Trending now

កម្ពុជាស្នើឱ្យអាល្លឺម៉ង់ បន្តជួយលើវិស័យដោះមីននៅកម្ពុជា

21:52 | 19/06/2019 (យោងតាម freshnewsasia​​ និង akp សរុបដោយវិច្ឆិកា)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស្នើឱ្យ​អា​ល្លឺ​ម៉ង់ បន្តជួយដល់កម្ពុជាទៀត ជាពិសេសលើវិស័យដោះមីន និងមជ្ឈមណ្ឌលសកម្មភាព​មីន​អាស៊ាន នៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាល្លឺម៉ង់ បន្តជួយលើវិស័យដោះមីននៅកម្ពុជា

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្ន​កយ​ក​ព័ត៌​មា​ន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្ដម Ingo Kars​te​n ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នា​ព្រឹ​​កថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលបញ្ចប់បេសកកម្មការ​ទូ​ត​ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម Ingo Kars​te​n បានគោរព​ជម្រាបជូនសម្ដេច​តេ​ជោ​ថា​ បេសកកម្មរបស់​ឯកឧត្តម នៅកម្ពុជាកន្លងមកគឺស្ថិតនៅក្នុងពេលវេលា ដែលគួរជាទីចាប់​អា​​រម្មណ៍ជាទីបំផុត។ ឯកឧត្តមបានបន្ដថា បេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា គឺចំពេល​ដែ​ល​​គួរជាទីចាប់​អារម្មណ៍​បំផុត ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចនិងនយោបាយ គឺ​ចំ​ពេ​ល​ដែ​លសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយរបស់កម្ពុជាមានកម្លាំង មានសន្ទុះ និងការអភិវឌ្ឍ​យ៉ា​​ង​ខ្លាំង។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការរីករាយ ដែលបានឃើញធ្វើជាសាក្សី នៃ​ការ​អ​ភិ​​វឌ្ឍនេះ និងបានចូលរួមចំណែកធ្វើការជា​មួ​យ​​កម្ពុជា ដែលជាដៃគូដ៏ល្អ ក្នុងដំណើរឆ្ពោះទៅ កាន់​​ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេស​ជា​មួ​យ​នឹងការរីករាយ អបអរសាទរ ពីអ្នកវិនិយោគ មកពីប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងទីផ្សាររបស់​កម្ពុ​ជា។

ឯកឧត្តម Ingo Kars​te​n​ និង សម្ដេចតេជោ ហ៊ុន សែន

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណ ជូនដល់​ឯកឧត្តម Ingo Kars​te​n ចំ​ពោះចំណាប់អារម្មណ៍របស់ឯកឧត្តម ក្នុងបេសកកម្មការ​ទូតរបស់​ឯកឧត្តមនៅកម្ពុជា។ ស​ម្ដេចតេជោបានមានប្រសាសន៍ថា អ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូត​បានមានប្រសាសន៍នោះ គឺ​ជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយក៏ជាសមិទ្ធផល ដែល​កម្ពុជាទទួលបាន តា​មរយៈ​យុទ្ធ​សាស្ត្ររបស់កម្ពុជាពីរ គឺការកែប្រែតំបន់សង្គ្រាម ឱ្យទៅ​ជា តំបន់អភិវឌ្ឍន៍ទីផ្សារ កែ​ប្រែ​ព្រំ​ដែនឱ្យទៅជាព្រំដែនមានសុខសន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ជា​មួ​យ​គ្នានោះដែរ គឺកែប្រែព្រំដែន ឱ្យក្លាយទៅជាតំបន់ ទីផ្សារ ពាណិជ្ជកម្ម។ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី បានសម្ដែងនូវអំណរគុណជូនចំពោះឯកឧត្ដម Ingo Kars​te​n និងរដ្ឋាភិបាល ក៏ដូចជា​ប្រ​ជាជនអាល្លឺម៉ង់ដែរ ដែលជារៀងដរាបមក បានជួយ កម្ពុជា ទាំងវិស័យដោះមីន ទាំងការ​អភិ​វឌ្ឍ​ជនបទ ទាំងវិស័យវប្បធម៌ និងវិស័យផ្សេងៗ​ទៀត​ជាច្រើន ដែល​ទាំងនោះ​គឺជាសន្តាន​ចិ​ត្ត​ គឺជាមិត្ត គឺជាដៃគូដ៏ល្អរបស់កម្ពុជា។ ទន្ទឹមនេះ សម្ដេចតេជោក៏បានស្នើសុំឱ្យភាគីអាល្លឺម៉ង់ប​ន្ត​​​ជួ​យដល់កម្ពុជាទៀត ជាពិសេសលើវិស័យ ដោះមីន និងមជ្ឈមណ្ឌលមីនអាស៊ាននៅកម្ពុជា​​៕

(យោងតាម freshnewsasia​​ និង akp សរុបដោយវិច្ឆិកា)

(យោងតាម freshnewsasia​​ និង akp សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ