Trending now

គិតត្រឹមពាក់កណ្តាលខែឧសភា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់បាន៨៦ភាគរយហើយ

16:36 | 14/05/2020 (បូកសរុបដោយឌីណា)

នៅសល់៥ប្រឡោះទៀតប៉ុណ្ណោះ ស្ពានកាត់ទន្លេមេគង្គស្ទឹងត្រង់ក្រូចឆ្មារ នឹងចាក់ភ្ជាប់បេតុងតួស្ពានបានទាំងមូល។តាមផែនការ នៅខែវិច្ឆិកានេះការស្ថាបនាសំណង់ផ្នែកធំៗនឹងត្រូវបញ្ចប់។

ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ។ (រូបថត៖ raismey.com.khmer)

ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចបាន ៨៦ ភាគរយហើយ ។ ការសាងសង់ស្ពានរនេះឡើងគឺក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំ ឬ ទំនិញផ្សេងៗពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ ។ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ​ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រនិងទទឹង១៣,៥០មជាប្រភេទស្ពានបេតុង​សរ​សៃ​​ដែ​កគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិកជា​ហិរញ្ញ​ប្បទានសម្បទាន​ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន​រួមជាមួយ​ថវិកា​បដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជាសម្រា​ប់ដោះស្រាយផលប៉ះពាល់និង​បោសសំអាត​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ។

គម្រោងស្ពាននេះសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប(Shanghai Constru​c​tion Group)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេក​ទេស ក្វាងចូវវ៉ានអាន។ តាមគ្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេលចំនួន៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខ។

គួរកត់សម្គាល់ផងដែរថា៖កន្លងមកបងប្អូនប្រជាពលរដ្ឋទាំងនៅត្រើយខាងកើត និង​ត្រើយ​​ខាងលិច អាចធ្វើដំណើរនិងទំនាក់ទំនងគ្នាទៅវិញទៅ​មកបានតាមរយៈ​ការជិះ​ទូកដ ឬសាឡាងចម្លងកែច្នៃតូចៗ ដែលពួកគាត់តែងតែជួបនូវការលំបាក គ្រោះថ្នាក់ និងមិនសូវមានប្រសិទ្ធភាព ក្នុងការដឹកជញ្ជូនទំនិញ។

គ្រោងនេះចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា​បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់