Trending now

ក្រសួងមហាផ្ទៃកម្ពុជារៀចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” ដល់បណ្ដារដ្ឋបាលក្រុង ស្រុក ខណ្ឌ

16:45 | 07/07/2020 (សរុបដោយសាមេត)

ចាប់ពីថ្ងៃទី ០៦ ខែកក្កដា សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) បានរៀបចំបើកវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” ក្នុងរយៈពេល ១០ ថ្ងៃសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំង ២០៣ រូបនៅទូទាំងប្រទេស ដោយមានគោលបំណងសំខាន់ក្នុងការធានាឱ្យថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ក្រសួងមហាផ្ទៃកម្ពុជារៀចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” ដល់បណ្ដារដ្ឋបាលក្រុង ស្រុក ខណ្ឌ

លោក សូ មុនីរក្សា នាយក​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ (NASLA) និង​ជា​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល ក្រសួង​មហាផ្ទៃ​បានឱ្យដឹងថា វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺជា​វគ្គ​ទី​ ១ ដែល​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​ ១៣០ នាក់​។ ប៉ុន្តែ​ការបណ្ដុះបណ្ដាល​នឹង​ត្រូវ​ធ្វើឡើង​សរុប​ចំនួន​ ៣ ​វគ្គ​ដោយ​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​ពី​ស្រុក​នីមួយៗ​ចំនួន ២ ​រូប​ចូលរួម​គឺ​អភិបាលស្រុក និង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​។ បើ​គិតពី​ចំនួន​ថ្នាក់ដឹកនាំ​ស្រុក​សរុប​ដែល​នឹង​ទទួល​វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​មាន​ចំនួន​ ៤០៦ នាក់​មកពី​ក្រុង ស្រុក ខណ្ឌ​ទាំង ២០៣ នៅ​ទូទាំង​ប្រទេស​។

លោកបន្ថែម​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​បណ្ដុះបណ្ដាល​របស់​ក្រសួងមហាផ្ទៃ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សមត្ថភាព​រយៈពេល​ ៥ ​ឆ្នាំ​ពី​ឆ្នាំ​ ២០១៩ ដល់ ២០២៣​។ ការបណ្ដុះបណ្ដាល​នេះ​ក៏​ធ្វើ​ឡើង​ដោយសារ​ក្រសួង​មហាផ្ទៃ​ទើប​បាន​ធ្វើ​សមាហរណកម្ម​នៅ​ថ្នាក់ស្រុក ដែល​ធ្វើឲ្យ​ថ្នាក់ស្រុក​មាន​ទំហំ​ការងារ​កាន់តែ​ធំ​។

លោក សូ ប្លាតុង អភិបាលស្រុក​ប្រាសាទបាគង​ខេត្ត​សៀមរាប​ដែល​បាន​ចូលរួម​វគ្គបណ្តុះបណ្តាល​នេះថ្លែង​ថា ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​រូបលោក និង​ថ្នាក់ដឹកនាំ​ស្រុក​ដទៃទៀត​ទទួល​បាន​មេរៀន និង​បទពិសោធ​ថ្មីៗ​សម្រាប់​មុខងារ​បន្ថែម​ដែល​ត្រូវ​បាន​ធ្វើ​ប្រតិភូមកម្ម​មក​ថ្នាក់ក្រោម​ជាតិ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺជា​ការតម្រង់​ទិសលើ​មុខងារ​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​។

លោក​ ឡាំ សុជាតិ នាយក​អង្គការ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ (API) ​ថ្លែង​ថា​​កម្មវិធី​បណ្ដុះបណ្ដាល​សមត្ថភាព​ដល់​ថ្នាក់ដឹកនាំ​ស្រុក​នេះ​គឺ​ល្អ​ព្រោះ​បច្ចុប្បន្ន​នេះ​ថ្នាក់ដឹកនាំ​ស្រុក​ទទួល​អំណាច និង​តួនាទី និង​ធនធាន​ច្រើន​ដែល​ត្រូវ​បាន​ផ្ទេរ​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ​។ ដូច្នេះ​ពួកគាត់​ត្រូវមាន​សមត្ថភាព​ដឹកនាំ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាជន​ និង​តម្រូវការ​ផ្សេងៗ​ និង​សម្របសម្រួល​មន្ត្រីរាជការ​ជុំវិញ​ស្រុក ដូចជា​មន្ត្រី​ការិយាល័យ​ផ្សេង​ក្រោម​រចនាសម្ព័ន្ធ​រដ្ឋបាល​ស្រុក​។

លោក​បន្តថា រដ្ឋបាល​ថ្នាក់ស្រុក​ថ្មី​ត្រូវមាន​សមត្ថភាព និង​ការច្នៃប្រឌិត​ខ្ពស់ ដើម្បី​សម្រេច​ការងារ​បាន​ជោគជ័យ​បើ​មិន​ដូច​នោះទេ ពួកគាត់​នឹង​មាន​បញ្ហា​ប្រឈម​ច្រើន​។ កាលពី​កន្លង​ទៅ លោក​សង្កេត​ឃើញ​ថ្នាក់ស្រុក​ហាក់​ដូចជា​មិនសូវ​មាន​ការសម្របសម្រួល​រវាង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ និង​មិនសូវ​មាន​ការសម្របសម្រួល​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជាមួយ​នឹង​យុវជន និង​វិស័យ​ឯកជន​។ លោក​សង្ឃឹមថា រដ្ឋបាល​ថ្នាក់ស្រុក​ថ្មី​នឹង​មាន​ភាពប្រសើរ​ឡើង​លើ​ចំណុច​នេះ​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស