Trending now

ក្រសួងទេសចរណ៍​គ្រោង​ដាក់​ដំណើរ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ E-Certificate​ នៅ​ចុង​ខែ​កញ្ញា​

11:13 | 11/08/2019 (ប្រភព៖ vayofm សរុបដោយវិច្ឆិកា)

​ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​ស្តីពី ប្រព័ន្ធ​បច្ចេកវិទ្យា E-Certificate កាលពី​ថ្ងៃ​សុក្រ លោក​អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​បាន​និយាយថា ក្រសួងទេសចរណ៍​គ្រោង​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​នេះ នៅ​ចុង​ខែ​កញ្ញាល ។ល។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍កម្ពុជា ​លោក ថោង ខុន

អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ក្រសួងទេសចរណ៍​គ្រោង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ (E-Certificate) ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៅ​ចុង​ខែ​កញ្ញា ខាងមុខនេះ ។​

​ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​ស្តីពី «​ប្រព័ន្ធ​បច្ចេកវិទ្យា E-Certificate សម្រាប់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​» កាលពី​ថ្ងៃ​ទី​៩ សីហា លោក ណេ​ប សាមុត បានបញ្ជាក់​ថា E-Certificate គឺជា​ឧបករណ៍​ដ៏​សំខាន់ ក្នុង​ការគាំទ្រ​ដល់​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ (២០១៨-២០២៥) ឆ្ពោះ​ទៅ​សម្រេចបាន​គោលដៅ «​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​» ឱ្យបាន​នៅ​ឆ្នាំ​២០២៥ និង​ការសិក្សា​ពេញ​មួយ​ជីវិត​នៅ​ឆ្នាំ​២០៣០ សម្រាប់​យុវជន​កម្ពុជា​នៅក្នុង​វិស័យ​ទេសចរណ៍ ។​

​លោក​បន្តថា តាមរយៈ​ប្រព័ន្ធ E-Certificate នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​សាកលវិទ្យាល័យ គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ និង​សិស្ស​-​និស្សិត ក្នុង​ការគ្រប់គ្រង​និង​រក្សា​ទុក​ទិន្នន័យ និង​ព័ត៌មាន​ចាំបាច់​នានា ដោយ​មិន​ភ័យព្រួយ​បាត់បង់​ឬ​ក្លែងបន្លំ ។​

​លោក​និយាយថា ប្រព័ន្ធ E-Certificate មាន​មុខងារ​សំខាន់ៗ​ចំនួន​៤ រួមមាន ១.​ជួយ​សម្រួល​ដល់​ការចេញ​វិញ្ញាបនបត្រ​ច្រើន​ប្រភេទ ដូចជា ដល់​វគ្គ​បណ្តុះបណ្តាល​ដោយ​ក្រសួង​មន្ទីរ​ទេសចរណ៍ ឬ​ដោយ​សាលា​វិជ្ជាជីវៈ​ទេសចរណ៍ ដែល​ទទួលស្គាល់​ពី​ក្រសួង​ទេសចរណ៍ ២.​ជួយ​ដល់​ការគ្រប់គ្រង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​តាម​អន​ឡាញ ៣.​បញ្ជាក់​អត្តសញ្ញាណ ជីវប្រវត្តិ​របស់​សិស្ស​-​និស្សិត និង​អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ទី​៤.​រក្សា​ទិន្នន័យ និង​តាមដាន​ជំនាញ​វិជ្ជាជីវៈ​របស់​សិស្ស​-​និស្សិត​ជា​ដើម ៕

(ប្រភព៖ vayofm សរុបដោយវិច្ឆិកា)

(ប្រភព៖ vayofm សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់