Trending now

ខេត្តកំពតត្រៀមខ្លួនទទួលភ្ញៀវទេសចរនៅក្នុងឱកាសថ្ងៃសម្រាកជំនួសចូលឆ្នាំខាងមុខ

14:04 | 06/08/2020 (សរុបដោយសាមេត)

យោងតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលកម្ពុជា មន្ទីរទេសចរណ៍កំពតបានអនុវត្តបានអនុវត្តន៍វិធានការអនាម័យនៅទីតាំងទេសចរណ៍សក្តានុពលជាង២០កន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរនៅក្នុងឱកាសថ្ងៃសម្រាកជំនួសចូលឆ្នាំនាពេលខាងមុខនេះ។

ខេត្តកំពតត្រៀមខ្លួនទទួលភ្ញៀវទេសចរនៅក្នុងឱកាសថ្ងៃសម្រាកជំនួសចូលឆ្នាំខាងមុខ

នាពេលថ្មីៗនេះ ​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពតបានមានប្រសាស​ថា​៖ “​បច្ចុប្បន្ន​ការងារ​ដ៏​ធំ​មួយ​ដែល​ខេត្ត​បានធ្វើ​នោះ​គឺ យុទ្ធនាការ​អនុវត្ត និង​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍ តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ ទៅលើ​សេវាកម្ម​ទាំង​៦​មាន សេវាកម្ម​ស្នាក់នៅ សេវាកម្ម​ម្ហូបអាហារ សេវាកម្ម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​គោក និង​តាម​ផ្លូវទឹក​”។

​លោក​បាន​អះអាង​បន្ថែមថា​៖ “យើង​បាន​បង្កើត​ក្រុមការងារ​មួយ និង​មានការ​បង្រៀន​មន្ត្រី​របស់​យើង​ពី​វិធាន​នានា​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចុះ​ទៅតាម​មូលដ្ឋាន​ទេសចរណ៍​ដើម្បី​ផ្សព្វផ្សាយ​ផ្ទាល់ ក្នុងការ​ពង្រឹង​ការបង្ការ ដូចជា​មានការ​ពាក់​ម៉ាស់ ប្រើ​ជែ​ល​លាងដៃ ឬ​ទឹកសាប៊ូ ការ​វាស់​កម្ដៅ និង​រក្សា​គម្លាត”​។

​លោក សយ ស៊ី​ណុល បាន​បន្ថែមថា ដើម្បី​រក្សារ​សុវត្ថិភាព​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ត្រូវមាន​ការសហការ​ពី មន្ទីរ​ទេសចរណ៍​ខេត្ត អាជីវក​ដែល​បម្រើ​លើ​សេវាកម្ម​ទេសចរណ៍ និង​ការរក្សា​អនាម័យ​របស់​ភ្ញៀវទេសចរ​ផ្ទាល់​។ ក្រៅពី​វិធាន​សុវត្ថិភាព មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ក៏បាន​ចុះ​ផ្សព្វផ្សាយ​ដល់​អាជីវករ ដែល​បម្រើ​សេវាកម្ម​ទេស​ចរណ៍ ទៅលើ​ការពង្រឹង​គុណភាព​ចំណីអាហារ សេវាកម្ម​ស្នាក់នៅ និង​សណ្ដាប់ធ្នាប់​បរិស្ថាន​៕



(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ