Trending now

កម្ពុជា នាំអង្ករទៅក្រៅប្រទេសឡើងវិញ ក្រោយផ្អាកជាង១ខែ

15:45 | 13/05/2020 (បូកសរុបដោយឌីណា)

រដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ការអនុញ្ញាតឲ្យនាំចេញអង្ករស (អង្ករធម្មតា) ជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ទៅ។

ការនាំចេញអង្ករ។ (រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា)

លោក អូន ព័ន្ធមុនីរ័ត្ន ជូនដំណឹងនេះ ទៅលោក សុង សារ៉ន ក្រោយពីទទួលបានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី។ សហព័ន្ធស្រូវអង្ករកម្ពុជា ជាអ្នកដាក់សំណើទៅរដ្ឋាភិបាល ក្នុងការស្នើសុំនាំចេញអង្ករទៅក្រៅប្រទេសឡើងវិញ។

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានបិទការនាំចេញអង្ករស និងស្រូវ ទៅកាន់ទីផ្សារបរទេស។ តែកាលនោះ រដ្ឋាភិបាល ពុំបានបានបិទការនាំចេញអង្ករក្រអូបឡើយ។

សូម​រំលឹក​ថា ​ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូវីដ​១៩ ​កាលពី​ចុងខែ​មីនា​កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ផ្អាក​នាំ​អង្ករ​ស ​និង​ស្រូវ​ចេញ​ទៅ​បរទេស ​ដើម្បី​រក្សាស្បៀង​ទុក​ផ្គត់ផ្គង់​ក្នុង​ស្រុក ​ដែល​បទបញ្ជា​នេះ​ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៥​ខែ​មេសា​មក​។ ​ក៏ប៉ុន្តែ​ប្រភេទ​អង្ករ​ក្រអូប ​មិនត្រូវ​បាន​ហាមឃាត់​នោះទេ​។

ចំពោះត្រី រដ្ឋាភិបាល មិនទាន់សម្រេចឡើយថា អនុញ្ញាតឲ្យនាំចេញទៅក្រៅប្រទេសវិញនៅពេលណា៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍