Trending now

ការងារជួសជុលផ្លូវ និងស្ពានខូច ដោយសារទឹកជំនន់ឲ្យទាន់ពេល

14:25 | 15/10/2020 (បូកសរុបដោយឌីណា)

ចាប់តាំងពីថ្ងៃទី១ដល់៩តុលា ជីវភាពរស់នៅរបស់ប្រជាជនជាច្រើន ស្ថិតនៅក្នុងខេត្តចំនួន១០ក្នុងប្រទេសកម្ពុជា ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនិងទឹកជំនន់ ។ ស្ថានភាពនេះ បានបង្ខំឲ្យអាជ្ញាធរខេត្តនីមួយៗ ជម្លៀសពលរដ្ឋខ្លួនទៅកាន់ទីទួលមានសុវត្ថិភាពបានចំនួនសរុបជិត ៨០០ គ្រួសារ ហើយជរដ្ឋាភិបាលកំពុងជំនះផលប៉ះពាល់ជាបណ្តើរៗ ដោយការជួសជុលផ្លូវ និងស្ពានខូច ។

ពលរដ្ឋ កំពុង​ធ្វើដំណើរ​តាមផ្លូវដែល​មានទឹក​ហូរ​កាត់ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ​( រូបថត៖ Thmey Thmey.com)

ទឹកជំនន់​បាន​បណ្តាល​ឲ្យ​ផ្លូវថ្នល់​ជាច្រើន​ខ្សែ តាម​បណ្តា​ខេត្ត​មួយចំនួន ត្រូវ​ជន់​លិច និង​ខូចខាត​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ឲ្យ​មន្ទីរ​តាម​បណ្តា​ខេត្ត ចាត់ចែង​ក្រុម​ជំនាញ​ចុះ​ជួសជុល​ផ្លូវ​ដាច់ និង​ខូចខាត​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ធានា​សុវត្ថិភាព​អ្នកដំណើរ​។​ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ឲ្យ​ក្រុម​សមាជិក​ខ្លួន នៅតាម​បណ្តា​ខេត្ត ត្រូវ​រួសរាន់​ជួសជុល និង​ត​ភ្ជាប់​ផ្លូវ និង​ស្ពាន​ជាបន្ទាន់ ដោយ​លើក​សំណើសុំ​ការចំណាយ​មក​ក្រសួង​ឲ្យ​បាន​ឆាប់​បំផុត ក្នុងករណី​ដែលមាន​ផ្លូវ និង​ស្ពាន​ដាច់​ដោយសារ​ទឹកជំនន់​។

​ក្នុងករណី​ផ្លូវ​ដែល​កំពុងតែ​ដាច់ និង​ជន់​លិច​ខ្លាំង ក្រសួង​ណែនាំ​ឲ្យ​ចាត់​កម្លាំង​ដំឡើង​ស្លាក​សញ្ញា​ថា​ជា​តំបន់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន រួមទាំង​លើក​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​សញ្ញា​សុវត្ថិភាព ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដល់​អ្នកធ្វើដំណើរ​។ ​ក្រសួង​សាធារណការ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការធ្វើដំណើរ​របស់​រថ​យន្ត​ធុន​ធំៗ ឆ្លងកាត់​ទីតាំង ដែល​កំពុងតែ​រងគ្រោះ​ទឹកជំនន់​ជា​បណ្តោះអាសន្ន​។

​បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៥ ដែលជា​ផ្លូវ​ធ្វើដំណើរ​ទៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ពោធិ៍សាត់​នោះ​ត្រូវបាន​ជន់​លិច និង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ និង​បណ្តាល​ឲ្យ​ខូច​ផ្លូវ​។ សូមបញ្ជាក់ថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចររថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២,៣,៤,៥ ផ្លូវជាតិលេខ២០អា , ២១ , ២១អា និង ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ។ ​បើតាម​របាយការណ៍រ​បស់​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ទឹកជំនន់​លិច​ផ្លូវ​ប្រវែង​ជាង​១៧​ម៉ឺន​ម៉ែត្រ និង​មាន​ស្ពាន​លិច ចំនួន​១៩​កន្លែង ក្នុង​ខេត្ត​ចំនួន​១៧ ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន