Trending now

ក្រសួងធនធានទឹកកម្ពុជានិងធនាគារពិភពលោកពិភាក្សាអំពីការគ្រប់គ្រងទឹ​កក្នុង​អាង​ទ​ន្លេមេគង្គ

17:17 | 26/05/2020 (សរុបដោយវិច្ឆិកា)

យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ការជួបប្រជុំ របស់ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នឹងតំណាង WB នោះ​ក្នុង​បំ​ណ​ង​ធ្វើការចាប់ផ្តើមអនុវត្តន៍គម្រោងទ្រង់ទ្រាយធំ ដោយ ប្រើវិធានការចម្រុះលើការគ្រ​ប់គ្រ​ង​ទឹ​ក​ក្នុ​ង​អា​ងទន្លេមេគង្គ និងអាងរងរបស់វាចំនួន ១០តំបន់ ដោយគ្រ​បដ​ណ្តប់​លើ​ប្រ​ព័​ន្ធ​ធា​រា​សា​ស្ត្រ​​ចំ​នួន ១១៣កន្លែង ចាប់តាំងពីតំបន់ ៣S ពីតំបន់ទន្លេសេកុង ទន្លេសេសាន ទ​ន្លេ​ស្រែ​ព​ក​ និងតំបន់៤P។

ទិដ្ឋភាពនៃកិច្ចប្រជុំ។

ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ២០២០​ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេ​ខាធិ​កា​រ​ក្រ​សួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បាន​ដឹកនាំក្រុមការងាររបស់ក្រសួង ទទួលជួប ពិភាក្សាជាមួយមន្ត្រីទ​ទួលបន្ទុ​កលើ​ការ​ងារ​គ្រប់​គ្រង​ទឹ​ក ​រ​ប​ស់​ស្ថា​ន​តំ​ណា​ង​ធនាគារពិភព លោក WB ប្រចាំប្រទេសកម្ពុជា ​ តំណា​ង​ឱ្យ​លោ​ក​ជំ​ទា​វ​ ​Inguna Dobraja ប្រធា​ន​គ្រប់គ្រង WB។

យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ការជួបប្រជុំ របស់ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នឹងតំណាង WB នោះ​ក្នុង​បំ​ណ​ង​ធ្វើការចាប់ផ្តើមអនុវត្តន៍គម្រោងទ្រង់ទ្រាយធំ ដោយ ប្រើវិធានការចម្រុះលើការគ្រ​ប់គ្រ​ង​ទឹ​ក​ក្នុ​ង​អា​ងទន្លេមេគង្គ និងអាងរងរបស់វាចំនួន ១០តំបន់ ដោយគ្រ​បដ​ណ្តប់​លើ​ប្រ​ព័​ន្ធ​ធា​រា​សា​ស្ត្រ​​ចំ​នួន ១១៣កន្លែង ចាប់តាំងពីតំបន់ ៣S ពីតំបន់ទន្លេសេកុង ទន្លេសេសាន ទ​ន្លេ​ស្រែ​ព​ក​ និងតំបន់៤P។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និង WB ធ្វើកា​រក​សាង​បាននូវផែនការការងារមេនេះ ជាយូរមកហើយក្នុងទុនវិនិយោគដ៏ធំសម្បើម រង់ចាំ​តែកា​រ​អ​នុវត្តប៉ុណ្ណោះ។​

ចំពោះការអនុវត្តន៍លើគម្រោងដ៏ធំមួយនេះដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ WB លើវិស័យទឹក ពីមុនមកនោះ គឺក្រសួងធនធានទឹក និងឧតុនិយម MOWRAM ក្រសួង​MEF និងWB នឹងធ្វើការអនុវត្តការងារទាំងនេះដល់តំបន់ស្ទឹងសែន និងស្ទឹងជីនិត ក្នុង​ខេ​ត្ត​កំ​ព​ង់​ធំ ទៀតផង។ គម្រោងការទាំងនេះ គឺក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងធនាគារពិភពលោកបានយល់ព្រមគ្នារួចហើយៗ ក៏បានបញ្ចប់ទៅដោយរលូន ក្រោមស្មារតីសាមគ្គីភាពឯកភាពគ្នាយ៉ាងស្និទ្ធស្នាល នឹងត្រៀមអនុវត្តន៍ការងារផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម