Trending now

ខេត្តព្រៃវែងត្រូវបានវាយតម្លៃជាខេត្តដែលផលិតនិងផ្គត់ផ្គង់ស្បៀងធំបំផុតនៅកនុងប្រទេស

10:19 | 17/05/2020 (សរុខដោយសាមេត)

យោងតាមការវាយតម្លៃលើបណ្តាញសង្គមហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុនបានឱ្យដឹងថា ព្រៃវែងគឺជាខេត្តដែលផលិតនិងផ្គត់ផ្គង់ស្បៀងធំបំផុតជាងបណ្តារាជធានី-ខេត្តផ្សេងៗនៅកម្ពុជា

ខេត្តព្រៃវែងត្រូវបានវាយតម្លៃជាខេត្តដែលផលិតនិងផ្គត់ផ្គង់ស្បៀងធំបំផុតនៅកនុងប្រទេស។

​ទិន្នន័យ​ដែល​រដ្ឋមន្ត្រី​កសិកម្ម បង្ហាញ ព្រៃវែង ជា​ខេត្ត​ដែល​ផលិត​ស្រូវ​បាន​ខ្ពស់​ជាងគេ ក្នុងចំណោម​ខេត្ត​ទាំង​៥ ដែល​ផលិត​ស្រូវ​បាន​ច្រើនជាង​នៅ​កម្ពុជា ដោយមាន​ខេត្តបាត់ដំបង​, តាកែវ​, បន្ទាយមានជ័យ និង​កំពង់ធំ​។ សម្រាប់​ឆ្នាំ​២០១៩ ខេត្តព្រៃវែង​ផលិត​ស្រូវ​បាន​ជាង ១,៣​លាន​តោន ខណៈ​ខេត្តបាត់ដំបង​ផលិត​ស្រូវ​ជាង ១,២​លាន​តោន​, ខេត្តតាកែវ​ផលិត​ស្រូវ​១,២​លាន​តោន​, ខេត្តបន្ទាយមានជ័យ​ផលិត​ស្រូវ​បាន​ជិត​៩៣​ម៉ឺន​តោន និង​ខេត្តកំពង់ធំ​ផលិត​ស្រូវ​បាន​៨៧​ម៉ឺន​តោន​។

​ខេត្តព្រៃវែង ក្រៅពី​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ហើយ​នោះ ក៏មាន​សមត្ថភាព​នៃ​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​បាន​ខ្ពស់​ផងដែរ​។ លោក វេ​ង សាខុន បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២០​នេះ ខេត្តព្រៃវែង មាន គោ ជាង​៣៣,២​ម៉ឺន​ក្បាល​, ក្របី​ជាង​១,៩​ម៉ឺន​ក្បាល​, មាន់​មាន​ជាង​១,៨​លាន​ក្បាល និង​ទា​មាន​ជិត​១,៩​លាន​ក្បាល ដែល​អាច​ផលិត​ស៊ុត បាន​ជាង​១,៣​លាន​គ្រាប់ ក្នុង​មួយថ្ងៃ​។​

​ខេត្តព្រៃវែង​មាន​ផ្ទៃដី ដាំ​ដុះ​ស្រូវប្រាំង​៧,៥​ម៉ឺន​ហិកតា​, ដី​ស្រូវប្រាំង​មាន​២,៥​ម៉ឺន​ហិកតា និង​ផ្ទៃដី​ដាំ​បន្លែ​១,២​ម៉ឺន​ហិកតា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ដោយ បន្តថា ខេត្តព្រៃវែង​ក្រៅពី​ការផលិត​ស្រូវ និង​ចិញ្ចឹមសត្វ ខេត្ត​នេះ ក៏​អាច​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ និង​សុវត្ថិភាព​នៅលើ​ទីផ្សារ​នៅ​ភ្នំពេញ បាន​ជាង​៣០​តោន និង​ត្រី​បាន​ពី​២០​ទៅ​៣០​តោន ក្នុង​មួយថ្ងៃ​ផងដែរ​៕

(សរុខដោយសាមេត)

(សរុខដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម