Trending now

កម្ពុជាបើក​ធ្វើ​ស្លាក​លេខ​ពិសេស ​អាចដាក់​ឈ្មោះ​ម្ចាស់​យានយន្ត​បាន

18:14 | 10/01/2020 (សរុបដោយវិច្ឆិកា)

ក្រសួង​សារធារណការ ​និង​ដឹកជញ្ជូន​បានប្រកាស​បើក​ដំណើរការ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត ឬ​ធ្វើ​ស្លាក​លេខ​រថយន្ត​ពិសេស​ដែល​អាចដាក់​ជា​ឈ្មោះ​ម្ចាស់​យានយន្ត​បាន​ចាប់ពី​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២០ ​នេះ​ទៅ​ដើម្បី​ធ្វើ​ទំនើបកម្ម​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​និង​ជាការ​ចូលរួម​កៀរគរ​ថវិកាជាតិ​។

កម្ពុជាបើក​ធ្វើ​ស្លាក​លេខ​ពិសេស ​អាចដាក់​ឈ្មោះ​ម្ចាស់​យានយន្ត​បាន។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន លោក ហ៊ាង សុទ្ធាយុត្តិ ដែល​ជា​អ្នក​ជំនាញ​ក្នុង​រៀប​ចំ​ដាក់​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជីស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​នេះបាន​ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃនេះថា៖ ការ​ដាក់​ឲ្យ​ដំណើរ​ស្លាក​លេខ​ពិសេស​នេះ​ដើម្បី​ធ្វើ​ទំនើប​កម្ម​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​កា​រគ្រប់​គ្រង​និងជា​ការបង្កើន​ការ​ប្រមូល​ថវិកា​ជាតិ​ផង​ដែរ។ សម្រាប់​តម្លៃ​នៃស្លាក​លេខពិសេស​គឺមាន​ចា​ប់​ពី​២​លាន​រៀល​ឬ​ស្មើ​នឹង​៥០០​ដុល្លារ​អាមេរិក​ឡើង​ទៅ​។ ស្លាកលេខ​ពិសេស​នេះ​គឺ​ម្ចាស់​រថយន្ត​អាច​បញ្ជាទិញ​​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ខ្លួន ​ឬ​ឈ្មោះ​ពិសេស​ណា​មួយ​សម្រាប់​សំគាល់​អត្តសញ្ញាណ​ខ្លួន​ឯង​ហើយ​នៅ​ពេល​លក់​រថយន្ត​ឬ​ប្តូរ​ម្ចាស់​កម្ម​សិទ្ធិ គឺ​អាច​ដក​ហូត​ស្លាក​លេខនោះ​ចេញ​ដោយ​រក្សា​ទុក​ប្រើ​ផ្ទាល់​ខ្លួន​អស់​មួយជីវិត ។ ​នេះ​គឺ​ជា​ការ​ពន្យល់​របស់​លោក ហ៊ាង សុទ្ធាយុត្តិ ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យានិងទំនាក់​ទំនង​សាធារណៈ លោក ហ៊ាង សុទ្ធាយុត្តិ ​បាន​ពន្យល់​ទៀត​ថាមូល​ហេតុ​ដែល​ក្រសួង​នឹក​ឃើញ​វិធី​សាស្ត្រ​ចេញស្លាក លេខ​ពិសេស​នេះ គឺ​ដោយ​យោង​លើ​ការ​ស្ទង់​មតិ​ដែល​បង្ហាញថាពលរដ្ឋ​ដែល​មាន​ជីវភាព​ធូធារ ឬ​អ្នក​ស៊ីវិល័យ ជាច្រើន​ចង់​បាន​ស្លាក​លេខ​ពិសេស​នេះ។​ ​ម្យ៉ាង​ទៀត​រដ្ឋ​ក៏អាច​លក់​ស្លាកលេខ​នេះ​បាន​ថ្លៃ​ដើម្បី​ប្រមូល​ចំណូល​ចូល​រដ្ឋ​ផង​ដែរ​។​​

គួររំលឹកថាកាលពីខែមិថុនា ២០១៩ រាជ​រដ្ឋា​ភិបាល​បា​នស​ម្រចចេញ​អនុ​ក្រឹត្យ​មួយ​ស្ដីពី «កា​រចុះ​បញ្ជី​ផ្ដល់​បណ្ណ​សម្គាល់​យាន​ជំនិះ​ និង​បំពាក់​ស្លាកលេខ​សម្គាល់​យាន​ជំនិះ»​ ដែល​មាន​ចំនួន​៨ ​ជំពូក​និង​ ៣៦​ មាត្រា​ទៅតា​ម​ការ​ស្នើរ​បស់​ក្រសួង​សា​ធា​រណការ​ និង​ដឹកជញ្ជូន​ខណៈ​ក្នុង​មាត្រា​ ២២​ បាន​ផ្ដល់សិទ្ធិ​ដល់​អ្នក​ដែល​ចង់​ប្ដូរ​យានយន្ដ​ថ្មី​អាច​សុំ​រក្សា​ស្លាក​លេខ​​ចាស់​របស់​ខ្លួន​បាន។ ត្រង់​មាត្រា ២២ នៃ​ជំពូក​ទី៣បាន​ចែងថា «​ម្ចា​ស់​កម្ម​សិទ្ធិ​យាន​ជំនិះមាន​សិទ្ធិ​ស្នើសុំ​រក្សា​លេខ​ចុះ​បញ្ជី​យាន​ជំនិះ ​ដែល​កំពុង​ប្រើ​ប្រាស់​សម្រាប់​ចុះ​បញ្ជី​លើ​យា​ន​ជំនិះ​ថ្មី​របស់​ខ្លួន​បាន​ស្រប​តាម​បែបបទ​ និង​នីតិវិធី​នៃ​ការ​ចុះប​ញ្ជី​យាន​ជំនិះ ​ការផ្តល់​ស្លាក​លេខ​សម្គាល់ យាន​ជំនិះ ​និង​ការ​លុប​ចេញ​ពី​បញ្ជី​យាន​ជំនិះ ​និង​ត្រូវ​បង់​កម្រៃ​សេវា​សាធា​រណៈ ដែល​​កំណត់​ដោយ​ប្រ​កាស​អន្ត​រក្រសួង រវាង​រដ្ឋ​មន្ត្រី​ក្រសួ​ង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន»។នៅ​ក្នុង​អនុក្រឹ​ត្យ​ថ្មី​នេះក៏បាន​បញ្ជាក់​ពី​កា​រអនុញ្ញាត​ឲ្យ​ម្ចាស់​យាន​ជំនិះ​អាចធ្វើ​ស្លាកលេ​ខពិសេស ​ទៅ​តាម​ការ​ចង់​បាន​រប​ស់​ខ្លួន ។ ស្លាក​លេខ​ពិសេស​នេះគឺ​ម្ចាស់​យានយន្ត​អាច​កំណត់​អក្សរឬ​លេខ​ទៅតាម​អ្វីដែល​ខ្លួន​ចង់បានហើយក៏​អាច​យក​​ស្លាកលេខ​នេះ ទុក​ប្រើប្រាស់​ពេញ​មួយ​ជីវិត​បាន​ដែរ ។ អនុក្រឹត្យ​បាន​បញ្ជាក់​ថា៖ «ស្លាក​លេខ​យាន​យន្ត​ពិសេស​នេះត្រូវ​សរ​សេរ​អក្សរ​ខ្មែរ​បញ្ជាក់​ថា «កម្ពុជា» ពី​ខាង​លើហើយ​ផ្នែក​កណ្តាល​ជា​លេខ​ចុះ​បញ្ជី​មាន​លេខ​ឬ/និង​អក្សរ​ឡាតាំ​ង​មិន​លើស​ពី​ ៨ខ្ទង់និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡា​តាំ​ង​ «CAM​BODIA» នៅ​ពី​ក្រោម​បន្ទាត់​ផ្តេក» ។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ នីតិវិធីថ្មី​នេះ​ក៏​នឹង​ពង្រឹង​ការ​ប្រមូល​ចំណូល​ជូន​រដ្ឋ​អោយ​បាន​ទ្វេដងនិង​ផ្តល់​ជម្រើសរហូត​ដល់៦,៧ទ្រីលាន(លានលាន) ឯណោះក្នុង​ការ​ជ្រើសរើស​ផ្លាកលេខ​រថយន្តដែល​ខ្លួន​ស្រឡាញ់ ។ លោក​បន្ថែម​ថា ក្រោម​ការ​ដឹកនាំ របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្លាកលេខ​ពិសេស​ដែល​កម្មង់​ទិញ​ពី​រដ្ឋ​នេះ បើ​ម្ចាស់​ចង់​លក់​ទាំង​ផ្លាកលេខ ទៅ​ជាមួយ​រថយន្ត គឺ​ដូច​តាម​ធម្មតា​អ៊ីចឹង។ ម្ចាស់​ផ្លាកលេខ​ក៏​អាច​ស្នើ​រក្សា​លេខ​រថយន្ត​នេះ​ទុកក៏​បាន​ដែរ ពេល​លក់​រថយន្ត​ទៅ​អោយ​បុគ្គល​ផ្សេង​មួយ​ទៀត ។ លេខ​ដែល​រក្សា​ទុក​នោះ​គឺ​ទុក​នៅ​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូនអីចឹង ​ពេល​ម្ចាស់​លេខ​នោះទិញ​រថយន្ត​ថ្មី​មួយ​ទៀតអាច​ស្នើ​បំពាក់​លើ​រថយន្ត​ដែល​ទើប​ទិញ​នោះ​បាន​តាម​នីតិវិធី​ដែល​កំណត់​ដោយ​ប្រកាស​ក្រសួង។ ប៉ុន្ដែ​លេខ​រថយន្ត​ហ្នឹង​មិន​អាច​លក់​ទៅ​ឲ្យជន​ណា​ផ្សេង​បាន​ទេមាន​ន័យ​ថា​កាល់​លេខទៅ​ឲ្យ​ជន​ដទៃគឺ​វា​អាច​ក្លាយ​ជា​អាជីវកម្ម​ខុស​ច្បាប់» ។

លោក​បានធ្វើការពន្យល់ថាអ្វី​ដែល​លោក “ក” អាច​លក់​រថយន្ត​ដែល​មាន​ភ្ជាប់​ផ្លាកលេខ​នេះ​ទៅ​តែ​ម្តងឬ​លក់​តែ​រថយន្ត​ទៅ​ឲ្យលោក “ខ”។ ហេតុ​នេះបើ​លោក “ក” លក់​តែ​រថយន្តដោយ​រក្សា​ទុក​លេខ​សម្រាប់រថយន្តលោក “ក” បន្ទាប់នោះ​លោក “ខ” ដែល​ទិញ​រថយន្ត​ដែល​មិន​មាន​ផ្លាក​លេខត្រូវ​ទិញ​ផ្លាក​លេខ​ថ្មី​បំពាក់​លើរថ យន្ត​នោះ​ជា​កំហិតដើម្បី​ចុះ​បញ្ជីឲ្យ​ស្រប​ច្បាប់ដើម្បី​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​បាន។ មាន​ន័យ​ថា​រថយន្ត​ដែល​ធ្លាប់​មាន​ផ្លាកលេខ​ហើយគឺ​មិន​អាច​គ្មាន​ផ្លាកលេខ​វិញ​បាន​ នោះ​ទេ។ សរុប​មកទាំង​លោក “ក” និងលោក “ខ” គ្មាន​សិទ្ធិ​លក់​លេខ​រថយន្ត​ទេប៉ុន្ដែ​គាត់​មាន​សិទ្ធិ​ទិញ​លេខ​រថយន្ត​ពី​រដ្ឋ«ឧទាហរណ៍​ថាខ្ញុំ​មាន​រថយន្ត​មួយ​ដែល​មាន​អក្ស ៤ តួរ​ថា “YUTH”ស្រាប់​តែ​ខ្ញុំ​លក់​ឡាន​ទៅ​ឲ្យ​បុគ្គល​មួយ​ទៀតគឺ​ខ្ញុំ​មាន​សិទ្ធិ​លក់​ទាំង​ផ្លាក​លេខ​ភ្ជាប់​ជាមួយ​ឡានឬ​លក់​តែ​ឡានរក្សា​ទុក​ផ្លាក​លេខ​ក៏​បាន ​ដែរ។ បើ​ខ្ញុំ​ទិញ​ថ្មី​មួយ​ទៀតខ្ញុំ​នឹង​ទៅ​ធ្វើ​នីតិវិធី​ជាមួយ​រដ្ឋបំពាក់​ផ្លាក​លេខ​ចាស់​ហ្នឹង​ទៅ​លើ​ឡាន​ថ្មី​នេះ​តែ​ម្ដងដោយ​ទទួល​ស្គាល់​ដោយ​ច្បាប់និង​សមត្ថកិច្ច។ករណី ​ពិសេស​មួយ​ទៀតគឺ​ម្ចាស់​ឡាន​អាច​ប្ដូរ​ឈ្មោះ​ពី​មួយ​ទៅ​មួយ​ទៀត​បានបើ​សិន​ចង់​ប្ដូរដែល​ត្រូវ​ធ្វើ​តាម​អនុលោមភាព​នៃ​ច្បាប់អនុក្រឹត្យ និង​ ប្រកាស​ដែល​បាន និង​កំពុង​រៀបចំ​ជា​បន្តបន្ទាប់» ។ លោក​បញ្ជាក់​ថាការ​លក់​ទៅ​ឲ្យ​បុគ្គល​ណា​មួយគឺ​ត្រូវ​ផ្ទេរ​កម្មសិទ្ធិហើយ​ការ​ផ្ទេរ​នេះនឹង​ត្រូវ​ធ្វើការ​ជាមួយក្រសួង​សារធារណការនិង​ដឹកជញ្ជូន ព្រម​ជាមួយ​ការ​បង់​ពន្ធ​ជូន​រដ្ឋជាមួយ​នីតិវិធី​ដែលនិង​ត្រូវ​ធ្វើ​នៅ​មួយ​កន្លែងនិង​មិន​ពិបាក​ស្មុគស្មាញ​ទៀត​ឡើយ ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ