Trending now

កម្ពុជាលើកកម្ពស់តួនាទី«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»ជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត

10:24 | 26/11/2020 (សរុបដោយវិច្ឆិកា)

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានឯកឧត្តម គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូបនៅគ្រប់រាជធានី-ខេត្ត។ចាប់តាំងពីបង្កើតឡើង«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាតនិងមិនមាន លទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ បើតាមឯកឧត្តម គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះនិងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅគ្រប់ករណីក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រមាណ ២ ៥៥០ ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះមានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។

សម្ដេចតេជោ ហ៊ុន សែន ឯកភាពឱ្យមានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ សម្រាប់កំណត់ពីតួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពឱ្យមានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ សម្រាប់កំណត់ពីតួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល ទៅតាមសំណើ របស់ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដោយសម្ដេចបានបញ្ជាក់ថា បទដ្ឋានគតិយុត្ត សម្រាប់កំណត់តួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល អាចត្រូវបានបង្កើតឡើងត្រឹមតែអនុក្រឹត្យបានហើយ ខណៈការតែងតាំងសមាសភាពវិញ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។ រីឯការកំណត់អំពីថវិកា ប្រើប្រាស់ថវិការដ្ឋ ដោយស្ថិតក្នុងកញ្ចប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនចំនួន១៥៣នាក់ នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពកន្លងមក របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមចំណែកក្នុងការជួយដល់ពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួន សម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។ សម្តេចតេជោ បានស្នើឱ្យក្រុមមេធាវីជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ហើយបានបញ្ជាក់ថា ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។ នៅក្នុងពិធីនោះដែរ សម្តេចតេជោ ក៏បានលើកឡើងដែរថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញគឺមានការកើនឡើង ១៨ភាគរយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសយើងនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានឯកឧត្តម គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូបនៅគ្រប់រាជធានី-ខេត្ត។ចាប់តាំងពីបង្កើតឡើង«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាតនិងមិនមាន លទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ បើតាមឯកឧត្តម គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះនិងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅគ្រប់ករណីក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រមាណ ២ ៥៥០ ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះមានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ