Trending now

JICA ផ្តល់ថវិកាចំនួន ៣២ លានដុល្លារសម្រាប់វិស័យទឹកស្អាត

10:25 | 04/06/2020

រាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទំហំថវិកាសរុបចំនួន ៣២ លានដុល្លារដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ។

គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅនៃរាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជាកាលពីថ្ងៃច័ន្ទកន្លងទៅ។

គម្រោងនេះមានគោលបំណងធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅមានភាពប្រសើរឡើងតាមរយៈការសាងសង់ទីតាំងផ្គត់ផ្គង់ទឹកស្អាតថ្មីដែលមានសមត្ថភាពក្នុងការផលិតទឹកស្អាតចំនួន ៣ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ខាងមុខ ។

ម៉ាស៊ីនចម្រោះទឹកនឹងទាញយកទឹកពីទន្លេក្នុងតំបន់ហើយដំណើរការវាតាមរយៈប្រព័ន្ធ SCADA សម្រាប់តាមដាន និងបញ្ជាដំណើរការរបស់រោងចក្រ ខណៈដែល JICA បានបញ្ជាក់ថាប្រព័ន្ធនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាឲ្យបានថាទឹកស្អាតត្រូវបានផ្គត់ផ្គង់ក្នុងក្រុងតាខ្មៅ។

ជាមួយគ្នានេះផងដែរ គម្រោងនេះនឹងមិនត្រឹមតែជួយសម្រួលដល់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅនិងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយតម្រូវការក្នុងការផ្គត់ផ្គង់ទឹកស្អាតពីរាជធានីភ្នំពេញផងដែរ៕

(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ