​កសិផល​​បាន​នាំចេញ​ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ ការនាំចេញកសិផលមួយចំនួន​ទៀតពីកម្ពុជាក៏មានការថយចុះ​ដែរ​។ ម្សៅដំឡូង​មី​នាំចេញ​ពីកម្ពុជាបាន​ត្រឹមតែ​ជាង​១​ម៉ឺន​តោន ដោយវា​ថយចុះ​រហូតដល់ ​៩៧,៣០​ភាគរយ។ ចំណែក​គ្រាប់ពោតដែលត្រូវបាន​នាំចេញ​នោះមានត្រឹម ៣៥ ៦៣៦​តោន ដោយថយចុះ​ប្រហែល​៣០​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ កន្លងមក​។ នេះ​បើតាម​លោក វេ​ង សាខុន​។​

សូមរំលឹក​ថា បើមើលទៅលើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទាំងផ្លូវការ និងក្រៅផ្លូវការ នៅក្នុងរយៈពេល ៣ខែ ដំបូង នៅឆ្នាំ២០២០នេះ សម្រេចបាន ៣លានតោន។ នេះបើតាម របាយការណ៍របស់ក្រសួងកសិកម្មកម្ពុជា។កាល​ឆ្នាំ​២០១៩ កម្ពុជាបាន​នាំចេញ​កសិផល​សំខាន់ៗ ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន​៦,៩៣៩,៩៦៨​តោន​។ ទីផ្សារ​កម្ពុជានៅចេញកសិផលរបស់ខ្លួនទៅ មាន​ប្រមាណ​ ​៣០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​វៀតណាម និង​ថៃ ជាទី​ផ្សារ​ធំជាងគេ​។ ចំណែកទីផ្សារដទៃទៀតមាន បារាំង​, អង់គ្លេស​, កាណាដា​,​ហូ​ឡង់​, ឆេ​ក​, អ៊ីតាលី​, ឥណ្ឌា​, ប៉ា​គី​ស្ថាន​, រុ​ស្សី​, កូរ៉េ​, ជប៉ុន​, ប៉េ​រ៉ូ​, អា​រ៉ា​ប៊ី​សា​អូឌីត​, មី​យ៉ាន់​ម៉ា​, អូ​ស្រា្ត​លី​, តៃវ៉ាន់​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, អាល្លឺម៉ង​, ស្វី​ស​, កា​ហ្សា​ក់​ស្ថាន​,​ហុងកុង​,​ អាមេរិក​, ប៊ុលហ្គារី និង​នូ​វែ​ល​សេ​ឡង់​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ