Trending now

ថ្ងៃទី៦កក្កដា សប្តាហ៍ក្រោយនេះ នឹងមានជើងហោះហើរពិសេស ពីម៉ាឡេស៊ីមកភ្នំពេញ១ទៀត

14:16 | 04/07/2020 (សរុបដោយវិច្ឆិកា)

ជេីងយន្តហោះពាណិជ្ជកម្ម១ទៀតរបស់ក្រុមហ៊ុន Malaysian airlines នឹងហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ តាមជេីងយន្តហោះពាណិជ្ជកម្មពិសេស។ នេះបើតាមការផ្សាយ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៤ ខែកក្កដានេះ។

ទូតខ្មែរនៅម៉ាឡេស៊ី៖ ថ្ងៃទី៦កក្កដា សប្តាហ៍ក្រោយនេះ នឹងមានជើងហោះហើរពិសេស ពីម៉ាឡេស៊ីមកភ្នំពេញ១ទៀត។

បើតាមស្ថានទូត, ប្រជាពលរដ្ឋខ្មែរទាំងអស់ មុននឹងទិញសំបុត្រ ឬបានទិញរួចហេីយត្រូវតែប្រាកដថា៖

១៖ ត្រូវមានលិខិតឆ្លងដែនមានសុពលភាព។ បេីលិខិតឆ្លងដែនអស់សុពលភាព (passport ងាប់) ត្រូវ ទាក់ទង ឬទៅស្ថានទូត ដេីម្បីទទួលបានការពន្យល់ណែនាំ។

២៖ លិខិតឆ្លងដែនត្រូវមានទិដ្ឋាការការ (visa) ត្រឹមត្រូវ ឬទិដ្ឋាការនោះអស់សុពលភាព (visa ងាប់) គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ប្រសិនបើ visa អស់សុពលភាព មុនថ្ងៃទី០១ ខែមករា ឆ្នាំ ២០២០ ត្រូវទៅដោះស្រាយជាមួយអន្តោប្រវេសន៍ម៉ាឡេស៉ីឲ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីមានគ្រប់លក្ខខណ្ឌខាងលេី សូមទិញសំបុត្រ online ដោយផ្ទាល់នៅលេីគេហទំព័ររបស់ក្រុមហ៊ុន Malaysian Airlines ហេីយ អាចសាកសួរព័ត៌មានបន្ថែមដោយ WhatsApp ទៅកាន់លេខទូរសព្ទ +60122605359។

ស្ថានទូតបានដាស់តឿនន្ថែមថា «សូមកុំជឿតាមការឃោសនារបស់ពួកមេខ្យល់ ដែលធានាទិញសំបុត្រឱ្យបងប្អូនត្រឡប់ទៅវិញ ប្រសិនបេីមិនមានគ្រប់លក្ខខណ្ឌខាងលេីពីព្រោះកន្លងមកមានបងប្អូនខ្លះបានចាញ់បោកមេខ្យល់ខាតបង់លុយកាក់ជាច្រេីន ប៉ុន្តែពុំអាចត្រឡប់ទៅវិញបាន។ សូមទិញសំបុត្រនៅពេលណាដែលស្ថានទូតជូនដំណឹងតែប៉ុណ្ណោះ »

សូមរំលឹកថា គិតចាប់ពីផ្ទុះជំងឺកូវីដ១៩ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ទើបតែបាន៣លើកប៉ុណ្ណោះ រួមមាន៖

* លើកទី១៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។
* លើកទី២៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១៥៨នាក់។
* លើកទី៣៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១២២នាក់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់