Trending now

កម្ពុជានិងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការ

21:29 | 13/10/2020 (សរុបដោយវិច្ឆិកា)

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ក្រោមសក្ខីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

នៅទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងត្រូវបានចុះហត្ថលេខាហើយនៅឯវិមានសន្ដិភាព នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះហើយ ដោយខាងតំណាងភាគីចិន បានធ្វើដំណើរមកដល់កម្ពុជាដើម្បីចុះហត្ថលេខាតែម្ដង មិនចាំបាច់កម្ពុជាធ្វើដំណើរទៅកាន់ប្រទេសចិនដោយផ្ទាល់នោះទេ។

គេនៅចាំបានថា កាលពី​ប៉ុន្មានខែ​មុននេះ ក្រោយពី​បញ្ចប់​កិច្ចចរចា​ជាស្ថាពរ​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជារួចមក ខាង​ភាគីកម្ពុជា​មានបំណង​ធ្វើដំណើរ​ទៅកាន់​ប្រទេសចិន ដើម្បី​ចុះហត្ថលេខា​លើកិច្ចព្រមពៀង​ពាណិជ្ជកម្ម​សេរី​នេះ ប៉ុន្ដែ​ក្រោយ​មកក៏ត្រូវអាក់ខាន​ទៅវិញ។ ប៉ុន្ដែ នៅថ្ងៃទី ១២ ខែតុលានេះ កិច្ចព្រមព្រៀងនេះ តាមផែនការ នឹង​ត្រូវបាន​ចុះហត្ថលេខាហើយ ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃប្រទេស​ទាំងពីរ ក្រោម​អធិបតីភាព របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន។

ក្រោយពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និងចិន (FTA) នឹងត្រូវ​បាន​ចុះហត្ថលេខា​ និងចូល​ជាធរមាន នៅដើម​ឆ្នាំក្រោយ យ៉ាងហោចណាស់​នឹងមាន​មុខទំនិញ​របស់​កម្ពុជា​ជាង ៣៤០ មុខ នឹងអាច​នាំចេញ​ចូលទៅ​កាន់ទីផ្សារ​ចិន ដោយរួចពន្ធ ក្នុងនោះ ភាគច្រើន​ជាមុខ​ទំនិញ​កសិកម្ម និង​ឧស្សាហកម្មកែច្នៃ។ នេះបើតាម​ការអះអាង​របស់មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ធ្លាប់​បញ្ជាក់ថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ កំណើន​នាំចេញ​ពីកម្ពុជា​ត្រូវបាន​រំពឹងថា នឹងកើន​ឡើង​លើសពី​អត្រា​កំណើន​នៃឆ្នាំកន្លងទៅ ប្រមាណជាង ២០% គិតជា​​មធ្យម​ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ កំណើនវិនិយោគ​ពីបរទេស​ក៏ត្រូវបាន​រំពឹងថា នឹងកើន​ឡើង​ខ្លាំងផងដែរ។

ជុំវិញទៅនឹងកិច្ច​ព្រមព្រៀងនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា អគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម នៃក្រសួងកសិកម្ម​ធ្លាប់​បានឲ្យដឹងដែរថា បើទោះបី​ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និងចិន ត្រូវបានចុះ​ហត្ថលេខា​ក៏ពិតមែន ប៉ុន្ដែ ផលិតផល​​កសិកម្ម​កម្ពុជា ត្រូវតែគោរព​ទៅតាមលក្ខ​ខណ្ឌ​ស្ដង់ដារ​ភូតគាម​អនាម័យ ទើបអាច​នាំចេញ​កសិផល​ទៅកាន់​ប្រទេសចិន​បាន។ ប៉ុន្ដែ ឯកឧត្តម​ជាក់ថា តាមរយៈ​បទពិសោធន៍​នៃចំណង​មិត្តភាព​ដ៏ជិតស្និទ្ធ​រវាងរដ្ឋាភិបាល​ប្រទេស​ទាំងពីរ ភាគីកម្ពុជា និងចិន​នឹងអាច​ពន្លឿន​ការងារ​ត្រួត​ពិនិត្យ និងវាយ​តម្លៃ ដើម្បីអនុញ្ញាត​ឲ្យ​កសិផល​របស់​កម្ពុជា​អាចនាំចេញ​​ទៅកាន់ទីផ្សារ​ចិន​បាន​កាន់តែ​ឆាប់រហ័ស។

គួរបញ្ជាក់ថា កន្លងមកនេះ ប្រទេសចិន និងកម្ពុជា បានប្ដេជ្ញា​នឹងខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យបាន​ដល់ ១០ពាន់​លាន​ដុល្លារ​អាមេរិក នៅឆ្នាំ២០២៣​ខាងមុខ​នេះផងដែរ ខណៈដែល​កាលពីឆ្នាំ​២០១៩​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ សម្រេចបាន​ដល់​ប្រមាណ​ជាង ៨ពាន់លាន​ដុល្លារ កើនឡើង​២៧% ធៀបនឹងឆ្នាំ២០១៨។

គួរបញ្ជាក់ដែរថា តាមការ​អះអាង​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង ដែលបាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបទេសចិន កាលពីថ្ងៃទី ១១ ខែ តុលា បាន​ឲ្យ​ដឹងដែរថា ក្រៅពី​កិច្ចការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិនហើយនោះ ​ខាងភាគីចិន ក៏បាន​ប្រគល់​នូវកំណត់​ទូត​អំពី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ប្រញាប់​ក្នុងការ​អភិវឌ្ឍ​នៅកម្ពុជា ដែលមាន​ទឹក​ប្រាក់​ប្រមាណ ១៤០ លាន​ដុល្លារផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម