Trending now

ចិនចាត់ទុកការងារ បោសសម្អាតមីន គឺជាការចូលរួម ផ្តល់សុភមង្គលដល់ពលរដ្ឋខ្មែរ

08:50 | 30/09/2020

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន នឹងបន្តចូលរួមអភិវឌ្ឍកម្ពុជា ក្នុងនោះ បន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីន ឆ្នាំ២០២៥ ហើយចិនចាត់ទុកការងារបោសសម្អាតមីន គឺជាការចូលរួមផ្តល់សុភមង្គល ដល់ប្រជាពលរដ្ឋខ្មែរ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរមីន។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា និងលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Wang Wentian នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន ដែលតែងតែចូលរួមដល់ការងារអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ រួមមានការគាំទ្រដល់ការងារសកម្មភាព មីនមនុស្សធម៌នៅកម្ពុជាទាំងថវិកា បច្ចេកទេស និងសម្ភារៈ។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយមីន ដែលយើងបានស្គាល់អោយអស់ត្រឹមឆ្នាំ២០២៥ និងការកាត់បន្ថយអត្រាគ្រោះដោយសារមីនអោយបានជាអតិបរមា។

លោកក៏បានស្នើសុំឲ្យប្រទេសចិន បន្តជួយគាំទ្រអោយបានខ្លាំងក្លាថែមទៀត ដើម្បីបញ្ចប់ ការគម្រាមកំហែងដោយសារមីននៅឆ្នាំ២០២៥ និងដោះស្រាយបញ្ហាសេសសល់នៃ សំណល់ជាតិផ្ទុះពីសង្គ្រាមក្រោយឆ្នាំ២០២៥។លោកថា ការផ្តល់ជំនួយបម្រើដល់កាងារបោសសម្អាតមីនមនុស្សធម៌របស់មិត្តចិន នាពេលនេះ និងកន្លងមក គឺជាចូលរួមចំណែកឆ្លើយតប និងស្របតាមការលះបង់ និងគោលដៅដ៏យូរអង្វែងរបស់សម្តេចតេជោ សម្រាប់ប្រទេសជាតិ និងប្រជាជន រួមមាន សន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ជាងនេះទៅទៀត អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលបានចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា តាំងពីដើមមក។

ជាការឆ្លើយតប ទូតចិន ប្រចាំកម្ពុជា មានប្រសាសន៍ថា «រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះបន្តគាំទ្រចំពោះ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយលោកឯកអគ្គរដ្ឋទូតបានចាត់ទុកការងារបោសសម្អាត គឺជាការចូលរួមផ្តល់នូវសុភមង្គល ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ»៕


(ប្រភពព័ត៌មាន: dap-news.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស