Trending now

កម្ពុជា-ថៃ បង្កើតមណ្ឌលសំចត សម្រាប់ជនរងគ្រោះដោយអំពើជួញដូរ នៅប៉ោយប៉ែត

16:13 | 16/07/2019 (យោងតាម FN សរុបដោយវិច្ឆិកា)

ជាការអបអរខួបគំរប់ខួប៧០ឆ្នាំ នៃសម្ព័ន្ធភាពកម្ពុជា-ថៃ ភាគីទាំងពីរ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការកសាងមជ្ឈមណ្ឌលសំចត សម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត ដែលអាចនឹងដំណើរការនៅអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះ បើតាមការបញ្ជាក់ ពីលោកញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា។ ឯភាគីថៃ ដឹកនាំដោយ លោកភិឈិត ប៊ុនស៊ុទ អគ្គរាជទូត និងជាប្រធានបេសកកម្មនៃប្រទេសថៃ។

កម្ពុជា-ថៃ បង្កើតមណ្ឌលសំចត សម្រាប់ជនរងគ្រោះដោយអំពើជួញដូរ នៅប៉ោយប៉ែត

ការសម្រេច​កសាង​មជ្ឈមណ្ឌល​សំចត សម្រាប់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ភាគី​ទាំងពីរ​អះអាងថា គឺ​បានបង្ហាញ​ពី​ចំណុច​ចាប់ផ្តើម​ជា​វិជ្ជមាន របស់​កម្ពុជា​-​ថៃ លើ​ការពង្រឹង និង​គ្រប់គ្រង​ករណី នៃ​ការធ្វើ​មាតុភូមិនិវត្តន៍ និង សមាហរណកម្ម​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស (SOP) នៅក្នុង​ប្រទេស​ថៃ ដែល​កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា​រួមគ្នា កាលពី​ថ្ងៃទី​២២ មេសា ឆ្នាំ​២០១៩ កន្លងមក​។​

​កាលនោះ គឺ​រដ្ឋ​ភាគី​ទាំង​២ ត្រូវ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ ដើម្បី​ធានា​នូវ​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម ជា​ប្រព័ន្ធ​ប្រកបទៅដោយ​សុវត្ថិភាព និង​និរន្តរភាព ក្រោម​វិសាលភាព នៃ​កិច្ចសហប្រតិបត្តិការ រួមមាន ទី​១ ការផ្លាស់ប្តូរ​ព័ត៌មាន​ពី​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស ក្នុង​គោលបំណង​ធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​។ ទី​២ ការសម្របសម្រួល​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​។ ទី​៣ ការសម្របសម្រួល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​ និងទី​៤ ការតាមដាន​ត្រួតពិនិត្យ និង​ការប៉ាន់ប្រមាណ​លទ្ធផល នៃ​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​។

​បើតាម​ការបញ្ជាក់​ជំហរ ក្រោយ​មាន​ការចុះហត្ថលេខា​រួមគ្នា ភាគី​កម្ពុជា​-​ថៃ បានបង្ហាញ​ជំហរ​សហការគ្នា​អនុវត្ត លើ​កិច្ចព្រមព្រៀង​លុបបំបាត់ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ឲ្យនៅ​មាន​តិចតួច​បំផុត ហើយ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស នឹង​ត្រូវបាន​លើកតម្កើង និង​ឲ្យមាន​សមភាព កុំឲ្យ​មានភាព​រើសអើង ហើយក៏​ដើម្បី​ជួយ​ឲ្យ​ជីវិត​របស់​ជនរងគ្រោះ មាន​ភាពល្អប្រសើរ​ជាង​មុន​៕

(យោងតាម FN សរុបដោយវិច្ឆិកា)

(យោងតាម FN សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់