Trending now

តំណាងអង្គការFAOប្រចាំនៅកម្ពុជាព្រួយបារម្ភរឿងជម្ងឺជ្រូកប៉ិស្ត៍អាហ្រ្វិកនៅកម្ពុជា

17:26 | 28/05/2019 (សរុបព័ត៌មាន ដោយ សមុទ្រ)

ថ្ងៃទី២៨ ខែឧសាភា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានទទួលជួប Dr. Alexandre Huynh តំណាងអង្គារ FAO ប្រចាំនៅកម្ពុជា ដឹកនាំក្រុមការងារជំនាញផ្នែកសុខភាពសត្វ និងសហការីដែលអញ្ជើញមកពីទីស្នាក់ការអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាតិប្រចាំទីក្រុងបាងកក និងអង្គការ OIE ផងដែរ។ ជំនួបនេះមាន បំណងធ្វើការពិភាក្សាទាក់ទងនឹងវិធានការអង្កេតតាមដាន ត្រួតពិនិត្យ ការពារ និងទប់ស្កាត់ជំងឺ ឆ្លងប៉េស្តជ្រូកអាហ្វ្រិក។

តំណាងអង្គការFAOព្រួយបារម្ភរឿងជម្ងឺជ្រូកប៉ិស្ត៍អាហ្រ្វិកនៅកម្ពុជា

សូមអនុញ្ញាតបញ្ជាក់ជូនថាតាមរយ:ការអញ្ញើញជាផ្លូវការរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារជំនាញផ្នែកជំងឺប៉េស្តជ្រូកអាហ្វិ្រកដឹកនាំដោយ Dr. Fillip Claes បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែឧសភា។ ក្នុងជំនួបពិភាក្សា Dr. Fillip បានរាយការណ៍ជូនលោករដ្ឋមន្ត្រីជ្រាបដោយសង្ខេបពីបច្ចុប្បន្នភាពនៃស្ថានភាពជារួមនៃជំងឺប៉េស្តជ្រូកអាហ្វិកទាំងក្នុងពេលបច្ចុប្បន្ន និងវិធានការការពារ និងទប់ស្កាត់ជំងឺដ៏មហន្តរាយនេះនាពេលអនាគតផងដែរ និងជាពិសេសគោលបំណងសំខាន់នៃបេសកកម្មរបស់ក្រុមការងារមកកម្ពុជានាពេលនេះ។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារជំនាញដែលបានអញ្ជើញមកធ្វើបេសកកម្មនៅកម្ពុជាដើម្បីតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការផ្សព្វផ្សាយពីបញ្ហាជំងឺ វិធានការការពារ និងទប់ស្កាត់ជំងឺប៉េសត្តជ្រូកអាហ្វិ្រកនេះ។ លោកបន្ថែមទៀតថា ដោយយល់ឃើញពីហានិភ័យនៃគ្រោះមហន្តរាយនៃជំងឺនេះដល់ឧស្សាហកម្មជ្រូក កន្លងមកក្រសួងបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយត្រូវសហការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម សមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ ដោយត្រូវរូមគ្នាអនុវត្តយ៉ាងខ្ជាប់ ខ្ជួននូវខ្លឹមសារនៃសារាចរណែ នាំលេខ១១៩ សរណន.កសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ។

បើ​យោង​តាម​របាយការណ៍​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ដែល​កោះសន្តិភាព​ទទួល​បាន​កាលពី​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា តម្លៃ​ជ្រូក​រស់នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ កម្រិត​មួយ​ខ្ពស់​គួរសម​ក្នុង​នោះ ខេត្តកណ្ដាល​មាន​តម្លៃ​ខ្ពស់​ជាងគេ ដែល​ក្នុង​របាយការណ៍​បង្ហាញ​ថា​មាន​តម្លៃ​រហូត​ដល់ ១១៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ខេត្ត​រតនគីរី ដែល​ជា​ខេត្ត​ផ្ទុះ​ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក ក៏​មាន​តម្លៃ ១០៦០០​រៀល​ដែរ​ក្នុង​មួយ​គីឡូក្រាម ដូច្នេះ​មាន​ន័យ​ថា​ជ្រូក​រស់​ក្នុងស្រុក នៅ​តែ​មាន​ហាងឆេង​ខ្ពស់​បើ​ធៀប​នឹង​ពេល​ដែល​បាន​ធ្លាក់​ចុះ កាលពី​ឆ្នាំ​មុន ។

ជាងនេះទៅទៀត ក្រសួងក៏បានណែនាំឲ្យប្រធានមន្ទីរ និងមន្រ្តីពេទ្យសត្វខេត្តជាប់ព្រំដែនប្រទេសវៀតណាមទាំង ០៧ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តខ្លឹមសារាចរណែនាំលេខ១១៩ ឲ្យមានប្រសិទ្ធភាព បើមានការផ្លោះផ្លោយនឹងត្រូវប្រឈមមុខចំពោះវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកអ្នកចិញ្ចឹមជ្រូក ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ អ្នកនាំចូលជ្រូក ក៏ត្រូវចូលរួមសហការអនុវត្តសារាចរណែនាំនេះឲ្យមានប្រសិទ្ធ ភាពផងដែរ។

លោករដ្ឋមន្ត្រីបានជូនពរឲ្យបេសកកម្មរបស់ក្រុមការងារជំនាញនេះ ទទួលបានជោគជ័យ និងសុខសុវត្ថិភាព ហើយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវផ្តល់កិច្ចសហការឲ្យ បានពេញលេញល្អ ប្រយោជន៍ដើម្បីសុវត្ថិភាពនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងវិស័យឧស្សាហកម្មជ្រូកនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

គួរបញ្ជាក់ថាជម្ងឺនេះកន្លងមកបានឆ្លងចូលពីប្រទេសវៀតណាមមករាតត្បាតមកដល់ខេត្តរតនគិរី ធ្វើឲ្យជ្រូកអ្នកស្រុកកើតជម្ងឺនេះ ហើយត្រូវសម្លាប់ចោលរាប់រយក្បាលទៀតផង៕


(សរុបព័ត៌មាន ដោយ សមុទ្រ)

(សរុបព័ត៌មាន ដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ