Trending now

ក្រុមហ៊ុន​២​របស់​ជប៉ុន គ្រោង​វិនិយោគ​លើ​ការដាំ និង​កែច្នៃ​បន្លែ​-​ផ្លែឈើ​នៅ​កម្ពុជា ដើម្បី​នាំចេញ​

17:49 | 27/05/2020

ក្រុមហ៊ុន NIPPON Express និង Yamato Green កំពុង​ចំណាប់អារម្មណ៍ និង​មានបំណង​វិនិយោគ​លើ​អនុវិស័យ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​។ ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​ទាំងពីរ​នេះ មាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍ​លើ​ការដាំដុះ​បន្លែ ផ្លែឈើ ហើយ​កែច្នៃ វេច​ខ្ចប់ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

កសិករកំពុងប្រមូលផលស្ពៃក្រញាញ់ នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៩។

គម្រោង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ​បានបង្ហាញ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​តំណាង​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ ជាមួយ លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កាលពី​ថ្ងៃទី​២២​ឧសភា ឆ្នាំ​២០២០ សប្តាហ៍​មុន​។ លោក Nabeshima Katsuhito នាយក​ក្រុមហ៊ុន​Yamato Green បាន​និយាយថា គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​លើ​ដំណាំ​បន្លែ និង​ផ្លែឈើ​របស់ខ្លួន​នៅ​កម្ពុជា បានចេញ​ជា​រូបរាង​ហើយ ប៉ុន្តែ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវអនុវត្ត​បន្ទាប់​គឺ​កិច្ចសហការ និង​ការគាំទ្រ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​(MOU) ដើម្បីឱ្យ​គម្រោង​នេះ​អាចអនុវត្ត​ទៅបាន​ដោយ​រលូន និង​ជោគជ័យ​។

​ជាការ​ឆ្លើយតប​ទៅនឹង​គម្រោង​វិនិយោគ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក្នុងការ​អភិវឌ្ឍ​ដំណាំ​បន្លែ និង​ផ្លែឈើ​នេះ លោក ងិន ឆាយ រីករាយ​និង​គាំទ្រ​ពេញ​ទំ​ហឹ​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ទាំងពីរ នៅ​កម្ពុជា​។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ បាន​អះអាង ថា គម្រោង​នេះ​ពិតជា​ឆ្លើយតប​ចំ​ទិសដៅ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​អនុវិស័យ​សាកវប្បកម្ម​ឱ្យមាន​ការរីកចម្រើន​។

​អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ស្រង់​សម្តី លោក ងិន ឆាយ មក​ចុះផ្សាយ​ដូច្នេះ​៖ «​ខ្ញុំ​ច្បាស់​អំពី​បញ្ហា​ប្រឈម​នៃ​អនុវិស័យ​សាកវប្បកម្ម ដោយពេល​កន្លងមក ការកែច្នៃ​កសិផល​ក្នុង​អនុ​វិស័យនេះ​នៅ​ខ្វះខាត​នៅឡើយ​។ ដូច្នេះ គម្រោង​[​វិនិយោគ​]​ខាងលើ នឹង​ជួយ​បន្ថែម​លើ​ខ្សែ​ច្រវាក់​តម្លៃ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ពេញលេញ​»​។ លោក​បន្តថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ធំ​ហ៊ុន NIPPON Express និង ក្រុមហ៊ុន Yamato Green​នេះ នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ទៀត​ឱ្យ​ចាប់អារម្មណ៍ និង​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​។

​ជាមួយគ្នានេះ ងិន ឆាយ សង្ឃឹមថា គម្រោង​វិនិយោគ​លើ​ការដាំ​បន្លែ និង​ផ្លែឈើ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ក្នុងការ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​និង​ផ្លែឈើ​ពី​បរទេស ហើយ​កសិករ​និង​អ្នកពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​បន្លែ​និង​ផ្លែឈើ​នឹង​ទទួលបាន​ចំណូល​ច្រើនឡើង​។ រីឯ​ការនាំចេញ​ផលិតផល (​ជាពិសេស​កសិផល​កែច្នៃ​និង​វេច​ខ្ចប់​) នឹងមាន​ការកើនឡើង​ឈានដល់​ការរីកចម្រើន​ក្នុង​ផ្នែក​សេដ្ឋកិច្ច​។​

​កាល​ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​កសិផល​សំខាន់ៗ ទៅកាន់​ទីផ្សារ​ពិភពលោក​បាន​ជិត​៧​លាន​តោន ក្នុងនោះ ការនាំ​ផ្លូវការ​មាន​ជិត​៤,៨​លាន​តោន និង​ក្រៅផ្លូវការ​មាន​២,១​លាន​តោន​។ ដោយឡែក ត្រីមាស​ទីមួយ​ឆ្នាំ​២០២០​នេះ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម មាន​ចំនួន​ជិត​៣​លាន​តោន កើនឡើង​២០​ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។​

​ទីផ្សារ​របស់​កម្ពុជា​ក្រៅពី​វៀតណាម និង​ថៃ ដែលជា​ទីផ្សារ​ធំជាងគេ នៅមាន បារាំង​, អង់គ្លេស​, កាណាដា​,​ហូ​ឡង់​, ឆេ​ក​, អ៊ីតាលី​, ឥណ្ឌា​, ប៉ា​គី​ស្ថាន​, រូ​ស្សី​, កូរ៉េ​, ជប៉ុន​, ប៉េ​រ៉ូ​, អា​រ៉ា​ប៊ី​សា​អូឌីត​, មី​យ៉ាន់​ម៉ា​, អូ​ស្រា្ត​លី​, តៃវ៉ាន់​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, អាល្លឺម៉ង​, ស្វី​ស​, កា​ហ្សា​ក់​ស្ថាន​,​ហុងកុង​,​អាមេរិក​, ប៊ុលហ្គារី និង​នូ​វែ​ល​សេ​ឡង់​៕

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ