Trending now

ការនាំចេញ​ចេកអំបូង​លឿង​របស់កម្ពុជាមាន​កំណើន​ខ្ពស់

10:33 | 11/07/2020 (សរុបដោយ ហេង វុធ្ធី)

ការនាំចេញ​ចេក​អំបូង​លឿង​ស្រស់​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​គិត​ចាប់ពី​ដើមឆ្នាំ​ ២០២០ រហូត​មក​ដល់​ថ្ងៃទី ​៨ ខែ​កក្កដា​នេះ​សម្រេច​បាន​ជិត ១៥ ​ម៉ឺន​តោន​កើនឡើង​ជាង ១៥០ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ការនាំចេញ​ចេក​អំបូង​លឿង​ស្រស់​ពី​កម្ពុជា​ ​សម្រេច​បាន​ជិត ១៥ ​ម៉ឺន​តោន​ កើនឡើង​ជាង ១៥០ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គុណភាព​ចេកអំបូង​លឿង​របស់​កម្ពុជា និង​ទំនាក់ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម​បាន​ធ្វើឲ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ កើនឡើង​ជា​លំដាប់ ជាពិសេស​ក្នុង​ឆ្នាំ​ ២០២០ នេះ​។ លោក​បន្តថា ជាក់ស្តែង​ការនាំចេញ​ចេក​អំបូង​លឿង​ស្រស់​ក្នុង​រយៈពេល​ ៦ ​ខែ និង​ ៨ ​ថ្ងៃ​សម្រេច​បាន ១៤៧ ៧៦០ ​តោន កើន​ជាង​ ១៥០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​ចេក​ជា​ផ្លូវការ​ក្នុង​រយៈពេល​នេះ​កំពុង​មាន​កំណើន​ខ្ពស់​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ការនាំចេញ​ទាំងនេះ​មាន​ទៅ​ប្រទេស​ចិន វៀតណាម និង​ជប៉ុន​»​។

លោក​បន្ថែមថា កំណើន​នាំចេញ​ខ្ពស់​នាពេល​នេះ គឺ​ដោយសារ​ការខិតខំ​របស់​អាជ្ញាធរ​ក្នុង​ការអប់រំ​បណ្តុះបណ្តាល​ប្រជាកសិករ និង​ក្រុមហ៊ុន​វិនិយោគ​ពី​បច្ចេកទេស​នៃ​ការដាំដុះ ព្រម​ជាមួយ​នឹង​ការខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ពី​គុណភាព និង​សក្តានុពល​របស់​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ​។

ទោះជា​យ៉ាងណា​ជាមួយ​នឹង​កំណើន​ដ៏ខ្ពស់​នៃ​ការនាំចេញ​នាពេល​នេះ​លោក សាខុន ក៏​បាន​ប្រាប់ថា កម្ពុជា​ក៏ត្រូវ​គិតពី​មធ្យោបាយ​ក្នុង​ការដឹកជញ្ជូន​ផលិតផល​កសិផល​ឲ្យ​បាន​សមស្រប និង​ឆាប់រហ័ស​ជាង​មុន​ផងដែរ ព្រោះ​បច្ចុប្បន្ន​ដោយសារ​ការដឹកជញ្ជូន​ចេកចេញ​ទៅ​ក្រៅ​ប្រទេស​ត្រូវ​ប្រើ​ពេល​យូរ ហេតុនេះ​អត្រា​ខូចខាត​ក៏​អាច​កើតមាន​ច្រើន​ដែរ​។

លោកស្រី ហេង ដាវី ប្រធាន​ក្រុមហ៊ុន Long Sreng Hua Jian Agriculture Development Co.,Ltd ដែល​មាន​ផ្ទៃដី​ប្រមូលផល​ចេកអំបូង​លឿង​ប្រមាណ ២០០ ​ហិកតា​ក្នុង​ចំណោម​ផ្ទៃដី​ដាំដុះ ១ ០០០ ​ហិកតា​ក្នុង​ខេត្ត​កំពង់ចាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​តែ​សមត្ថភាព​កសិដ្ឋាន​ដាំចេក​របស់​ក្រុមហ៊ុន​មាន​កម្រិត ដូច្នេះ​ការនាំ​ចេញ​ក្នុង​រយៈពេល ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ នេះ​មិនមាន​កំណើន​ខ្ពស់​ទេ​។

លោកស្រី​បាន​បន្តថា ផ្លែ​ចេក​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​ប្រទេស​ចិន ហេតុនេះ​នៅពេល​អនាគត​ក្រុមហ៊ុន​មាន​ផែនការ​ក្នុង​ការពង្រីក​ផ្ទៃដី​ដាំដុះ​ឲ្យ​បាន​កាន់តែ​ធំ​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​ការផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ទៅ​ប្រទេស​ចិន គឺ​មិនអាច​ឆ្លើយតប​បាន​នឹង​បរិមាណនៃ​ការបញ្ជាទិញ​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​ខណៈ​តម្រូវការ​ផ្លែ​ចេក​នៅ​ប្រទេស​ចិន​មាន​កំណើន​កាន់តែច្រើន ក្រុមហ៊ុន​ក៏មាន​ផែនការ​ពង្រីក​ផ្ទៃដី​ដាំដុះ​ឲ្យ​បាន​កាន់តែ​ធំ​ផងដែរ​នាពេល​ខាង​មុខ​នេះ​»​។

យោងតាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​លើ​ការដាំដុះ និង​វេចខ្ចប់​ផ្លែ​ចេក ចំនួន ៩ គឺ​ក្រុមហ៊ុន Longmate, Long Sreng Hua Jian Agriculture Development Co Ltd, Reen Island Agricultural Development (Cambodia) Limited, Sovann Reachsey Co Ltd, Agricultural Development (Cambodia) Co Ltd​។ ចំណែក​ក្រុមហ៊ុន ៤ ​ទៀត​រួមមាន Hoang Anh Andong Meas, Hoang Anh Lumphat, Daun Penh Agrico និង​ក្រុមហ៊ុន Binhphuoc Kratie Rubber 2។

ការនាំចេញ​ចេកអំបូង​លឿង​របស់កម្ពុជាមាន​កំណើន​ខ្ពស់

ម្យ៉ាងវិញទៀត កំឡុងពេលដែល ពិភពលោកកំពុងជួបវិបត្តិ កូវីដ ១៩ ដែលបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងដំណំនោះ ប៉ុន្ដែទាក់ទិននឹង​​ការ​នាំ​ចេញ​កសិផល​កម្ពុជាបែរជាត្រូវបានគេមើលឃើញថាមានកំណើនខ្ពស់ទៅវិញ ​ជា​ពិសេសការនាំចេញ ​អង្ករ​ តែម្ដង ។ បែបនេះហើយទើប កម្ពុជា មានជំនឿមុតមាំថា​នឹង​អាចនាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ប្រមាណ​ជាង​ ៥​ លាន​តោន ក្នុងឆ្នាំ ២០២០ នេះ ។

យោង​តាម​ប្រសាសន៍​លោក ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បានអោយ​ដឹង​ថា ​ក្នុង​រយៈពេល​ ៥ ​ខែ​ ដំបូង​នៃ​ឆ្នាំ ​២០២០ ​នេះ ​ ការ​នាំ​ចេញ​អង្ករ ​និង​ការ​នាំ​ចេញ​កសិផល​ដទៃ​ទៀត​ទទួល​បាន​កំណើន​គួរ​អោយ​កត់សម្គាល់​ដោយ​អង្ករ​នាំ​ចេញ​បាន​ប្រមាណ ​៣៥៦ ​ពាន់​តោន ទៅ​កាន់​ទីផ្សារ​សំខាន់​ៗ​ ដូច​ជា​ប្រទេស​ចិន សហគមន៍​អឺរ៉ុប និង​ទីផ្សារ​អាស៊ានជាដើម។

លោក​បាន​បន្ត​ថា ក្រៅពី​ការ​នាំ​ចេញ​អង្ករ យើងក៏បានមើលឃើញថាការនាំ​ចេញ​ចេកអំបូង​លឿងទៅ​កាន់​ទីផ្សារ​ចិន​ក៏​មាន​កំណើន​គួរ​អោយ​កត់សម្គាល់​ដែរ ខណៈ​ចិន​ក៏​មាន​តម្រូវការ​ខ្ពស់​។ ហើយបច្ចុប្បន្ន កម្ពុជា​ក៏​កំពុង​ចរចារ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ ហើយ​ក៏​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ផ្លូវការ​កាលពី​ពេល​ថ្មី​ៗ​ នេះ​រវាង​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា និង អគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​ផង​ដែរ ។

តាមរយៈ លោក​វេ​ង​សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងប្រាប់ឲ្យដឹងថាគិតមកទល់ពេលនេះ ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ផ្លូវការ​មាន​ចំនួន​ប្រមាណ ​២.២៧៥.៨១៩ ​តោន និង​ការ​នាំ​ចេញ​ស្រូវ​ក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាម​ក៏​មាន​បរិមាណ​ជិត ​១ ​លាន​តោន ។

លោក​បន្ដថា យោងតាម​តួលេខនាំចេញ​ក្នុង​រយៈ​ជិត​កន្លះ​ឆ្នាំ​នេះ ​យើង​អាច​ប៉ាន់​ប្រមាណ​ថា ក្នុង​ឆ្នាំ ២០២០ ​ទាំងមូល​កម្ពុជា​អាច​នាំ​ចេញ​កសិផល​សរុប​ចំនួន ​៥ ​លាន​តោន​ជា​ផ្លូវការ ដោយ​ក្នុង​នោះ​ដែរ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​ឃើញ​ថា​មាន​កំណើន​ខ្ពស់ ជាក់ស្ដែង​គិត​ត្រឹម​ថ្ងៃ​ទី​ ១៦ ​មិថុនា កម្ពុជា អាច​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជិត ​៤០ ​ម៉ឺន​តោន។​

គួរបញ្ជាក់ កម្ពុជា​ បាន​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណជាង​ ៦០ ​ប្រទេស នៅ​លើ​ពិភពលោក ខណៈក៏​កំពុង​តែចរចារ​សម្រាប់​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​សម្រាប់​កសិផល​ដែល​មាន​សក្ដានុពល​ក្នុង​ការ​នាំ​ចេញផងដែរ៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: doctor-business.asia និង postkhmer.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស