Trending now

ថៃនិងកម្ពុជាសហប្រតិបត្តិការដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩

12:49 | 08/10/2020 (បូកសរុបដោយឌីណា)

ប្រទេសទាំងពីរនឹងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការធានាចលនាទំនិញឆ្លង កាត់ព្រំដែនប្រកបដោយរលូន ទន្ទឹមនឹងការគ្រប់គ្រងចលនាឆ្លងដែនរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព

ថៃ និងកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ សំដៅកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ តាម រយៈគម្រោងសហប្រតិបត្តិការទ្វេភាគី ដូចជាកិច្ចសហប្រតិបត្តិការសុខាភិបាល សាធារណៈ ជាពិសេសនៅតាមតំបន់ព្រំដែន។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា។ (រូបថត៖ VOV)

ក្នុងជំនួបតាមប្រព័ន្ធអ៊ីនធឺណែត នាពេលថ្មីៗនេះ រវាងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជានោះ ប្រទេសទាំងពីរបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈ ធានាការ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនដោយរលូន ព្រមទាំងគ្រប់គ្រងការឆ្លងដែនរបស់ប្រជាជន​ប្រកបដោយប្រសិទ្ធភាព ក្នុងស្ថានភាពកាត់បន្ថយការធ្វើដំណើរដូចបច្ចុប្បន្ននេះផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក Don Pramudwinai​ ក៏បាន​បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលASEM លើកទី ១៣ នឹងធ្វើឡើង នៅឆ្នាំ ២០២១ ។ ថៃនិងកម្ពុជានឹងអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត​រវាងប្រទេសទាំងពីរ នៅថ្ងៃទី ១៩ ធ្នូ ហើយនឹងរៀបចំសកម្មភាពនានា ដើម្បីអបអរឱកាសនេះពេញមួយឆ្នាំ ២០២១ ./ .

(បូកសរុបដោយឌីណា)

(ប្រភពព័ត៌មាន: VOV, vietnamplus)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់