Trending now

កម្ពុជា នឹងសង់ផ្លូវថ្មីពីរខ្សែ ដើម្បីបន្ថយការកកស្ទះពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម

11:43 | 20/05/2020 (បូកសរុបដោយឌីណា)

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។

CASOC រៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងត្រួតពិនិត្យវឌ្ឍនភាពការងារនិងដាក់ចេញផែនការឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។ (រូបភាពពី CAMSOC)

សាលា​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​បន្ថែម ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​របស់​រថយន្ត​ដឹក​ប្រតិភូ និង​ក្រុម​កីឡាករ​មកពី​ប្រទេស​ផ្សេងៗ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ក៏​នឹង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៦​អា ក្នុង​តំបន់​រាជធានី​ភ្នំពេញ​ផងដែរ​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ព​ន្លឿ​ន​ការងារ​គណៈកម្មការ​ជំនាញ របស់ CAMSOC ស្រប​ពេលដែល​ព្រឹត្តិការណ៍​នេះ​នឹង​ចូលមក​ឆាប់ៗ​។ ក្នុង​កិច្ចប្រជុំ​នេះ CAMSOC បាន​ពិភាក្សាគ្នា លើ​របៀបវារៈ​ចំនួន​ពីរ ពាក់ព័ន្ធ​ការបង្ហាញ​ទិសដៅ​ការងារ និង​តួនាទី​ភារកិច្ច របស់​គណៈកម្មការ​ជំនាញ​ចំនួន​៦ ក្នុងចំណោម​គណៈកម្មកា​រទាំង​១៤ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ចេញពី​រាជធានី​ភ្នំពេញ ត្រង់​ម្តុំ​ស្ពាន​ជ្រោយចង្វារ ឆ្ពោះទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​សម្រួល និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ របស់​រថយន្ត​ដឹក​ប្រតិភូ និង​ក្រុម​កីឡាករ​មកពី​ប្រទេស​ក្នុង​តំបន់​។ បើតាម លោក ហួត ហៃ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ លើផ្លូវ​ជាតិ​លេខ​៦​អា និង​ក្នុង​ក្រុងភ្នំពេញ​ដែរ​។

​លោក​បាន​បន្ថែមទៀតថា ផ្លូវ​ខ្សែ​ទី​១ សាងសង់​ភ្ជាប់​ពី​ផ្លូវ OCIC ឆ្ពោះទៅ​វិមាន​ឈ្នះ​-​ឈ្នះ និង​ខ្សែ​ទី​២ ចេញពី​ស្ពាន​ជ្រោយចង្វារ ស្របតាម​ដង​ទន្លេសាប ឆ្ពោះទៅ​ស្ពាន​លី​យ៉ុង​ផាត់ បត់​មក ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅក្នុង​ឆ្នាំ​២០២២​។ នេះ​បើតាម​លោក ហួត ហៃ​។

​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ នៃ​CAMSOC បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​ទាំង​៦ បង្កើន​ការយកចិត្តទុកដាក់ និង​រៀបចំ​ផែនការ​អនុវត្ត​ឲ្យ​បានច្បាស់លាស់ និង​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ដែល​ខ្លួន​បានដាក់​ចេញ​។ ការជំរុញ​នេះ គឺ​ដើម្បី​ធានាថា កម្ពុជា​ត្រៀម​រួចរាល់​១០០​ភាគរយ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដោយ​ជោគជ័យ និង​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ លើ​ការរៀបចំ​របស់ខ្លួន​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស