Trending now

គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នឹង​ប្រារព្ធ​ខួប ៦៨ ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​គណបក្ស​

12:30 | 26/06/2019 (យោងតាម postkhmer សរុបដោយវិច្ឆិកា)

គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ប្រារព្ធ​ខួប​ទី​៦៨ នៃ​ការ​បង្កើត​គណ​​​បក្ស​នេះ ​នៅ​ថ្ងៃ​ព្រឹក​​ថ្ងៃសុក្រ ទី​ ២៨ ខែ​ មិថុនា ដែល​មាន​សមាជិក​ចូលរួម​ ៣ ​ម៉ឺន​នាក់។ ការ​ប្រារព្ធ​ខួប​នេះ​ធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ នេះ​បើ​តាម​ការ​បញ្ជា​ក់​របស់​លោក​ ឈឹម ផលវរុណ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

លោក ផល​វរុណ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​​ថា គណបក្ស​ប្រជាជនក​ម្ពុជា ​តែង​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​គឺ​ថា ​គណបក្ស​នេះ​ ត្រូវ​បាន​​​បង្កើត​ឡើង​រួម​ជាមួយ​នឹងបក្ស​​កុម្មុយនីស្ត​​វៀតណាម និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដើម្បី​​​ប្រឆាំង​នឹង​អាណា​និគមន៍​បារាំង កាល​ពី​ឆ្នាំ ១៩៥១។

ប៉ុន្តែ​ក្រោយ​ពេ​ល​​ប្រទេស​ទាំង​ ៣ ​បាន​ឯក​រាជ្យ​រៀង​ៗ​​ខ្លួន គណបក្ស​ទាំង ​៣​ ​ត្រូវ​បាន​ផ្ដាច់​ពី​គ្នា និងមាន​ស្វ័យ​ភាព​រៀងៗ​ខ្លួន។ លោក​ថ្លែង​ថា គណបក្ស​របស់​លោក ​ឆ្លង​កា​ត់​ព្យុះ​ភ្លៀង​ជា​ច្រើន ប៉ុន្តែ​ទទួល​បាន​ជោគ​ជ័យ​រួម​មាន​ការ​​ចូលរួម​រំដោះ​កម្ពុជា ​ពី​អាណានិគម​បារាំង ចក្រពត្តិ​អាមេរិក​ និង​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។

លោក​ថ្លែង​ថា៖ «គណបក្ស​ប្រជា​​ជន​កម្ពុជា​ មិនដូច​គណបក្ស​ដទៃ​ទេ គឺយើង​មិន​លាក់​ការពិត គណបក្ស​ដទៃ​គេ​លាក់​ការពិត។ គណបក្ស​ប្រជាជន​​ មានឯកសារ និង​ទទួល​ស្គាល់​ការពិត សូម្បី​តែ​បណ្ដុះ​បណ្ដាល​​ដល់​មន្ត្រី​បក្ស​ ក៏​យើង​និយាយ​ការ​ពិត​ដែរ»។

លោក​ប​ន្ត​ថា ក្រោយ​ពេល​​របបខ្មែរ​ក្រហម​ដួល​រលំ គណបក្ស​របស់​លោក​ បាន​រៀប​ចំ​រចនា​​សម្ព័ន្ធ​សា​​ជា​ថ្មី ដែល​មាន​​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន​ ជាថ្នាក់​ដឹកនាំ។ លោក​ថា​ យុគ​សម័យ​ថ្មី​របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​រាប់ចាប់ពី​​ក្រោយ​​របប​ខ្មែរ​ក្រហម តែ​បក្ស​នេះ​​ មិន​បោះបង់​ប្រវត្តិ​ចាស់​ឡើយ។

លោក​បន្ត​​​ថា៖ «ភារកិច្ច​របស់​គណ​បក្ស​ប្រជាជន​ផ្សារភ្ជាប់​ទៅ​នឹង​ភាព​ជា​ក់​​ស្ដែង​នៃ​សង្គមជាតិ គឺ​សង្គម​ជាតិ​ទសវ​ត្សរ៍​ទី ​៥០,៦០ សង្គម​ជាតិ​កាល​ទសវត្សរ៍​ ៧០, ៨០ សង្គម​ជាតិ​ក្នុង​ទស​វត្សរ៍​ទី​៩០ និង​សង្គម​ជាតិ​សម័​យ​អភិវឌ្ឍន៍​យើង​នេះ​គឺ​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​បាន​វិវត្ត​ខាង​នយោ​បាយនិង​ទទួ​​ល​ខុស​ត្រូវ​​ក្នុង​ជោគ​វាសនា​ប្រទេស​ជាតិ​កាន់​តែ​ខ្ពស់​ នៅ​ក្នុង​សង្គម​កម្ពុជា»។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ​គណបក្ស​របស់​លោក​មាន​ការទទួល​ខុស​ត្រូវ​កាន់​តែ​​ខ្ពស់​ លើ​ជោគ​វាសនា​របស់​ជាតិ។

បើ​តាម​​លោក ផលវរុណ​ គណ​បក្ស​ប្រជាជន​នឹង​បន្ត​ខិត​ខំ​បម្រើ​ប្រជា​ពល​រដ្ឋ ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ពលរដ្ឋ ដោយ​​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ។ ​«យើង​មិន​មែន​ខំ​ដើ​ម្បី​បាន​អំណាច​ទេ គឺ​យើង​ខំ​ដើម្បី​កសាង​ប្រទេស​ក្នុង​ការ​ទទួល​ខុស​ត្រូវ ប្រជា​ព​ល​​រដ្ឋ​នឹង​ឆ្លើយ​តប​មក​វិញ​ ដោយការ​​ផ្ដល់​សេចក្តី​ទុក​ចិត្ត​មក​លើ​យើង»។

កាល​ពី​ថ្ងៃ​ចន្ទកន្លង​ទៅ លោក ឃួង ស្រេង អភិបា​ល​រាជ​ធានី​ភ្នំ​ពេ​ញ​ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ប្រាប់​ដល់​​ពលរដ្ឋ ឲ្យ​បញ្ចៀស​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រារព្ធ​​ខួប​​ថ្ងៃ​កំណើត​បក្ស​នៅ​កោះពេជ្រ។

លោក ឃួង​ ស្រេង ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ចៀស​ជា​បណ្ដោះ​អាសន្ន​ នូវ​ការ​ធ្វើ​ចរាចរណ៍​នៅកោះ​ពេជ្រ​ ចាប់​ពី​ម៉ោង​ ៦ ​ព្រឹក រហូត​ដល់​ចប់​កម្មវិធី។​

លោក​ក៏​បាន​សុំ​ការ​យោគ​យល់​ពី​ពលរដ្ឋ និង​ប្រាប់​ដល់​អាជ្ញាធរ​ឲ្យផ្សព្វផ្សាយ និង​អនុវត្ត​ការ​ណែនាំ​នេះ៕

(យោងតាម postkhmer សរុបដោយវិច្ឆិកា)

(យោងតាម postkhmer សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ