Trending now

ក្រុមហ៊ុនជប៉ុនចំនួនពីរសម្លឹងមើលឱកាសកសិកម្មក្នុងប្រទេសកម្ពុជា

10:03 | 26/05/2020

ក្រុមហ៊ុន NIPPON Express និង Xamato Green បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីមើលឃើញការវិនិយោគក្នុងវិស័យកសិកម្មដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។

រូបឧទាហរណ៍។

ផែនការនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុនដែលដឹកនាំដោយលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Xamato Green និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

លោក Nabeshima Katsuhito បានមានប្រសាសន៍ថាក្រុមហ៊ុនកំពុងតែសាកល្បងគម្រោងវិនិយោគលើបន្លែនិងផ្លែឈើនៅក្នុងប្រទេសកម្ពុជា ខណៈដែលលោកបានបន្ថែមថាក្រុមហ៊ុនក៏គ្រោងនឹងដំណើរការនិងរៀបចំការវិចខ្ចប់សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោក Nabeshima Katsuhito ត្រូវបានដកស្រង់សំដីដោយលើកឡើងថា៖ "គម្រោងនេះកំពុងលេចចេញជារូបរាងហើយ ខណៈដែលនឹងអនុវត្តបន្ទាប់ពីមានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដោយធានាថាគម្រោងនេះនឹងអនុវត្តទៅយ៉ាងរលូន ។"

ជាមួយគ្នានេះផងដែរ ឯកឧត្តម ងិន ឆាយ បានថ្លែងដោយគាំទ្រការវិនិយោគលើគំរោងនេះ ខណៈដែលគម្រោងនះនឹងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ នៅក្នុងវិស័យកសិកម្ម។ លោកក៏បានសន្យាថា នឹងពន្លឿនការងារលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការចុះហត្ថលេខានាពេលឆាប់ៗនេះ ដើម្បីឱ្យក្រុមហ៊ុនអាចចាប់ផ្តើមអនុវត្តគម្រោងនេះបាន។

លោកបានមានប្រសាសន៍ថា៖ "គម្រោងនេះនឹងជាការចូលរួមចំណែកបន្ថែមដល់សង្វាក់តម្លៃ ដែល​នឹងប​ង្កើនតម្លៃបន្លែនិងផ្លែឈើ ហើយយើងជឿជាក់ថាកិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រុមហ៊ុនទាំងពីរនេះនឹងទាក់ទាញក្រុមហ៊ុនឱ្យមកវិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជាកាន់តែច្រើន ។"

លោកបានប​ន្ថែមទៀតថានៅពេលដែលការវិនិយោគទទួលបានជោគជ័យ វានឹងជួយកាត់បន្ថយការនាំចូលបន្លែនិងផ្លែឈើពីទីផ្សារបរទេស ស្របពេលដែលជួយបង្កើនផលិតផលកែច្នៃសម្រាប់នាំចេញនិងបង្កើតប្រាក់ចំណូលបន្ថែមដល់ប្រជាជនក្នុងតំបន់។

លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍ថាសមាគមគ្រោងនឹងធ្វើប្រតិភូកម្មតំណាងក្រុមហ៊ុនជប៉ុនឈានមុខគេដែលមានបំណង់ចង់ស្វែងយល់ពីបរិយាកាសធុរកិច្ចនិងគោលនយោបាយវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចជាផ្លូវការនេះគ្រោងធ្វើឡើងនៅខែធ្នូឆ្នាំនេះ។

លោក Fumiaki Takahashi បានថ្លែងថាការផ្ដោតចម្បងរបស់វិនិយោគិនជប៉ុនគឺវិស័យកសិកម្ម។

គួរបញ្ជាក់ឲ្យដឹងផងដែរថា តួលេខដែលត្រូវបានចេញផ្សាយសម្រាប់ឆ្នាំ ២០១៩ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការត្រួតពិនិត្យការវិនិយោគ បង្ហាញថាបច្ចុប្បន្ន គម្រោងវិនិយោគជប៉ុនមានចំនួន ១៤៣ ដែលបានចុះបញ្ជី តំណាងឱ្យការវិនិយោគមូលធនចំនួន ២,៧ ពាន់លានដុល្លារ។

យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាជីវកម្មនិងវិស័យមួយចំនួនដែលទទួលបានផលប្រយោជន៍រួមមានផលិតកម្មគ្រឿងបន្លាស់រថយន្ត អេឡិចត្រូនិច ឧបករណ៍បច្ចេកទេស ការកែច្នៃម្ហូបអាហារ កសិ-ឧស្សាហកម្ម សុខាភិបាល និងទេសចរណ៍៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ