Trending now

ជប៉ុន នឹងបន្តជួយឧបត្ថម្ភកម្ពុជាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩

12:07 | 29/05/2020 (សរុបដោយវិច្ឆិកា)

លោក Masahiro Mikami បានថ្លែងថាបន្ដថា កម្ពុជា-ជប៉ុន នឹងប្ដេជ្ញារួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្ទាប់ពីការរួមគ្នាទប់ស្កាត់ និងការពារជំងឺនេះកន្លងមក បានយ៉ាងល្អប្រសើរ។ លើសពីនោះ ជប៉ុន នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខាភិបាលនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Masahiro Mikami បានអញ្ចើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។ (ប្រភព៖ FN)

នាទីស្ដីការក្រសួង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Masahiro Mikami បានអញ្ចើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។

លោក Masahiro Mikami បានថ្លែងថាបន្ដថា កម្ពុជា-ជប៉ុន នឹងប្ដេជ្ញារួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្ទាប់ពីការរួមគ្នាទប់ស្កាត់ និងការពារជំងឺនេះកន្លងមក បានយ៉ាងល្អប្រសើរ។ លើសពីនោះ ជប៉ុន នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខាភិបាលនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏បានថ្លែងកោតសរសើរ និងអរគុណដល់កម្ពុជា ដែលបានខិតខំក្នុងការប្រយុទ្ធទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងនោះក៏បានជួយសម្របសម្រួលដល់ប្រជាជនជប៉ុន ដែលរស់នៅកម្ពុជាផងដែរ។ ជាងនេះទៅទៀត តាមរយៈគម្រោងជំនួយបច្ចេកទេសនេះ ជប៉ុននឹងជួយឧបត្ថម្ភ និងផ្គង់ផ្គត់សម្ភារក្នុងតម្រូវការចាំបាច់ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្ដិការរវាងជប៉ុន-កម្ពុជាកន្លងមក លើវិស័យសុខាភិបាល ហើយនឹងបន្ដកិច្ចសហប្រតិបត្ដិការបន្ដទៀត និងការទប់ស្កាត់ជំងឺកូវីដ១៩។

លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រ កម្មវិធីសុខាភិបាលទាំងមូល ជាពិសេស ជួយលើការងារទប់ស្កាត់ជំងឺកូវីដ១៩កន្លងមកនេះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស