Trending now

ក្រសួងពាណិជ្ជកម្មកម្ពុជាបដិសេធការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិក

21:38 | 24/06/2019 (ប្រភព៖ kohsantepheapdaily និង freshnewsasia សរុបដោយវិច្ឆិកា)

ក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការបដិសេធចំពោះការលើកឡើងរបស់មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលថា ក្រុមហ៊ុនចិនមួយចំនួនដែលមានទីតាំងនៅខេត្តព្រះសីហនុ បានគំរាមកំហែងគយអាមេរិក ដោយក្រុមហ៊ុនទាំងនោះបានបញ្ជូនទំនិញទៅសហរដ្ឋអាមេរិក តាមរយះកម្ពុជាដើម្បីគេចពន្ធ។ក្រសួងពាណិជ្ជកម្ម ចាត់ទុកការលើកឡើងនេះ ពុំមានមូលដ្ឋានច្បាស់លាស់ឡើយ ដោយផ្ទុយពីការអនុវត្តជាក់ស្ដែង។

ក្រសួងពាណិជ្ជកម្មកម្ពុជាបដិសេធការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិក

ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ទាក់ទង​ទៅនឹង​ចិន​យក​កម្ពុជា​ដើម្បី​គេច​ពន្ធ​នោះ ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បដិសេធ​ការចោទប្រកាន់​នេះ និង​ថា​ជាការ​ចោទ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់ ផ្ទុយ​ពី​ការអនុវត្ត​ជាក់ស្ដែង​។​

​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា នាយកដ្ឋាន​សន្តិសុខ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ត្រួតពិនិត្យ​រកឃើញ និង ពិន័យ​ទៅលើ​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​មាន​ទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​បាន​គំរាមកំហែង​គយ​របស់​អាមេរិក ដោយ​ថា​ក្រុមហ៊ុន​ទាំងនោះ​បាន​បញ្ចូន​ទំនិញ​ពីចិន មានដូចជា​អាស៊ីត​អា​មី​ណូ ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ (​ពោត ស្រូវ ឬ ដំឡូង​) និង បំពង់​ដែកថែប​។​ល​។ ទៅ​សហរដ្ឋអាមេរិក តាមរយៈ​ប្រទេស​កម្ពុជា ដើម្បី​គេច​ពន្ធ ឬ​បង់ពន្ធ​ក្នុង​ក​ម្រឹត​លើកលែង​។​

​ប៉ុន្តែ​តាមរយៈ​ការស្រាវជ្រាវ​របស់​ខ្លួន ក្រសួង​ពាណិជ្ជកម្ម បាន​អះអាង​ថា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មិន​មាន​ក្រុមហ៊ុន​ផលិត​ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ និង បំពង់​ដែកថែប​ទេ​។​ផលិតផល​អាស៊ីដ​អា​មី​ណូ កន្លង​ទៅ​ក្រុមហ៊ុន Infinite Manufacturing Co, LTD. ដែល​ទទួលបាន​ច្បាប់​អនុញ្ញាត​ឲ្យ​វិនិយោគ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តាំងពី​ដើម​ខែ កុម្ភៈ ឆ្នាំ ២០១៥ បានធ្វើ​ប្រតិបត្តិការ​ផលិតកម្ម និង​នាំចេញ រហូតដល់​ខែ​សីហា ឆ្នាំ ២០១៧​។ ប៉ុន្តែ​ចាប់ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ មកដល់ បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ​មិន​មានដំណើរ​ផលិតកម្ម និង​នាំចេញ​ទៀតឡើយ​។

​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ផង​ដែរ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ គឺជា​តំបន់​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​ពហុ​បំណង ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​សហគ្រាស ចិន កម្ពុជា អាមេរិក ជប៉ុន បារាំង កូរ៉េខាងត្បូង អៀរ​ឡង់ វៀតណាម និង ថៃ​ជាដើម​។​

សូមបញ្ជាក់​ថា ផលិតផល​ទំនិញ​ចម្រុះ​មានដូចជា វាយ​ន​ភ​ណ្ឌ សម្លៀក​បំពាក់ កាបូប និង ផលិតផល​ស្បែក និង ឧបករណ៍​ផ្សេងៗ​ផងដែរ​៕

(ប្រភព៖ kohsantepheapdaily និង freshnewsasia សរុបដោយវិច្ឆិកា)

(ប្រភព៖ kohsantepheapdaily និង freshnewsasia សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន