Trending now

ទីភ្នាក់ងារ JICA កំពុងស្វែងរកការបង្កើតភូមិខ្មែរនៅក្នុងប្រទេសជប៉ុន

18:01 | 03/07/2019 (សរុបដោយវិច្ឆិកា)

ជប៉ុនកំពុងស្វែងរកបង្កើតភូមិខ្មែរចំនួន ៤កន្លែង នៅប្រទេសជប៉ុន ដើម្បីឱ្យប្រជាជនខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសជប៉ុន អាចជួបប្រាស្រ័យទាក់ទង និង រស់នៅដោយមានបរិយាកាសដូចជានៅមាតុប្រទេសរបស់សខ្លួន។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងសមាគម JICA ជប៉ុន ប្រចាំអាស៊ីអាគ្នេយ៍ និងលោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្ត្រី នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២១០១៩នេះ។

លោក Fumio Yamada និង លោក យី យ៉ូន

ថ្លែង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​លោក Fumio Yamada ប្រធាន​អង្គការ JCIA ជប៉ុន ប្រចាំ​អាស៊ីអាគ្នេយ៍ បាន​លើកឡើងថា ដើម្បី ឱ្យ​កម្មសិក្សាការី​ខ្មែរ​អាច​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ខ្មែរ និង ខ្មែរ នៅ​ប្រទេស​ជប៉ុន អាច​ទទួលទាន​អាហារ​ខ្មែរ និង បរិយាកាស​ដែលមាន​លក្ខណៈ​ដូចជា​នៅ​ប្រទេស​កំណើត​របស់​ពួកគេ ជប៉ុន កំពុង​បង្កើត​ភូមិ​ខ្មែរ​ចំនួន ៤ កន្លែង នៅក្នុង​ប្រទេស ជប៉ុន ។ ចំណែក​ផ្ទៃដី ឬ ទីកន្លែង និង សំណង់​អាគារ គឺ​ត្រូវ​បានរៀបចំ​ចាត់ចែង​រួចរាល់​ហើយ នៅតែ​ត្រូវការ​កិច្ចសហការ​ពី​ថ្នាក់ដឹកនាំ​កម្ពុជា ដើម្បី បង្កើត​ភូមិ​ខ្មែរ​នៅ​ប្រទេស ជប៉ុន ឱ្យ​កើតចេញ​ជា​រូបរាង និង ដំណើ​ករា​តែម្តង ។​

លោក យី យ៉ូន បាន​ថ្លែងអំណរគុណ និង កោតសរសើរ​ចំពោះ គោលបំណង​របស់ ជប៉ុន ក្នុងការ​បង្កើត ភូមិ​ខ្មែរ​នៅ​ប្រទេស ជប៉ុន និង ការជួយ​ពង្រឹង​ជំនាញ​ថែទាំ​មនុស្ស​ចាស់ ដោយ​ឯកឧត្តម បាន​លើកឡើងថា នេះ​គឺជា​បំណង​ដ៏​ឧ​ត្ត​ម ហើយ​ថា ភាគី​កម្ពុជា នឹង​សហការ​ដោយ​រីករាយ ហើយ​នេះ​គឺជា​ការបង្ហាញ​មួយទៀត អំពី​សាមគ្គីភាព និង មិត្តភាព​រវាង​រដ្ឋាភិបាល និង រដ្ឋាភិបាល រវាង​ប្រជាជន និង ប្រជាជន នៃ ប្រទេស​ទាំង ២ កម្ពុជា​-​ជប៉ុន ហើយ​ថា នៅ​កម្ពុជា បើទោះជា​មិនទាន់មាន​ភូមិ​ជប៉ុន ក៏មាន​ហាង និង អាហា​រដ្ឋា​ន​ជប៉ុន​ច្រើនណាស់​មកហើយ​ដែរ ។​

ជាមួយគ្នានោះ លោកប្រធាន JICA ក៏បានស្នើឱ្យសិស្សនិស្សិត ឬមន្ត្រីកម្ពុជា ដែលមានចំណាប់អារម្មណ៍លើជំនាញថែទាំមនុស្សចាស់ អាចសិក្សានៅ JCIA ពោធិ៍សែនជ័យ រួចហើយបន្តទៅសិក្សានៅជប៉ុនទៀតក៏ជាការប្រសើរ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានកម្មសិក្សាការីកម្ពុជា នៅប្រទេសជប៉ុន ជាង ៩.០០០នាក់មកហើយ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់