Trending now

កម្ពុជាជំរុញបង្កើនការចិញ្ចឹមវារីវប្បកម្មដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារបរទេស

10:48 | 10/08/2020 (សរុបដោយសាមេត)

នាថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វិធានជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក” លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសថា រដ្ឋបាលជលផលកម្ពុជានឹងជំរុញបង្កើនការចិញ្ចឹមវារីវប្បកម្មដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារបរទេស។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក អេង ជាសាន បានឱ្យដឹងថា “កន្លងមកកម្ពុជាធ្លាប់នាំចេញនូវផលជលផលមួយចំនួនកាលពីឆ្នាំ២០១៩ ១ម៉ឺនតោន នឹងជំរុញការផលិតដើម្បីបំពេញតម្រូវការក្នុងស្រុក និងបង្កើនការនាំចេញឲ្យបានច្រើនជាងនេះ ប៉ុន្តែកម្ពុជាក៏បាននាំចូលមកវិញនូវផលមួយចំនួនពីប្រទេសខាងក្រៅដូចជាក្ដាមសមុទ្រ និងគ្រឿងសមុទ្រប្រមាណ ២ ម៉ឺនតោនក្នុង ១ឆ្នាំ។”

លោក អេង ជាសាន បន្តថា ដើម្បីសម្រេចនូវគោលខាងលើត្រូវគិតលើកត្តា ចំណី ពូជ បច្ចេកទេសចិញ្ចឹម និងធនធាន។ ជាមួយគ្នានេះ រដ្ឋបាលជលផលបានជំរុញការផលិតក្នុងវិស័យវារីវប្បកម្ម ដោយស្នើឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ពិសេសក្នុងវិស័យវារីវប្បកម្មខ្នាតធំ។

មុននោះ រាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យកសិករបង្កើនការចិញ្ចឹមផ្នែកវារីវប្បកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុកអំឡុងវិបត្តិ COVID-19 និងឈានដល់ការនាំចេញផងដែរ។ ដោយឡែកដើម្បីជំរុញការចិញ្ចឹមត្រីប្រធានរដ្ឋបាលជលផល បានលើកទឹកចិត្តឲ្យកសិករចិញ្ចឹមត្រីក្នងស្រែ ដើម្បីកាត់បន្ថយក្នុងការថែទាំ និងទទួលបានអត្ថប្រយោជន៍ច្រើន។

សូមគូសបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានគ្រួសារប្រមាណ ៥ ម៉ឺនគ្រួសារកំពុងប្រកបរបរចិញ្ចឹមត្រី ក្នុងមាន ៤៥ ភាគរយចិញ្ចឹមជាលក្ខណៈគ្រួសារ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់