Trending now

ត្រីមាស​ទី​១ មាន​ទេសចរ​អាស៊ាន​មក​កម្ពុជា៤៤​ម៉ឺន​នាក់​

21:58 | 13/06/2018

ក្នុង​រយៈពេល៣​ខែ​ដើម ឆ្នាំ​២០១៨ ភ្ញៀវទេសចរ ក្នុង​តំបន់​អាស៊ាន បានមក​កម្សាន្ត​នៅ​កម្ពុជាសរុប ៤៤,៥​ម៉ឺន​នាក់ ថយចុះ​ជិត ៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​កម្ពុជា។​

រូបថតៈ ថ្មីថ្មី

ក្នុងចំណោម​ទេសចរ​ក្នុង​តំបន់​អាស៊ាន ដែល​បានមក​ទស្សនា​កម្ពុជា ក្នុង​ត្រីមាស​ទី​១ ឆ្នាំនេះ ទេសចរ​វៀតណាម​ឈរ​នៅមុខ​គេ ដែលមាន​ចំនួន​ជាង ១៧​ម៉ឺន​នាក់ បន្ទាប់មក​ឡាវ​ជាង ១១​ម៉ឺន​នាក់​, ថៃ​៧,៤​ម៉ឺន​នាក់​, ម៉ាឡេស៊ី​ជិត ៤​ម៉ឺន​នាក់​, សិង្ហ​បុរី ១,៧៧​ម៉ឺន​នាក់​, ហ្វីលីពីន ១,៧៤​ម៉ឺន​នាក់​, ឥណ្ឌូនេស៊ី ៨៦៦៥​នាក់​, មី​យ៉ាន់​ម៉ា ៤២៩៧​នាក់​, ព្រុយ​ណេ​មាន​ចំនួន ១៨៣​នាក់​។​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ សរុប​ចំនួន ១,៦​លាន​នាក់ ក្នុង​ត្រីមាស​ទី​១ ឆ្នាំនេះ ពោល​មាន​កំណើន​ជាង ១១​ភាគរយ​៕

(ប្រភពព័ត៌មាន: thmeythmey.com)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់