Trending now

KOICA ផ្តល់ថវិកាចំនួន ៨,៥ លានដុល្លារសម្រាប់វិស័យសុខាភិបាលនៅកម្ពុជា

18:22 | 28/09/2020

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ – កយកា បានចាប់ផ្តើមគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៨,៥ លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការការពារ ការរកឃើញ និងការឆ្លើយតបចំពោះជំងឺឆ្លងនៅកម្ពុជា។

លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបន្ទាប់ពីបានធ្វើកិច្ចព្រមព្រៀងនេះ។

តាមរយៈគម្រោងរយៈពេល ៦ ឆ្នាំនេះមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការប្រឆាំងជំងឺរាតត្បាតអាមេរិក (US CDC)ការិយាល័យកម្ពុជានឹងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ កសាងសមត្ថភាពបុគ្គលិកសុខាភិបាលសាធារណៈ រួមទាំងអ្នកជំនាញខាងរោគរាតត្បាត និងបង្កើតការគ្រប់គ្រងគ្រាអាសន្ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីផ្លាស់ប្តូរកំណត់ត្រាពិភាក្សា (R / D) ដែលបានចុះហត្ថលេខាជាមួយ វេជ្ជបណ្ឌិត
ឱ វណ្ណឌី​ន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ អនុស្សារណៈនៃការយោគយល់ (MOU) ដែលបានចុះហត្ថលេខាក៏ត្រូវបានផ្លាស់ប្តូរគ្នារវាងនាយកប្រចាំប្រទេសរបស់កូយកា និង Dr. Rachel Albalak នាយកប្រចាំប្រទេសរបស់ USCDC។

គម្រោងថ្មីនេះនឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាលអ្នកជំនាញផ្នែករោគរាតត្បាត ដូច្នេះស្រុកនីមួយៗមានអ្នកជំនាញខាងរោគរាតត្បាតនៅចុងបញ្ចប់នៃគម្រោង ដែលអាចពិនិត្យការផ្ទុះឡើងនូវករណីសង្ស័យណាមួយនៅក្នុងតំបន់និងតាមដានករណីដែលបានរកឃើញ។

លើសពីនេះទៀត កូយកា នឹងបន្តកសាងក្រុមការងារវាយតំលៃប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS និងប្រព័ន្ធព័ត៌មានមន្ទីរពិសោធន៍ (LIS) នៅក្នុងមន្ទីរពិសោធន៍សាធារណៈចំនួន ៤៩ នៅក្នុងប្រទេសនិងពង្រឹងសមត្ថភាពដឹកជញ្ជូនគំរូ។

មន្ទីរពិសោធន៍សាធារណៈទាំងអស់ត្រូវបានគេរំពឹងថានឹងបំពាក់នូវការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិង
អាចទុកចិត្តបានជាងមុនដើម្បីរកមើលជំងឺឆ្លងដែលជាលទ្ធផលនៃគម្រោងនេះ។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសផងដែរ តាមរយៈគម្រោងនេះដែលនឹងជួយដំណើរការលំហាត់ពិសោធន៏ បំពេញការវាយតំលៃហានិភ័យជាតិ បំពេញគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) និងធ្វើការបណ្តុះបណ្តាលដល់បុគ្គលិក EOC តាម
បណ្តាខេត្ត។

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់