Trending now

កម្ពុជាសម្រេចបានជ័យជម្នះជំងឺរាតត្បាត COVID-19 ដោយអនុវត្តតាមការណែនាំរបស់ WHO ចំនួន ៩ ចំណុចសំខាន់

14:45 | 19/05/2020 (សរុបដោយសាមេត)

គិតចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ កម្ពុជាបានប្រកាសថា គ្មានសេសសល់អ្នកជំងឺ COVID-19 នៅក្នុងមន្ទីពេទ្យទៀតទេ លទ្ធផលនេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមគ្រូពេទ្យជំនាញទាំងរាជធានីនិងខេត្តក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ហើយបានព្យាបាលអ្នកជំងឺ COVID-19 សរុបចំនួន ១២២ ករណី បានជាសះស្បើយទាំងអស់ (១០០%)។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា

ក្នុងឱកាសចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវនិងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋគ្រប់រូប និងអ្នកផ្តល់សេវាសុខាភិបាល មានការយល់ដឹង បន្តអនុវត្តវិធានការការពារ ការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តការផ្លាស់ប្តូរ របត់នៃការរស់នៅ កែប្រែទម្លាប់ និងឥរិយាបថ នៃការរស់នៅរបស់ខ្លួន ឲ្យស្របតាម “សភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ១៩” និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើសុខភាពផ្លូវចិត្ត របស់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសុខាភិបាល ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ចំពោះវិធានការឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានប្រកាន់ យកអភិក្រមរដ្ឋាភិបាល ទាំងមូល និងសង្គមទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជាបាន បង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មការរាជធានី អភិបាល នៃគណៈអភិបាលរាជធានី ផែនការមេសម្រាប់ឆ្លើយតប ទៅនឹងជំងឺ គ្មានករណីកូវីដ-១៩ ឬមានករណីមួយចំនួនតូច សេណារីយ៉ូទី៣៖ មានការរាតត្បាតករណីកូវីដ-១៩ ក្នុងសហគមន៍។ កម្ពុជា បាន បង្កើត និងអនុវត្តនូវផែនការឆ្លើយតបជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់អង្គការសុខភាព ពិភពលោក ដែលមានវិស័យអាទិភាពចំនួន ៩ រួមមាន៖

ទី១៖ ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការណ៍ចំពោះមុខ

ទី២៖ ការតាមដាន និងការវាយតម្លៃហានិភ័យ

ទី៣៖ ការរៀបចំមន្ទីរពិសោធន៍

ទី៤៖ សេវាថែទាំ សុខភាព និងការគ្រប់គ្រងការព្យាបាល

ទី៥៖ ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ

ទី៦៖ វិធានការសុខភាព សាធារណៈមិនពាក់ព័ន្ធនឹងឱសថ

ទី៧៖ ទំនាក់ទំនង ហានិភ័យ

ទី៨៖ ការគ្រប់គ្រងច្រកចេញចូលនៅព្រំដែន

ទី៩៖ ប្រតិបត្តិការភស្តុភារ ។

ទិឌ្ធភាពនៃកិច្ចប្រជុំ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តីក៏បានរំលឹក អំពីព្រឹត្តិការណ៍ នាវាទេសចរណ៍ MS Westerdam ផងដែរ ដោយលោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ ដែលត្រូវបានគេ ទទួលស្គាល់ ជាសកលសម្រាប់ការ គ្រប់គ្រងព្រឹត្តិការណ៍ នាវាទេសចរណ៍ MS Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នៃប្រទេសកម្ពុជា បានសម្រេចឱ្យ នាវាខ្នាតយក្សនេះ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នេះបញ្ជាក់ឱ្យឃើញពីសណ្តានចិត្ត ល្អប្រពៃ និងបេះដូងមនុស្សធម៌ ពិតប្រាកដ ព្រមទាំងការគោរពសិទ្ធិរស់រានមាន ជីវិតរបស់អ្នកដំណើរជិត ៣.០០០នាក់ នៅលើនាវា នេះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេល មានការរាតត្បាតវីរុស ចេញរោគសញ្ញាជំងឺផ្លូវចិត្ត មួយចំនួនដូចជា កូវីដ-១៩ ប្រជាជន និងអ្នកផ្តល់សេវាថែទាំសុខភាព ស្តេស ធ្លាក់ទឹកចិត្ត ថប់អារម្មណ៍និងសំរាន្តមិនលក់ ជាពិសេសអ្នកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់។ ការប៉ះពាល់លើ សុខភាពផ្លូវចិត្តនេះ សេដ្ឋកិច្ចគ្រួសារក្នុង គឺអាចបណ្តាលមក ពីការភ័យខ្លាចជំងឺ ក៏ដូចជាការប៉ះពាល់ ជាអវិជ្ជមាន លើស្ថានភាព អំឡុងពេលនៃ ការរាតត្បាតនេះ។ លើសពីនេះទៀត ករណីនៃការរើសអើង ជាតិសាសន៍ ដែលទាក់ទងនឹងជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ ជាបន្តបន្ទាប់នៅក្នុងប្រទេស មួយចំនួនផងដែរ ។

ចំពោះករណីនេះ ដើម្បីកាត់បន្ថយ ផលប៉ះពាល់លើសុខភាពផ្លូវចិត្ត របស់ប្រជាជនកម្ពុជា ក្រសួងសុខាភិបាល “សូមសំណូមពរឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមជួយសម្រាល ឬកាត់បន្ថយផលប៉ះពាល់ផ្សេងៗ ដែលលេចចេញ ពីបទអន្តរាគមន៍ទាំងឡាយ សម្រាប់ទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា។ បុគ្គលម្នាក់ៗ ក៏ត្រូវយកចិត្តទុកដាក់ លើសុខភាពរបស់ខ្លួន និងសមាជិកគ្រួសារខ្លួន ដោយឈរលើគោលការណ៍ រក្សាអនាម័យ ហូបម្ហូបអាហារ ដែលមានប្រយោជន៍ដល់សុខភាព និងធ្វើការហាត់ប្រាណឲ្យបានទៀតទាត់។ ការចូលរួមជួយគ្នាទៅវិញទៅមក នៅក្នុងសហគមន៍ ឬការចូលរួមអភិសង្គម ក៏អាចជាសកម្មភាពមួយដែល មានប្រសិទ្ធភាព ក្នុងការលើកកំពស់សុខភាពផ្លូវចិត្តផងដែរ។”

លោក ម៉ម ប៊ុនហេង គូសបញ្ជាក់ថា “ជាការចាំបាច់ ដែលបុគ្គលមានរោគសញ្ញាផ្លូវចិត្ត រ៉ាំរ៉ៃ ត្រូវស្វែងរក សេវាសុខភាពផ្លូវចិត្ត នៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីជួយពិនិត្យ និងព្យាបាល បានទាន់ពេល ។ សម្រាប់អ្នកផ្តល់ សេវាសុខាភិបាល គ្រឹះស្ថានសុខាភិបាល ត្រូវយកចិត្តទុកដាក់រៀបចំ ឲ្យមានបទអន្តរាគមន៍ សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺ និងអ្នកផ្តល់សេវាជួរមុខទាំងអស់”។

លើសពីនេះ ក្រសួងសុខាភិបាល ក៏បាននិងកំពុងពង្រឹងការផ្តល់ សេវាថែទាំសុខភាពបឋម នៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ ទាំងអស់ដើម្បី ឲ្យមានលក្ខណៈសមស្រប ទៅនឹងបរិបទ នៃប្រទេសកម្ពុជា ក្នុងពេលដែលជំងឺកូវីដ-១៩ មានវត្តមាននៅលើពិភព លោកនៅឡើយ ។ បងប្អូនគ្រូពេទ្យជួរមុខទាំងអស់ បានប្រយុទ្ធនឹងសត្រូវ ដ៏កាចសាហាវ ដែលមើលមិនឃើញនឹង ភ្នែកដោយសេចក្តីក្លាហាន ជាទីបំផុត និង ការលះបង់ខ្ពស់ ហើយក៏ពុំមានគ្រូពេទ្យកម្ពុជា ណាម្នាក់ទទួលរងគ្រោះ ដោយសារការឆ្លងវីរុសកូរីដ-១៩នោះដែរ ក៏ប៉ុន្តែការប្រុងប្រយ័ត្ន និងការប្រតិបត្តិខ្ជាប់ខ្ជួននូវវិធានការការពារ ការចម្លងវីរុសកូវី៥-១៩ ត្រូវតែបន្តអនុវត្ត សម្រាប់បុគ្គលគ្រប់រូប ស្របតាមបរិបទការពាររលកទីពីរ នៃការចម្លង វីរុសកូវីដ-១៩នៅកម្ពុជា ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា “ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួល របស់អង្គការសុខភាព ពិភពលោកក្នុងការឆ្លើយតប ជាសកលចំពោះជំងឺកូវីដ-១៩សុខភាពពិភពលោកនិងបណ្តាប្រទេសនានាព្រមទាំងបន្តកិច្ចសហការជាមួយអង្គការ ក៏ដូចជាដៃគូអភិវឌ្ឍន៍ដើម្បីប្រយុទ្ធនឹងជំងឺថ្មីនេះ”៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន