Trending now

ទូទាត់តាម QR code រវាងកម្ពុជា-ថៃ នឹងចាប់ផ្តើមចុងឆ្នាំនេះ

20:38 | 18/06/2019 (យោងតាម postkhmer.com កែសម្រួលដោយសំណាង)

ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសធនាគារនៅកម្ពុជា ៣ ធ្វើជាធនាគារទំនាក់ទំនងនៅប្រទេស ថៃ សម្រាប់ការទូទាត់តាមរយៈ QR Code រវាងកម្ពុជា និងថៃ ដែលអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ នេះ។ ធនាគារ​ទាំង​ ៣​ នោះ​រួមមាន ​ធនាគារ​អេស៊ីលីដា ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា ​(FTB) ​និង​ធនាគារ​កម្ពុជា​ពាណិជ្ជ​។​

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​គម្រោង «​ការ​ទូទាត់​តាមរយៈ​ QR Code រវាង​កម្ពុជា ​និង​ថៃ»​ កាល​ពី​ថ្ងៃ​ម្សិលមិញ ​លោក​ស្រី ជា ​សិរី ​អគ្គនាយិកា​បច្ចេកទេស​ធនាគារ​​ជាតិ​នៃ​កម្ពុជា​ ឲ្យ​ដឹង​ថា នេះ​ជា​ដំណើរ​វិវឌ្ឍន៍​មួយ​ដែល​កើត​​ចេញ​ពី​​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​​យោគយល់​គ្នា​ជាមួយ​ភាគី​ថៃ​នាពេល​កន្លង​មក។​

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស NBC ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​គម្រោង ការ​ទូទាត់​តាម QR Code រវាង​កម្ពុជា និង​ថៃ

លោក​ស្រី​បន្ត​ថា ការ​ប្រើប្រាស់​ QR Code នឹង​​​ផ្តល់​ផល​វិជ្ជមាន​ជា​ច្រើន​សម្រាប់​ប្រទេស ​កម្ពុជា ​ដូច​ជា​ ​ជួយ​​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ប្រាក់​រៀល​​បាន​កាន់​តែ​ច្រើន សម្រួល​ដល់​​អ្នក​ដែល​មិន​ចង់​កាន់​សាច់​ប្រាក់​ទៅ​ប្រទេស ​ថៃ បង្ការ​​ការ​បាត់បង់​ដោយសារ​អំពើ​ចោរកម្ម និង​ចៀស​ផុត​​ពី​ហានិភ័យ​ពី​ការ​ប្រែប្រួល​​អត្រា​ប្តូរ​ប្រាក់។​

លោកស្រី​ថ្លែង​ថា៖ ​«​យើង​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស ​ថៃ និង​ប្រជាជន ​ថៃ ​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ មាន​លទ្ធភាព​ធ្វើ​ការ​ទូទាត់​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សាច់​ប្រាក់​ផ្ទាល់​»។

ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​​ខែ​កុម្ភៈ​​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ធនាគារ​កណ្តាល​ថៃ ​ស្តីពី ​«​កិច្ច​សហប្រតិបត្តិការ​ក្នុង​ផ្នែក​នវានុវត្ត​​ភាព​ហិរញ្ញវត្ថុ ​និង​ប្រព័ន្ធ​ទូទាត់​​»​ ដែល​មាន​គោល​បំណង​ពង្រីក​កិច្ច​​សហប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​និង​សេវា​ទូទាត់​ ដើម្បី​ជំរុញ​ប្រសិទ្ធភាព ​និង​សុវត្ថិភាព​ប្រតិបត្តិការ​ទូទាត់​ឆ្លង​​ដែន ​និង​លើក​កម្ពស់​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​។

លោកស្រី​​​បន្ត​ថា ដោយសារ​នៅ​ពេល​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ជ្រើសរើស​យក​ធនាគារ​​ចំនួន ៣ ធ្វើ​ជា Sponsoring Bank ​នោះ​ ដូច្នេះ​ប្រសិន​បើ​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃ​ទៀត ​មាន​​បំណង​ចង់​ផ្តល់​លទ្ធភាព​ឲ្យ​​អតិថិជន​​របស់​ខ្លួន​​អាច​ប្រើ​សេវាកម្ម​នេះ​បាន ត្រូវ​តែ​ទាក់ទង​ធនាគារ​ណា​មួយ​ក្នុង​ចំណោម​ធនាគារ​ទាំង​ ៣ ​ខាង​លើ​​។​​

​លោក ​ឆឹង​ វណ្ណា ​នាយក​ការិយាល័យ​គ្រប់គ្រង​គម្រោង​ធនាគារ​អេស៊ីលីដា​ បាន​និយាយ​ថា ការ​ទូទាត់​តាមរយៈ​ QR Code នឹង​ចូលរួម​ចំណែក​​ក្នុង​ការ​ជួយ​ពង្រឹក​ទំនុក​ចិត្ត ​និង​ភាព​ងាយ​ស្រួល​សម្រាប់​អតិថិជន​នៅ​កម្ពុជា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស ​ថៃ​។ ​លោក​បន្ត​ថា​ បច្ចុប្បន្ន​​ធនាគារ​ អេស៊ីលីដា ​កំពុង​​មាន​ទំនាក់ទំនង​ជាមួយ​ធនាគារ​ចំនួន ៤ នៅ​ក្នុង​ប្រទេស​ ​ថៃ ​ដើម្បី​សម្រួល​ដល់​ការ​ងារ​ទូទាត់​តាមរយៈ​ ​QR ​Code​ នេះ​​។​

លោក Dith Sochal ប្រធាន​គ្រប់គ្រង​ទូទៅ​ធនាគារ​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​នៃ​កម្ពុជា FTB បាន​​ឲ្យ​ដឹង​ថា សម្រាប់​​ប្រតិបត្តិ​ទូទាត់​ឆ្លង​ដែន​នឹង​ចូលរួម​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ការ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​​កម្ពុជា​ជាមួយ​ប្រទេស​ ថៃ ​ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​​ជាតិ​កើន​ឡើង​ផង​ដែរ​។​ ការ​​កាត់​បន្ថយ​ការ​ប្រើប្រាស់​រូបិយបណ្ណ​​បរទេស​ ដោយ​ងាក​មក​ប្រើប្រាស់​ប្រាក់​រៀល​នឹង​ជួយ​​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់​តែ​មាន​កំណើន​ឆាប់​រហ័ស​ និង​មាន​ភាព​រឹងមាំ​បន្ថែម​​ទៀត​។

(យោងតាម postkhmer.com កែសម្រួលដោយសំណាង)

(យោងតាម postkhmer.com កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ