Trending now

កម្ពុជា-កូរ៉េខាងត្បូងគ្រោងចុះហត្ថលេខាលើ FTA នៅពាក់កណ្តាលឆ្នាំ២០២១

15:33 | 27/01/2021 (សរុបដោយវិច្ឆិកា)

លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ក្រុមការងារចរចាបានបញ្ចប់ការងារបច្ចេកទេសរបស់ខ្លួនបន្ទាប់ពីការចរចាជុំទីបួនកាលពីចុងឆ្នាំ២០២០កន្លងទៅ។ ជំហានបន្ទាប់ ប្រមុខក្រុមចរចា ដែលជារដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ភាគីទាំងសងខាងនឹងប្រកាសបិទបញ្ចប់ការចរចារ ហើយក្រុមការងារផ្នែកច្បាប់នឹងពិនិត្យលើ ពាក្យពេចន៍និងអត្ថបទគតិយុត្តិនៃកិច្ចព្រមព្រៀង ដើម្បីត្រៀមចុះហត្ថលេខា ដែលអាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំនេះ អាស្រ័យលើស្ថានភាពជាក់ស្តែងនៃកូវីដ១៩ក្នុងប្រទេសទាំងពីរ។

សម្តេច ហ៊ុនសែន (ឆ្វេង) នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លោក មូន ជេអ៊ីន (ស្តាំ) ប្រធានាធិបតីកូរ៉េខាងត្បូង

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងអាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២១នេះ។ នេះបើតាមលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មប្រាប់ ខេមបូណូមីសតាមរយៈប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃអង្គារទី២៦មករាឆ្នាំ២០២១។

លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ក្រុមការងារចរចាបានបញ្ចប់ការងារបច្ចេកទេសរបស់ខ្លួនបន្ទាប់ពីការចរចាជុំទីបួនកាលពីចុងឆ្នាំ២០២០កន្លងទៅ។ ជំហានបន្ទាប់ ប្រមុខក្រុមចរចា ដែលជារដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ភាគីទាំងសងខាងនឹងប្រកាសបិទបញ្ចប់ការចរចារ ហើយក្រុមការងារផ្នែកច្បាប់នឹងពិនិត្យលើ ពាក្យពេចន៍និងអត្ថបទគតិយុត្តិនៃកិច្ចព្រមព្រៀង ដើម្បីត្រៀមចុះហត្ថលេខា ដែលអាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំនេះ អាស្រ័យលើស្ថានភាពជាក់ស្តែងនៃកូវីដ១៩ក្នុងប្រទេសទាំងពីរ។

លោកបានបន្ថែមថា កន្លងមកភាគីទាំងសងខាងខិតខំពិភាក្សាផ្នែកបច្ចេកទេសយ៉ាងម៉ត់ចត់ ដើម្បីរក្សានូវអត្ថប្រយោជន៍ទាំងសងខាង។ ការចរចាមានការផ្តល់សម្បទានទៅវិញទៅមក ដែលជាគោលការណ៍រួម ដូច្នេះកម្ពុជាអាចរំពឹងទុកថា ក្រោយបញ្ចប់ការចរចា ចរន្តពាណិជ្ជកម្មនិងស្ថានភាពទីផ្សារសម្រាប់ទំនិញរវាងប្រទេសទាំងពីរនឹងបានកាន់តែប្រសើរជាងមុន។

បើតាមទិន្នន័យរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ប្រទេសទាំងពីរនៅពេញមួយឆ្នាំ២០២០ សម្រេចបានទំហំពាណិជ្ជកម្មសរុបជាង ៨៨០លានដុល្លារអាមេរិក ធ្លាក់ចុះជិត១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលសម្រេចបានជាង ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជានាំចេញទៅកូរ៉េខាងត្បូងក្នុងទឹកប្រាក់ ៣១៨លានដុល្លារ ធ្លាក់ចុះ ៥,៥% ធៀបទៅនឹងឆ្នាំ២០១៩ ជាមួយនឹងទឹកប្រាក់ចំនួន ៣៣៦លានដុល្លារ។ ដោយឡែក កម្ពុជានាំចូលពីកូរ៉េវិញធ្លាក់ចុះ ១៨% គិតជាទឹកប្រាក់៥៦៧ លានដុល្លារ ដែលកាលពីឆ្នាំ២០១៩ មានទំហំដល់ទៅជិត ៧០០លានដុល្លាអាមេរិក។

កម្ពុជា-កូរ៉េគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅពាក់កណ្តាលឆ្នាំ២០២១

ចំពោះការធ្លាក់ចុះនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ជានិន្នាការធម្មតារបស់ទីផ្សារ នៅក្នុងកាលៈទេសៈកូវីដ-១៩ ដែលជួនកាលតម្រូវការមានការប្រែប្រួល ឬការផ្គត់ផ្គង់អាចជួបបញ្ហាប្រឈមខ្លះ។ ចំពោះបញ្ហាប្រឈមដែលទាក់ទងនឹងរបាំងពន្ធគយ និង របាំងមិនមែនពន្ធវិញ កម្ពុជាសង្ឃឹមថានឹងអាចសម្រួលបានល្អប្រសើរក្រោយពេលមានកិច្ចព្រមព្រៀងនេះ។

គួររំឭកជូនថាដែរថា កន្លងមកភាគីទាំងពីរបានចរចាជាមួយគ្នាចំនួន ៤ដងរួចមកហើយ កាលពីឆ្នាំ២០២០។ កម្ពុជា និងកូរ៉េខាងត្បូងបានផ្តើមសិក្សារួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីដើមឆ្នាំ២០២០រហូតដល់ពាក់កណ្តាលឆ្នាំ ហើយនៅខែកក្កដាឆ្នាំ២០២០ដដែល ភាគីទាំងពីរបានប្រកាសផ្តើមចរចាកិច្ចព្រមព្រៀងនេះ។

សូមបញ្ចាក់ថា រដ្ឋាភិបាលកម្ពុជាធ្លាប់បានឲ្យដឹងពី គម្រោងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀតដូចជា អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និង សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU)។ ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែ

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម