Trending now

គិតត្រឹមខែកក្កដា ការបង្កបង្កើនផលស្រូវវស្សា សម្រេចបានជាង ២លានហិកតា

17:05 | 01/08/2020

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកទល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ២.២៨៩.៤៣០ហិកតា ស្មើនឹង ៨៨,៤៦% នៃផែនការចំនួន ២.៥៨៨.១៣០ហិកតា ។

គិតត្រឹមខែកក្កដា ការបង្កបង្កើនផលស្រូវវស្សា សម្រេចបានជាង ២លានហិកតា។ (រូបថត៖ dap.com.khmer)

ក្នុងចំណោមការបង្កបង្កើន ផលស្រូវរដូវវស្សា ដែលសម្រេចបានជាង ២លានហិកតាមាន៖ ស្រូវស្រាលចំនួន ៦៨០ ១៨៨ ហ.ត ស្រូវកណ្តាលចំនួន ១ ១៥៩ ០៣២ ហ.ត ស្រូវធ្ងន់ចំនួន ៣៩៨ ៧១៨ ហ.ត ស្រូវចម្ការចំនួន ១៨ ០៥៩ ហ.ត ស្រូវឡើងទឹកចំនួន ៣៣ ៤៣៣ ហ.ត។

ទន្ទឹមនឹងនេះការប្រមូល ស្រូវស្រាលដើមរដូវវស្សា បានចំនួន ៦៨.២៦៧ហិកតា ស្មើនឹង ២,៩៨% ដែលទទួលបានទិន្នផលជាមធ្យមចំនួន ៤,២២៨ តោនក្នុងមួយហិកតា និងបរិមាណផលសរុបចំនួន ២៨៨ ៦២៦ តោន ។

ចំពោះដំណាំឧស្សាហកម្ម សម្រេចបាន ៧២៩ ១៨០ ហ.ត ស្មើនឹង៨៣,៣២% នៃផែនការ ៨៧៥ ២០០ ហ.ត ក្នុងនេះមាន៖ ពោតក្រហម ៨៧ ៥០៦ ហ.ត, ដំឡូងមីចំនួន ៥៨៧ ១១៩ ហ.ត សណ្តែកបាយចំនួន ១៦ ៨៦៣ ហ.ត សណ្តែកដីចំនួន ៤ ៥៩៥ ហ.ត, សណ្តែកសៀងចំនួន ៩ ៩៩៨ ហ.ត និងអំពៅចំនួន ១១ ៣០៣ ហ.ត ។

ដោយឡែកដំណាំសាកវប្បកម្មរយៈពេលខ្លី សម្រេចបាន ៤៩ ៥៥០ ហិកតាស្មើនឹង ៩៧,១៦% ក្នុងនេះមានបន្លែគ្រប់មុខចំនួន ៣៤ ៤៣៥ ហិកតា៕

(ប្រភពព័ត៌មាន: dap.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់