Trending now

ADB និង KOICA ផ្តល់ហិរញ្ញប្បទាននិងកញ្ចប់ថវិកាដល់កម្ពុជា

16:25 | 26/02/2020 (សរុបដោយវិច្ឆិកា)

នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក អាន់តូនី ម៉ាក់ដូណាល (Mr. Anthony McDonald) នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីជំនួយអភិវឌ្ឍន៍។

លោក អាន់តូនី ម៉ាក់ដូណាល (Mr. Anthony McDonald) ​និង លោក វង្សី វិស្សុត។​ (ប្រភព៖​ FN)

នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក អាន់តូនី ម៉ាក់ដូណាល (Mr. Anthony McDonald) នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។

រដ្ឋលេខាធិការប្រចាំ វង្សី វិស្សុត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចការងារនៅកម្ពុជារបស់គណៈប្រតិភូ ADB ហើយបានសម្តែងនូវអំណរគុណចំពោះ ADB ដែលបានអនុម័តឯកសារយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ (CPS) ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ ដែលមានទឹកប្រាក់ប្រមាណ ១៤៥០លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ដែលឆ្លើយតបកាន់តែប្រសើរឡើងទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ពិសេសក្នុងការសម្រេចបាននូវគោលដៅក្លាយ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយយុទ្ធសាស្រ្តនេះក៏ស្របជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ២០៥០ របស់ ADB ផងដែរ។

ទន្ទឹមនេះ រដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបគណៈប្រតិភូ ADB អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានប៉ាន់ស្មានថា នឹងអាចសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៦% នៅ ក្នុងឆ្នាំ២០២០ ព្រមទាំងអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០ ដែលនៅតែមានលក្ខណៈរឹងមាំ ទោះបីសេដ្ឋកិច្ចកម្ពុជា ត្រូវបានជួបប្រទះបញ្ហាប្រឈម និងហានិភ័យកាន់តែច្រើនពីខាងក្រៅក្តី។

ក្នុងក្របខ័ណ្ឌខាងលើនេះ រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច និងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដូចដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អំពីវិធានការរបស់រារដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺ Covid-19 និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA)។

ការដាក់ចេញនូវវិធានការជុំទី១ នេះ ដើម្បីជួលសម្រាលផលប៉ះពាល់ និងគាំទ្រដល់វិស័យដែលប៉ះពាល់ខ្លាំង ដូចជាវិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យអចលនទ្រព្យ និងដើម្បីការពារការងារ ចំពោះអ្នក ដែលមានការងារធ្វើស្រាប់, បន្តខិតខំបង្កើតការងារថ្មីៗចំពោះអ្នកដែលមិនទាន់មានការងារធ្វើ និងជួយដល់អ្នកដែលអាចបាត់បង់ការងារធ្វើ ព្រមទាំងដើម្បីទ្រទ្រង់កំណើនផងដែរ។

រាជរដ្ឋាភិបាលនឹងបន្តតាមដានកិច្ចការនេះជាប់ជាប្រចាំ ដើម្បីធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ពោលគឺធ្វើយ៉ាងណាឱ្យកំណើនមានចិរភាព, សេដ្ឋកិច្ចកម្ពុជានៅតែខ្លាំង ហើយបើទោះបីជាសេដ្ឋកិច្ចកម្ពុជាអាចនឹងថមថយខ្លះនៅក្នុងរយៈពេលខ្លី តែសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញកាន់តែខ្លាំងជាងមុន នៅក្នុងរយៈពេលវែង។

លោក អាន់តូនី ម៉ាក់ដូណាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព ពោលគឺរាជរដ្ឋាភិបាល កម្ពុជាមានគោលនយោបាយត្រឹមត្រូវ ក្នុងការអភិវឌ្ឍន៍ប្រទេស និងការកាត់បន្ថយភាពក្រីក្រ។

លោកក៏បានជម្រាបថា ADB កំពុងអនុវត្តយុទ្ធសាស្រ្ត២០៣០ តាមរយៈការដាក់ឱ្យអនុវត្តនូវផែនការសកម្មភាពអាទិភាពមួយចំនួន ក្នុងនោះ រួម មាន៖

*ទី១ ៖ ការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ
*ទី២ ៖ ការកសាងធនធានមនុស្សតាមរយៈការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល, ពុទ្ធិ និងភាពច្នៃប្រឌិត
*ទី៣ ៖ ការពង្រីកកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ដូចជាមហាអនុតំបន់មេគង្គ។

យុទ្ធសាស្រ្ត២០៣០ នេះ គឺមានលក្ខណៈស្របគ្នាទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធ គ្រប់គ្រង ការវិនិយោគសាធារណៈ ២០១៩-២០២៥ របស់រាជរដ្ឋាភិបាល។

រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ADB ដែលជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់នៅក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា និងជូនពរលោក អាន់តូនី ម៉ាក់ដូណាល និងសហការីឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងាររបស់ខ្លួ។

KOICA គ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណ ២៤,៥លានដុល្លារ ដល់កម្ពុជា នៅឆ្នាំ២០២០៕

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណ ២៤,៥ លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីជំនួយអភិវឌ្ឍន៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ KOICA បានដឹងថា កិច្ចពិភាក្សាការងារជាមួយ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា ជាមួយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) គឺដើម្បីពិភាក្សាអំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ សម្រាប់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈរួមមានទី១៖ កម្មវិធីទស្សនកិច្ចផ្លូវការមកប្រទេសកម្ពុជា របស់លោកស្រីប្រធាន KOICA ទី២៖ ផែនការសហប្រតិបត្តិការរបស់ KOICA សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០, ទី៣៖ គម្រោងថ្មីរបស់ KOICA សម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ និង៤៖ គម្រោងថ្មីរបស់ KOIC សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២។

គួរកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឱ្យប្រសើរឡើង និងទូលំទូលាយថែមទៀត។ ជាក់ស្តែងបរិមាណនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ