Trending now

ចំណងមិត្តភាពនិងសាមគ្គីភាពនៅព្រំដែនកម្ពុជា-ឡាវ

15:47 | 13/08/2019 (សរុបដោយវិច្ឆិកា)

ត្នោតចំនួន ៣ ម៉ឺនគ្រាប់ ត្រូវបានដាំនៅអមសងខាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលមន្ត្រីខេត្តស្ទឹងត្រែងអះអាងថា នេះគឺជាការដាំដើមត្នោតលើកទី៣ ដើម្បីជាការថែរក្សាអត្តសញ្ញាណជាតិ និងការពារអធិបតេយ្យភាពជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

ត្នោតចំនួន ៣ ម៉ឺនគ្រាប់ ត្រូវបានដាំនៅអមសងខាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ (


ត្នោត​ចំនួន ៣ ម៉ឺន​គ្រាប់ ​ត្រូវ​បាន​ដាំ​នៅ​អម​សង​ខាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ​ ចាប់​ពី​ចំណុច​បង្គោល​ព្រំដែន​លេខ ០៤០ ទៅ​ដល់​បង្គោល​ព្រំដែន​លេខ ០៤២ ​ដែល​មាន​ប្រវែង​ចំនួន ១០ គីឡូម៉ែត្រ​ កាល​ពី​ថ្ងៃទី ១១ ​សីហា ​ដែល​មន្ត្រី​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា​ នេះ​គឺ​ជា​ការ​ដាំ​ដើមត្នោត​លើក​ទី៣ ​ដើម្បី​ជា​ការ​ថែរក្សា​អត្តសញ្ញាណ​ជាតិ ​និង​ការពារ​អធិបតេយ្យភាព​ជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

គ្រាប់​ត្នោត​ទាំង ៣ ម៉ឺន​គ្រាប់​នេះ​ ត្រូវ​បាន​ដាំ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត ​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​សិស្ស​សាលា​សរុប​ប្រមាណ ​៥០០ នាក់ ដែល​ដឹកនាំ​ដោយ​លោក ​ម៉ុម សារឿន ​អភិបាល​ខេត្ត​ស្ទឹងត្រែង​ និង​លោក ​ឈាង ឡាក់ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្ទឹងត្រែង។ នេះ​បើ​តាម​ការ​ផ្សាយ​ក្នុង​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង។

លោក ម៉ុម សារឿន ​ថ្លែង​ថា​ ដើម​ត្នោត ​គឺ​ជា​រុក្ខជាតិ​ផ្ដល់​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ដល់​ប្រជាជាតិ​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​កាល ​និង​ជា​តំណាង​អត្តសញ្ញាណ​ជាតិ ​ដួង​ព្រលឹង​ជាតិ ​ដែល​ប្រជាជន​ខ្មែរ​តែង​សម្គាល់​ថា ​ជា​ទេសភាព​នៃ​ទឹកដី​របស់​ខ្លួន​តាំង​ពី​បុរាណកាល​រហូត​មក​ដល់​​បច្ចុប្បន្ន។

លោក​ថា​៖ «សកម្មភាព​ដាំ​ដើម​ត្នោត​នេះ ​គឺ​ជា​សកម្មភាព​ប្រវត្តិសាស្ដ្រ​របស់​ខេត្ត​ក្នុងការ​បង្ហាញ​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ ការ​ថែរក្សា​អត្តសញ្ញាណ​ជាតិ​ ដួង​ព្រលឹង​ជាតិ​ ការពារ​អធិបតេយ្យភាព​ជាតិ ​និង​បំផុស​ផ្នត់​គំនិត​ដល់​អ្នក​ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ និង​ដួង​ព្រលឹង​ជាតិ​របស់​ខ្លួន»។

តាម​លោក ម៉ែន គុង អ្នក​នាំពាក្យ​ខេត្ត​ស្ទឹងត្រែង​ថា នេះ​ជា​លើក​ទី៣ ហើយ ​ដែល​មន្ត្រី​ខេត្ត​ស្ទឹងត្រែង​នាំ​គ្នា​ដាំ​គ្រាប់​ត្នោត​នៅ​តាម​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-​ឡាវ ​ដែល​លើក​ទី១ ដាំ​ក្នុង​ឆ្នាំ ២០១៧ និង​លើក​ទី២ ដាំ​ក្នុង​ឆ្នាំ ២០១៨។ ​បើ​សរុប​ទាំង ៣ ​លើក​ គឺ​ដាំ​បាន​ចម្ងាយ​ផ្លូវ​ជិត ​៤០ ​គីឡូម៉ែត្រ​ ហើយ​រដ្ឋបាល​ខេត្ត​ គ្រោង​នឹង​ដាំ​បន្តបន្ទាប់​ទៀត ​នៅ​តាម​សង​ខាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ ​ដែល​មាន​ប្រវែង​សរុប ១៥៣ គីឡូម៉ែត្រ។

លោក ម៉ែន គុង ​ប្រាប់​ម្សិលមិញ​ថា​៖ «នៅ​ពេល​ដើម​ត្នោត​ទាំង​អស់​ហ្នឹង​ដាំ​មក​ហើយ ​និង​នៅ​ពេល​អនាគត ​កូន​ចៅ​ជំនាន់​ក្រោយ​ប្រាកដ​ជា​ដឹង​ថា ​តំបន់​ហ្នឹង គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា។ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កុំ​ឱ្យ​ពិបាក​យល់​ច្រឡំ ​ថា​ចូល​ទៅ​ក្នុង​ទឹក​ដី​ឡាវ ឬ​ឡាវ​ចូល​មក​ទឹក​ដី​ខ្មែរ»​។

លោកស្រី កុយ ពិសី ​អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​​លើក​ឡើង​ថា​ ពុំ​មាន​ការ​ណែនាំ​ឱ្យ​មាន​ការ​ដាំ​ដើម​ត្នោត​នៅ​តាម​តំបន់​ព្រំដែន​ឡើយ ​ប៉ុន្តែ​ខាង​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ គាំទ្រ​ចំពោះ​ខេត្ត​ណា​ដែល​មាន​ស្មារតី​ដាំ​ដើម​ត្នោត​បែប​នេះ។

លោកស្រី​ថ្លែង​ថា​៖ «យើង​គាំទ្រ ​មិន​ថា​ តែ​ដើម​ត្នោត​ទេ​ ដើម​អី​ក៏​ដោយ​ ខ្ញុំ​គាំទ្រ​ឱ្យ​ដាំ​នៅ​តំបន់​ជាយ​ដែន​ ហើយ​បើ​បាន​ដាំ​ដើម​ត្នោត​បន្ថែម​លើ​បង្គោល​ (ព្រំដែន) ​ដែល​យើង​មាន​ស្រាប់ ​ក៏​រឹត​តែ​ល្អ»៕‌

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់