Trending now

ថៃបានបើកដំណើរការសេវាផ្លូវដែកពីទីក្រុងបាងកកទៅកាន់ព្រំដែនកម្ពុជា

16:11 | 01/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ចាប់ផ្តើមពីថ្ងៃ ១ ខែកក្កដា ក្រុមហ៊ុនផ្លូវដែកថៃ (SRT) នឹងអនុវត្តសេវារថភ្លើងនៅលើផ្លូវដែកទៅព្រំប្រទល់កម្ពុជាបន្ទាប់ពីត្រូវអនិរន្នរភាពក្នុងរយៈពេល ៤៥ ឆ្នាំ។

បើកសេវាផ្លូវដែកពីប្រទេសថៃមកកម្ពុជាឡើងវិញ

ខ្សែរថភ្លើងផ្លូវដែកនេះដំបូងឡើយបានពង្រីកទៅកាន់ទីក្រុងបាត់ដំបងនៃប្រទេសកម្ពុជាតាមរយៈស្ថានីយ៍រថភ្លើង Aranyaprathet និងឈប់ធ្វើការពី ថ្ងៃ ១​ ខែកក្កដា ឆ្នាំ ១៩៧៤ ដោយសារតែសង្គាមនៅកម្ពុជា។ រហូតដល់ឆ្នាំ​ ២០១៤ រដ្ឋាភិបាលថៃនិងកម្ពុជាបានសម្រេចស្តារសេវាផ្លូវដែករវាងប្រទេសទាំងពីរឡើងវិញ។

នាខែមេសា ឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែនបានអធិបតីភាពពិធីសម្ពោធស្ពានមិត្តភាពនិងពិធីបង្កើតឡើងវិញផ្លូវដែកតភ្ជាប់ខេត្ត Aranyaprathet និងខេត្តប៉ោយប៉ែករបស់កម្ពុជា។

នាយករដ្ធមន្រ្តីថៃលោគ Prayut Chan-o-cha បាននិយាយថាការស្តារផ្លូវដែកឡើងវិញនឹងជំរុញការដឹកជញ្ជូនតាមព្រំដែននៃប្រទេសទាំងពីរនិងកាលានុវត្តភាពអជិវកម្មនិងវិនិយោគ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីកម្ពុជាលោក​ ហ៊ុន សែន បញ្ជាក់ថាការស្តារឡើងវិញនេះនឹងផ្តល់កាលានុវិត្តភាពថ្មីសម្រាប់សេវាផ្លូវដែក ហើយនេះមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរតែបណ្ណោះ ថេមទាំងរូមចំណែកក្នុងការសមាហរណកម្មអាស៊ាននិងការអភិវឌ្ឍន៍អនុតំបន់ទន្លែមេគង់ផងដែរ។

យោងតាមក្រសួងដឹកជញ្ជូនថៃ សេវារថភ្លើងរវាងប្រទេសទាំងពីរអាចស្តារឡើងវិញបានពិព្រោះផ្លូវដែករវាងប្រទេសទាំងពីរបានតភ្ជាប់ហើយ។ ការស្តារសេវាផ្លូវដែករវាងប្រទេសទាំងពីរឡើងវិញនឹងបង្កលក្ខខណ្ឌងាយស្រួលសម្រាប់ពាណិជ្ជកម្មឆ្លងដែននិងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ព្រំដែនភាគខាងកើតរបស់ថៃ។

ដំណាក់ត្រួតពិនិត្យ Aranyaprathet គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរវាងថៃនិងកម្ពុជា។ ទំនិញនាំចេញរបស់ថៃទៅកាន់រាជធានីភ្នំពេញនិងតំបន់នានារបស់កម្ពុជាដែលទៅឆ្លង់កាត់ច្រកព្រំដែននេះ។ ទិន្នន័យដែលចេញផ្សាយបានបង្ហាញថាពាណិជ្ជកម្មទ្វេភាគីតាមច្រកព្រំដែននេះបានកើនឡើងពីរដងក្នុងរយៈពេល ១០ ឆ្នាំចាប់តាំងពី ២៣ ពាន់លានបាតនៅឆ្នាំ ២០០៨ ដល់ ៦០ ពាន់លានបាតនៅឆ្នាំ ២០១៨ ៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ