Trending now

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន - អាមេរិកគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

11:16 | 16/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន - អាមេរិកនឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងវិស័យទេសចរណ៍ ធ្វើពិពិធកម្មនិងអភិវឌ្ឍផលិតផលទេសចរណ៍តាមរយៈគម្រោងវិនិយោគ។

អ្នកទេសចរនៅអង្គរវត្ត។

យោងតាមកាសែតរស្មីកម្ពុជាចេញផ្សាយនៅថ្ងៃទី ១៥ ខែមករា ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ាននៅប្រទេសព្រុយណេលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាបានជួបប្រជុំជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន - អាមេរិក (US-ABC) ដឹកនាំដោយប្រធានក្រុមប្រឹក្សា លោក Michael W. Michilak ។

នៅក្នុងកិច្ចប្រជុំនោះ លោក Michael បានជម្រាបជូនប្រទេសកម្ពុជាថាដើម្បីជំរុញការអនុវត្តស្តង់ដារទេសចរណ៍របស់អាស៊ាននិងស្តង់ដារទេសចរណ៍កម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាននិងកិច្ចសហប្រតិបត្តិការពហុភាគី US - ABC នឹងជួយប្រទេសកម្ពុជាក្នុងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ធ្វើពិពិធកម្មនិងអភិវឌ្ឍផលិតផលទេសចរណ៍តាមរយៈគម្រោងវិនិយោគ។

លើសពីនេះ US-ABC មានបំណងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពជំនាញនិងការអភិវឌ្ឍធនធានមនុស្សសម្រាប់ វិស័យទេសចរណ៍កម្ពុជាដោយជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់និងកាត់បន្ថយភាពក្រីក្រតាមរយៈគម្រោងនានា។ អភិវឌ្ឍសហគមន៍ទេសចរណ៍និងភាពជាដៃគូសាធារណៈ - ឯកជន។

យោងតាមស្ថិតិបឋមរបស់ក្រសួងទេសចរណ៍កម្ពុជាចំនួនទេសចរអន្តរជាតិដែលមកទស្សនាប្រទេសនេះក្នុងឆ្នាំ ២០១៩ ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៦,៦ លាននាក់បើប្រៀបធៀបនឹង ៦,២ លាននាក់នៅឆ្នាំ ២០១៨ ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន