Trending now

ទិវាប្រជាជនពិភពលោកលើកទី៣១ប្រព្រឹត្តិទៅក្រោមប្រធានបទ«ការបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩

16:03 | 09/07/2020

ទិវាប្រជាជនពិភពលោកលើកទី៣១ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ប្រព្រឹត្តិទៅក្រោមប្រធានបទ «ការបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩:តើពេលនេះយើងត្រូវការពារសុខភាពនិងសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីរបៀបណា។

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងសារលិខិតរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹង ថា ប្រធានបទនេះពិតជាមានអត្ថន័យធំធេងក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍និងសេដ្ឋកិច្ចសង្គមនៅគ្រប់ទិសទីទូទាំងពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាជំងឺកូវីដ-១៩ បានចាប់ផ្តើមកើតមានដំបូងនៅចុងឆ្នាំ២០១៩ នៅទ្វីបអាស៊ី និងបានរីករាលដាលជាសាកលហើយវាយលុកទៅលើពិភពលោកយ៉ាងខ្លាំងនិងមិនទាន់បង្ហាញឱ្យឃើញនូវសញ្ញាធូរស្រាលណាមួយឡើយ សុខភាពសាធារណៈសកលនឹងជួបវិបត្តិកាន់តែខ្លាំងឡើង និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។ ប្រទេសទាំងអស់នៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់នេះដែលតម្រូវឱ្យរដ្ឋាភិបាលនៃប្រទេសទាំងឡាយរៀបចំ កែសម្រួលនូវគោលនយោបាយនិងយុទ្ធសាស្ត្ររៀងៗខ្លួនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ។

សម្តេចតេជោបញ្ជាក់ថា ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការច្បាស់លាស់ ព្រមទាំងបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុខុមាលភាពប្រជាជន ដែលជាលទ្ធផលយើងទទួលបានជោគជ័យ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ចំនួន១៤១នាក់ បានព្យាបាលជាសះស្បើយចំនួន១៣១នាក់កំពុងសម្រាកព្យាបាលចំនួន១០នាក់ និងមិនមានករណីអ្នកស្លាប់ទេ។ លើសពីនេះទៀត រាជរដ្ឋាភិបាលបានដាក់ករណីជំងឺកូវីដ-១៩នេះទៅក្នុងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែងព្រមទាំងបានណែនាំប្រជាជនឱ្យចូលរួមការពារសុខភាពដើម្បីចៀសវាងពីការឆ្លងជំងឺវីដ-១៩ ដែលជាគោលនយោបាយគន្លឹះតាមរយៈការចូលរួមទាំងអស់គ្នា។

សូមបញ្ជាក់ថា ឯកឧត្តម តេដ្ឋ អ៊ែតហាននូម ហ្គេប្រើយ៉េសស៊ុស (Tedros Adhanom Chebreysus) អគ្គនាយកអង្គការសុខភាព ពិភពលោក (WHO) ក៏បានប្រកាសគាំទ្រចំពោះវិធានការនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ហើយនេះជាមោទនភាព ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្តែងនូវស្មារតីសាមគ្គីភាព តាមរយៈវប្បធម៌នៃការ ចែករំលែកគ្នាក្នុងគ្រាលំបាកតាមរយៈការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយនឹងគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-I9) ដែលត្រូវបានបង្កើតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស