Trending now

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់សច្ចាប័នជាផ្លូវលើប្រាក់កម្ចីចំំនួន ៦០ លានដុល្លារអាមេរិកសម្រាប់កម្ពុជា

12:28 | 26/06/2019 (ដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ២៥ ខែមិថុនា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ធនាគារនេះបានអនុម័តលើប្រាក់កម្ចីចំនួន ៦០ លានដុល្លារអាមេរិក ដើម្បីលើកកំពស់ជំនាញនិងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់សច្ចាប័នជាផ្លូវលើប្រាក់កម្ចីចំំនួន ៦០ លានដុល្លារអាមេរិកសម្រាប់កម្ពុជា (រូបថត៖vietnamplus.vn)

ការអនុម័តនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលរដ្ឋាភិបាលប្រទេសនេះកំពុងខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរទម្រង់នៃកំណើនសេដ្ឋកិច្ចដោយផ្តោតលើពលករដែលមានជំនាញល្អ។ ប្រាក់កម្ចីទាំងនេះគឺសំដៅទៅការជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មនិងទំនើបកម្មលើ វិស័យឧស្សហកម្មតាមរយៈការដំឡើងមូលដ្ឋានបណ្តុះបណ្តាល និងឧបករណ៍នៃវិទ្យាស្ថានបណ្តុះបណ្តាលជំនាញខាងបច្ចេកទេសមួយចំនួន (TTI) នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងសហគមន៍អាជីវកម្ម ដើម្បីបំពេញតាមតម្រូវការពីទីផ្សារពលកម្ម។ គម្រោងលើកស្ទួយសមត្ថភាពប្រកួតប្រជែងតាមរយៈលើកកំពស់ជំនាញ នឹងរួមចំណែកដល់ការ បណ្តុះបណ្តាលអ្នកបច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈចំនួន ១៨,០០០ នាក់ ក្នុងវិស័យអាទិភាពចំនួន ៤ រួមមានការឆ្នៃប្រឌិត សំណង់ អគ្គីសនី និងអេឡិចត្រូនិចតាមរយៈ TTI នៅទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថាប្រទេស កម្ពុជាស្ថិតក្នុងលំដាប់ទី ១១០ ក្នុងចំណោមខឿនសេដ្ឋកិច្ចចំនួន ១៤០ ក្នុងរបាយការណ៍ប្រកួតប្រជែងសកលឆ្នាំ ២០១៨ និងផ្អែកតាមរបាយការណ៍អាជីវកម្មស្តីពីស្ថានភាពលំបាកក្នុងការស្វែងនិយោជិកដែលមានជំនាញវិជ្ជាជីវៈសម្រាប់មុខតំណែងខាងបច្ចេកទេសផងដែរ៕

(ដោយ ហេង វុធ្ធី)

(ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស