Trending now

ទីក្រុងបាត់ដំបងជាប់គោលដៅទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍

11:23 | 06/05/2019 (ប្រភព៖ rasmeinews.com ប្រែសម្រួលដោយ សំណាង)

ខេត្តបាត់ដំបងបានជាប់ជាទីក្រុងគោលដៅទេសចរណ៍លេខរៀងទី១៣ ក្នុងចំណោមបណ្តាទីក្រុងទាំង៩៣នៅតំបន់អាស៊ីអាគ្នេយ៍ ដែលវាយតម្លៃដោយស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយឈ្មោះថា You Discover ។

រដ្ឋបាល​ខេត្ត​បាត់ដំបងបានសហការ​យ៉ាង​ល្អជា​មួយ​អង្គភាព និង​មន្ទីរ​ពាក់ព័ន្ធ​ទូ​ទាំង​ខេត្ត បាន​ខិតខំ​អភិវឌ្ឍ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្ពោះទៅ​កាន់​គោលដៅ​ទេសចរណ៍​នានា ព្រមទាំង​បាន​រៀបចំ​បង្កើត​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​ជា​ច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​សប្បាយ​ក្នុង​ខេត្ត ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល ។

ទីក្រុងបាត់ដំបង ជាទីកន្លែងទេសចរណ៌ដ៏ទាក់ទាញភ្ញៀវមកលេងកំសាន្ត

ជាក់ស្តែង នាពេលកន្លង​មកនេះ ​ក្រុង​បាត់ដំបង​បាន​ទទួល​សមិទ្ធផល​សំខាន់​ៗ ដូច​ជា​ជាប់​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​១ និង​លើក​ទី​២ ផ្ការំដួល​៣​ទង ចំណាត់ថ្នាក់​លេខ​១ ជាប់​ជ័យ​លា​ភី​ឡា​ប៊ិ​ល​ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី​១ (២០១៨-២០២០) ជាប់​ជ័យ​លា​ភី​និរន្តរភាព​ទីក្រុង​អាស៊ាន​ក្នុង​ឆ្នាំ​២០១៤ ជា​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សប្បាយ​ច្រើន​ជាងគេ​នៅ​កម្ពុជា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩ និង​ជាប់​ជាទី​ក្រុង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ឈរ​លើ​លំដាប់​លេខ​១៣ ក្នុង​ចំណោម​បណ្តា​ទីក្រុង​ទាំង​៩៣ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ (​វាយតម្លៃ​ដោយ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ របស់​អា​ល្លឺ​ម៉​ង​មួយ​មានឈ្មោះ​ថា YOU DICOVER) និង​ពានរង្វាន់​ជា​ច្រើន​ទៀត​។


មិនតែប៉ុណ្ណោះ ប្រតិបត្តិ​ករ​ទេសចរណ៍​ទូ​ទាំង​ខេត្តបាត់ដំបង តែង​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​សំខាន់​ៗ​ជា​ច្រើន និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​មាន​ដូច​ជា ស្តង់ដា​សណ្ឋាគារ​បៃតង ពានរង្វាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍​គំរូ​សហគមន៍​ទេសចរណ៍ គំរូ​មេដាយ​នារី​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍ មេដាយ​អ្នកជំនាញ​ឆ្នើម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ជាដើម ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា ខេត្តបាត់ដំបង​ផ្តល់​សេវាកម្ម​ក្នុង​កម្រិតស្តង់ដា​ដ៏​ប្រសើរ​និង​ត្រូវ​បាន​ទទួលស្គាល់​លំដាប់​អន្តរជាតិ ។ កត្តា​ទាំងនេះ​ហើយ បាន​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ៕

(ប្រភព៖ rasmeinews.com ប្រែសម្រួលដោយ សំណាង)

(ប្រភព៖ rasmeinews.com ប្រែសម្រួលដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម