Trending now

ការនាំចេញរបស់កម្ពុជាទៅជប៉ុនកើនឡើងក្នុងត្រីមាសទី១ ឆ្នាំ២០២០

16:09 | 13/05/2020 (សរុបដោយវិច្ឆិកា)

ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​៣​ខែ​ដំបូង​ឆ្នាំ​២០២០​នេះ នៅ​តែ​បង្ហាញ​ពី​កំណើន​ល្អ និង​នៅ​តែ​ខ្លាំង​ជាង ប្រទេស​ឡាវ និង​មី​យ៉ា​ន​ម៉ា បើ​ទោះបីជា​កម្ពុជា​ក្នុង​ពេល​ជាមួយ​គ្នា​កំពុង​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វី​ដ ១៩ ក៏​ដោយ​ចុះ ក៏​កម្ពុជា​នៅ​តែ​រក្សា​បាន​ចំណាត់​ថ្នាក់ខ្ពស់ ស្ថិត​នៅ​លេខ​រៀង​លំដាប់​ទី​៨ នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​នាំ​ចេញ​ទៅ​ជប៉ុន​។

ការនាំចេញរបស់កម្ពុជាទៅជប៉ុនកើនឡើងក្នុងត្រីមាសទី១ ឆ្នាំ២០២០។

កម្ពុជាសម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៤៧៥ លានដុល្លារអាមេរិក ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ ២០២០ កើនឡើង ជាង ៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនហៅកាត់ថា JETRO ។

ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​៣​ខែ​ដំបូង​ឆ្នាំ​២០២០​នេះ នៅ​តែ​បង្ហាញ​ពី​កំណើន​ល្អ និង​នៅ​តែ​ខ្លាំង​ជាង ប្រទេស​ឡាវ និង​មី​យ៉ា​ន​ម៉ា បើ​ទោះបីជា​កម្ពុជា​ក្នុង​ពេល​ជាមួយ​គ្នា​កំពុង​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វី​ដ ១៩ ក៏​ដោយ​ចុះ ក៏​កម្ពុជា​នៅ​តែ​រក្សា​បាន​ចំណាត់​ថ្នាក់ខ្ពស់ ស្ថិត​នៅ​លេខ​រៀង​លំដាប់​ទី​៨ នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​នាំ​ចេញ​ទៅ​ជប៉ុន​។

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​គូសបញ្ជាក់​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​នា​ពេល​នេះ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ដែល​ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ ១៩ នៅ​តែ​រក្សា​បាន​កំណើន​ល្អ ខណៈ​នៅ​ប្រទេស​ជប៉ុន​មិន​ទាន់​ជួបនឹង​វិបត្តិ​កូ​វី​ដ​១៩ ធ្ងន់ធ្ងរ​នៅឡើយ ដូច្នេះ​ហើយ​បានជា​មាន​តម្រូវការ​ទិញ​ទំនិញ​ជា​បន្តបន្ទាប់​ពី​កម្ពុជា​។

ឯកឧត្តម​បន្ថែម​ទៀត​ថា ជប៉ុន​ជា​ប្រទេស​មួយ​ដែល​មាន​ភាព​ច្បាស់លាស់ ដោយ​ទំនិញ​ភាគច្រើន​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន​គឺ​ធ្វើ​ឡើង​ស្រប​តាម​កិច្ចសន្យា​ទិញ​លក់ទំនិញ​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លង​មក​។

ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​បញ្ជាក់​ថា គិត​មក​ដល់​ត្រឹម​ខែមីនា​នេះ ជប៉ុន​បាន​នាំ​ចូល​មក​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១១១ លាន​ដុល្លារ ដែល​តួលេខ​នេះ​គឺ​ទាប​ជាង​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៤៧៥ លាន​ដុល្លារ​។

ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ​បាន​ឲ្យ​ដឹង​ទៀត​ថា ជា​ការ​កត់សម្គាល់​ក្នុង​រយៈពេល​នេះ​ដែរ​អ្នក​វិនិយោគ​ជប៉ុន​ក៏​កំពុង​រង់ចាំ​មើល​ពី​ស្ថានភាព​ផល​ប៉ះពាល់​ដោយសា​ជំងឺ​កូ​វី​ដ ១៩ នៅ​កម្ពុជា ដោយ​ពួក​គាត់​ម្នាក់​ៗ​រក្សា​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​រង់ចាំ​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ខណៈ​ក្តី​កង្វល់​នេះ​មិន​ត្រឹម​មាន​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា​នៅ​សហគមន៍​អឺរ៉ុប និង​អា​មេ​រិ​ក​ជាដើម​សុទ្ធតែ​បង្ហាញ​ពី​កង្វល់​ដូច​គ្នា​។ ប៉ុន្តែ​យ៉ាងណា​ក្នុង​កាលៈទេសៈ​នេះ​ប្រទេស​ចិន​អាច​នឹង​មាន​ប្រសើរ​ឡើង​វិញ​ចេញពី​ស្ថានភាព​កូ​វី​ដ​មុនគេ និង​បន្ទាប់​មក​គឺ​ជប៉ុន​។

សូម​ជម្រាប​ផង​ដែរ​ថា ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ដូច​ជា​ស្បែកជើង សម្លៀក​បំពាក់ និង គ្រឿង​បង្គំ​អគ្គិសនី ចំណែកឯ​កម្ពុជា​មាន​តម្រូវការ​នាំ​ចូល​ពី​ជប៉ុន​វិញ​គឺ​ផលិតផល​គ្រឿង​ម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ​រថយន្ត គ្រឿង​អេ​ឡិច​ទ្រូ​និ​ច គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម និង​គ្រឿង​បរិក្ខា​សម្រាប់​លំនៅ​ដ្ឋា​ន​ជាដើម​។

តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពិធី​ចម្រើន​ព្រះ​ជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​នៃ​ប្រទេស​ជប៉ុន ប្រទេស​កម្ពុជា និង​ជប៉ុន បាន​ប្តេជ្ញា នឹង​បន្ដ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​នយោបាយ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ជាមួយ​គ្នា​ផង​ដែរ​។

តាម​របាយការណ៍​ពី អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅ​កាត់​ថា JETRO​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ សម្រេច​បាន​ប្រមាណ ២,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ជាង ១,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៧% ខណៈ​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ មាន​ជាង ៥៦០ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ៣៣%៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ