Trending now

កម្ពុជាពង្រឹងការបង្ការប្រឆាំងនឹងអំពើងហិង្សាលើស្រី

09:48 | 11/10/2020 (សរុបដោយវិច្ឆិកា)

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ចំនួនពីរ(ទី១ ឆ្នាំ២០០៩-២០១៣ និងទី២ ឆ្នាំ២០១៤-២០១៨)។ ប៉ុន្តែក៏នៅមានបញ្ហាសេសសល់និងបញ្ហាប្រឈមថ្មីៗដែលបណ្តាលមកពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សង្គម ប្រព័ន្ធព័ត៌មានវិទ្យា និងសកលភាវូបនីយកម្ម។ស្រ្តីកម្ពុជាមួយចំនួននៅតែប្រឈមមុខនឹងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ ដោយមិនគិតពីកម្រិតប្រាក់ចំណូល កម្រិតវប្បធម៌ និងចំណេះដឹងឡើយ ខណៈដែលមូលហេតុចម្បងត្រូវបានទទួលស្គាល់ជាទូទៅថាបណ្តាលមកពីវិសមភាពយេនឌ័រនិងការរើសអើង។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (ប្រភព៖ AKP)

សេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្រ្តី ២០១៩-២០២៣ ដែលរៀបចំឡើងមាន៧ជំពូក ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ចំនួនពីរ(ទី១ ឆ្នាំ២០០៩-២០១៣ និងទី២ ឆ្នាំ២០១៤-២០១៨)។ ប៉ុន្តែក៏នៅមានបញ្ហាសេសសល់និងបញ្ហាប្រឈមថ្មីៗដែលបណ្តាលមកពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សង្គម ប្រព័ន្ធព័ត៌មានវិទ្យា និងសកលភាវូបនីយកម្ម។ស្រ្តីកម្ពុជាមួយចំនួននៅតែប្រឈមមុខនឹងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ ដោយមិនគិតពីកម្រិតប្រាក់ចំណូល កម្រិតវប្បធម៌ និងចំណេះដឹងឡើយ ខណៈដែលមូលហេតុចម្បងត្រូវបានទទួលស្គាល់ជាទូទៅថាបណ្តាលមកពីវិសមភាពយេនឌ័រនិងការរើសអើង។

ក្នុងន័យនេះ សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីហិង្សាលើស្រ្តី ២០១៩-២០២៣ គឺជាផែនការលើកទី៣ ដែលត្រូវបានរៀបចំឡើងដើម្បីជាផែនទីតម្រង់ទិស សម្រាប់បណ្ដាក្រសួង ស្ថាប័នអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបន្តអនុវតន៍ការងារបង្ការ ទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអំពើហិង្សាលើស្រ្តីឱ្យកាន់តែមានប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិខ្ពស់ ក្នុងគោលបំណងឆ្ពោះទៅកាត់បន្ថយរាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី ដែលនឹងរួមចំណែកលើកកម្ពស់តម្លៃសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សំដៅលើកកម្ពស់សមធម៌ បរិយាប័ន្ន និងភាពសុខដុមរមនាសង្គម ដែលនឹងផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់ស្ត្រីអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមា ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់