Trending now

កម្ពុជា ​អំពាវនាវ​ ​អឺរ៉ុប​និង​បារាំង​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩

13:24 | 01/02/2021 (សរុបដោយវិច្ឆិកា)

​សម្តេច​តេ​ជោ ហ៊ុន សែនបាន​អំពាវនាវ​ដល់​សហគម​ន៍​អឺ​រ៉ុប ជួយ​ផ្តល់​ជំនួស​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​មក​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ត្រៀមបញ្ជា​ទិញ​ពី​ប្រទេស​អង់គ្លេស និង​ចិន​បន្ថែម​ទៀត ​។ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន ដែល​ប្រព្រឹត្ត ទៅ​នៅ​ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី១​ កុម្ភៈ​ ​​ថា​ កន្លង​មក ​មន្ត្រី​រាជការកង​កំលាំង​ប្រដាប់​អាវុធ​បានកាត់​ប្រាក់បៀវត្ស​លើក​ទី​១ ហើយ​អា​លូវ​នេះ​បាន​បរិ​ច្ចា​បៀវត្ស ដែល​ប្រទេស​មួយ​ចំ​នួន​បាន​ចេញ​លិខិត​បទដ្ឋាន​កាត់​ប្រាក់ខែ ខុស​ពី​កម្ពុ​ជា​ធ្វើ​តាម​ការស្ម័គ្រចិត្ត​ដើម្បី​ទិញ​វ៉ាក់សាំង​។

សម្តេច​តេ​ជោ​ស្នើ​អឺរ៉ុប​និង​បារាំង​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩បន្ថែម​លើ​ជំនួយ​​របស់​ចិន

សម្តេច​បន្ត​ថា​ ទាក់ទិន​នឹង​ការ​ទទួល​វ៉ាក់សាំង​បាន​លើក​ឡើង​ថា ចិន​បានផ្តល់​មក កម្ពុជា​១​លាន​ដូ​ស ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ក្នុង​ខែកុម្ភៈ​នេះ ដែល​ជើង​ទី​១ នឹង​មក​ចំនួន​៦០​ម៉ឺន​ដូ​ស បន្ទាប់​មក​ពី​បំពេញបន្ថែម​។ កម្ពុជា​ក៏​បាន​ទទួល​វ៉ា ក់​សាំង​ការ ពារ​ជំងឺ​កូ​វី​ដ​១៩​ពី​កូ​វ៉ា​ក់​ដែល​ជា​របស់​អង្ក​ការ​សុខភាព​ពិភពលោក ចំនួន​៧​លាន​ដូ​ស បន្ថែម លើ​នោះ​បាន​ទិញ​តាម​រយៈ​កូ​វ៉ា​ក់​ចំនួន​១​លាន​ដូ​ស​បន្ថែម​ទៀត​។ អី​ញ្ចឹ​ង​ស​រុ ប​បាន​ចំនួន​៩ លាន​ដូ​ស ។

សម្តេច​បញ្ជាក់​ថា ​ពិតមែន​ជា​វ៉ាក់សាំង​មិន​ទាន់​ទទួល​មក​ដល់​ដៃ ប៉ុន្តែ​គម្រោង​មាន ដោយ​​ថ្ងៃ​ទី​១ ​កុម្ភៈ​ នេះ​ នឹង​មានការ​ប្រកាស​ពី​ជំនួយ​ពី​ប្រទេស​អូ​ស្ត្រ​លី​ចំនួន​៣​លាន​ដូ​ស​បន្ទាប់​ពី​ការ​ជួប​គ្នា​រវាង​ឯកឧត្តម​ឧ​បក​នាយក​រដ្ឋមន្ត្រី​អូន ព័ន្ធ​មុនី​រ័​ត្ន​រដ្ឋមន្ត្រី​ក្រ​សួ ង​សេដ្ឋ កិច្ច​និង ហិរញ្ញវត្ថុ​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ។

សម្តេច​បន្ត​ថា​ប្រទេស​អូស្ត្រាលី​សម្រេច​ផ្តល់​ថវិការ​ចំនួន​២៨​លាន​ដុល្លារ​អា​មេ​រិ​កមក​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ តាម​រយៈ​គំនិត​ផ្តួចផ្តើម​ទទួល​បា ន​វ៉ា​ក់​សាំ ង​កូ​វី​ដ​១៩ ដោយ​កញ្ចប់​ថវិការ​ដំបូង​នឹ ង​ជួន មក​កម្ពុជា​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​នេះ​។ ជំនួស​ឥត​សំណ ង​របស់​អូស្ត្រាលី​នេះ​នឹង​ផ្តល់​ចាក់​លើ​មនុស្ស​ចំនួន​១​លាន​៥​សែន​នាក់ ដែល​ស្នើ​៣​លាន​ដូ​ស​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​បូក​សរុប​ទាំង​ទាំង​ការ​បញ្ជា​ទិញ និង​ការ​ផ្តល់ ជំនួយ​នេះ​សរុប​កម្ពុជា​មាន​ចំនួន​១១​លាន​ដូ​ស​ហើយ ដូច្នេះ​នៅ​សល់​ចំនួន ៩​លាន​ដូ​សទៀត​។

ចំពោះ​ការ​ខ្វះ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ​ដែរ​សម្តេច​បញ្ជាក់​ថា​៖«​ខ្ញុំ​បាន​សរសេ​លិខិត​ទៅ​នាយក​រដ្ឋ​ន្ត្រី​ប្រទេស​ចិន​ដើម្បី​សុំ​ណូ​ម​ពរ​បន្ថែម និង​សរសេ​លិខិត​ទៅ​នាយ ក​រដ្ឋមន្ត្រី ឥណ្ឌា​ផង​ដែរ​ដើម្បី​សុំ​ឲ្យ​ជួយ​ផ្តល់ ប៉ុន្តែ​មិន​ទាន់​ដឹង​គាត់​ឆ្លើយ​យ៉ាងណា​ទេ​»​។
សម្តេច​ក៏​បាន​លើក​ឡើង​ថាស​ម្តេច​បាន​គិតគូរ​រួច​ហើយ​ក្នុង​ការ​បញ្ជា​រទិញ​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូ​វី​ដ​១៩​ពី​ប្រទេស​អង់គ្លេស ប៉ុន្តែ​សម្តេច​បាន​ទទួល មាន​ព័ត៌មាន​ខ្លះ​ថា ខាង​ស្នង​ការ​សហគមន៍ អឺរ៉ុប​ហាម​ការ នាំ​វ៉ាក់សាំង​ចេញ បើ​មាន​បា​រ៉ា​ស់​មែន​ជា​ចំ​ណុច​មិន​សម​ស្រប​នោះ​ទេពី​ព្រោះ​ប្រទេស​លើ​ពិភព លោក​ចាត់​ទុក​ដា​វ៉ាក់សាំង​ជា​ទំនិញ​រួម បើ​អឺរ៉ុប ត្រូវការ​តែឯង​នឹង​ស្លាប់​គេ​អស់ហើយ​។ តែ​សម្តេច​សង្ឃឹម ថា​ឯកអគ្គ​រដ្ឋ​ទូ ត​អឺរ៉ុប នឹង​បញ្ជូន សារ​ក្នុង​នាម​ប្រទេស​ក្រី ក្រ​ទៅ​ជូន សហភាព​អឺរ៉ុប​កុំ​ឲ្យ​មាន ការ​ហាមឃាត់ នាំ​វ៉ាក់សាំង​ចេញ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា​ពី​មូលហេតុ​ដែល​ស្នើ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​អង់គ្លេស​ថា​វ៉ាក់សាំង​នេះ​ស្ថិត​ក្នុង​សីតុណ្ហភាព​របស់​ចិន​ដែរ ពី​២​ដល់​៨​អង្សា​រលើ សូន្យ​ក្នុង ការ​រក្សា ហើយ​តម្លៃ​វា​មាន​ចំ​នួ ន​៤​ទៅ​៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ដូ​ស​។ ផ្ទុយ​ទៅ​វិញ​វ៉ាក់សាំង ប្រ​ទេ ស​ចិន​មាន​តម្លៃ​២០​ដុល្លារ ក្នុង​មួយ​ដូ​ស​។សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថាស​ម្តេច​នឹង​បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែម​ពី​ប្រទេស​ចិន​ក្នុង​ករណី​ដែល​តម្លៃ​ទាប​។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖ «​អី​ញ្ចឹ​ង​វ៉ាក់សាំង​មាន​ប្រភព​ពី​ប្រទេស​ចិន អង់គ្លេស បើ​ទោះបីជា​ទិញ​ពី​អង់គ្លេស​ផ្ទាល់​ក្នុង​តម្លៃ​នេះ​ក៏​យើង​អាច​មាន​លទ្ធភាព ។​អី​ញ្ចឹ​ង​យើង​ត្រូវ​ត្រៀម បំ​ម្រុ​ុ​ង​២០​លាន​ដូ​ស ដែល​កាលពីមុន​ត្រៀម​២៦​លាន​ដូ​ស សម្រាប់​ចាក់​លើ​មនុស្ស ១៣​លាន នាក់ ក៏​ប៉ុន្តែ​អា​លូវ​នេះ​ដោយសារ​មានការ​កាត់​បន្ថយ​នោះ​យើង​ត្រូវការ​២០​លាន​ដូ​ស ស្មើ​១០ លាន​នាក់​សម្រាប់​ចាក់​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា​នៅ​ពេល​វ៉ាក់សាំង​របស់​ប្រទេស​ចិន មក​ដល់​សម្តេច​នឹង ចេញ​ទៅ​ទទួល​ហើយ​ចាក់​មុនគេ ប៉ុន្តែ​ពេល​នេះ​មាន​បញ្ហា​ថា​តើ​អ្នក​ណា​ចាក់​ឲ្យ បើ​អ្នក​ចាក់ មិន ទាន់​ទទួល​វ៉ាក់សាំង​ផង តើ​ធ្វើ​ដូ​ម្តេច? នេះ​ជា​បញ្ហា​ដូច្នេះ​ត្រូវ​សួរ​ទៅ អ្នក​ដែល​បាន ចាក់​រួច ហើយ​។សម្តេច​ក៏​បាន​បន្ត​ថាស​ម្តេច​នឹង​ចាក់​វ៉ាក់សាំង​មុនគេ តែ​ការ​ចាក់​នោះ​អាច​ស្រប គ្នា​នឹង គ្រូពេទ្យ​ដែល​ជា​អ្នក​ចាក់​វ៉ាក់សាំង​ផង​ដែរ​។ តាម​រយៈ​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំ​នៅ​កម្ពុជា​សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ដល់​សហភាព​អឺរ៉ុប​បើ​មាន​លទ្ធផល​សូម​ជួយ​ផ្តល់​ជំនួស​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​មក​ដល់​កម្ពុជា​ផង ។

សម្តេច​បញ្ជាក់​ថា​៖«​សួ​ម​លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ទូច​បាំ​រាំង​សូម​ប្រាប់​ឯកឧត្តម​ប្រធានា​ធិបតី បារាំង ម៉ា​ក្រុង​ថា កម្ពុជា​ក៏​ត្រូវការ​ជំនួស​សម្បុ​រស់​ពី​បារាំង​ដែរ ដោយ​កុំ​មើលឃើញ​ថា​កម្ពុជា ត្រូវការ​តែ​ចិន​នោះ គឺ​មិន​ទេ​។ កម្ពុជា​ត្រូវការ​ទាំងអស់ មិន​ថា​តែ​ចិន​នោះ​ទេ គឺ​កម្ពុជា​មើល​គ្រប់ ជ្រុង​ទាំងអស់ បាន​សេ​ក្តី​ថា​មើល​ជុំ​ខ្លួន​»​។

សម្តេច​​ក៏​បាន​លើក​ឡើង​ថា​កម្ពុជា​ស្វាគមន៍​និង​ទទួលយក​វ៉ាក់សាំង​ពី​បណ្តា​ប្រទេស​ទាំងអស់ ប៉ុន្តែ​វ៉ាក់សាំង​របស់​អា​មេ​រិ​ក​ដែល​មាន​សីតុណ្ហភាព​៧៩​អង្សា​ក្រោម​សូន្យ កម្ពុជា​មិន អាច​ប្រើប្រាស់​បាន​ទេ​។ អី​ញ្ចឹ​ង​បើ​សហរដ្ឋអាមេរិក​ចង់​ឲ្យ​កម្ពុជា​ទាន់​តែ​ផ្តល់​ជា​ថវិការ ដូច​ប្រ ទេស​អូស្ត្រាលី​ឲ្យ​អីចឹង​គឺ​យើង​ទទួល​ទាំងអស់​។ សម្តេច​បន្ថែម​ថា​កម្ពុជា​​ទទួល​ទាំង​អស់ហើយ​វ៉ាក់សាំង​មក​ដល់​កម្ពុជា​មុន នោះ​កម្ពុជា នឹង​ចាក់​មុន​ដែល​ជា​គោលនយោបាយ​ទទួលយក​វ៉ាក់​សាំង​របស់​កម្ពុជា​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ