Trending now

តំណាង IMF ថ្មីប្ដេជ្ញារួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា

14:04 | 13/09/2019

លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីប្រចាំនៅកម្ពុជា ប្តេជ្ញារួមចំណែក ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ជំនួយបច្ចេក ទេស។

ទិដ្ឋភាពទូទៅនៃជំនួប (រូបថតៈ FN)

ការប្ដេជ្ញាចិត្តរបស់លោកធ្វើឡើង ក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។ លោក Yasuhisa Ojima ទើបនឹងចូលមកកាន់តំណែង ជាតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

លោក Yasuhisa Ojima បានសម្តែងក្តីរីករាយដែលបាន បំពេញបេសកកម្មនៅកម្ពុជា និងប្តេជ្ញារួមចំណែក ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ជំនួយបច្ចេកទេស។ លោកបានវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។

លោក ជា ចាន់តូ ក៏បានជម្រាបជូនពីប្រវត្តិ និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមរបស់ IMF ក្នុងការអភិវឌ្ឍវិស័យធនាគារ ការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាល សម្រាប់កសាងធនធានមនុស្សនៅកម្ពុជា។ លោកទេសាភិបាលក៏បានកោតសរសើរពី តួនាទីយ៉ាងសំខាន់របស់ការិយាល័យតំណាង IMF នៅកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និង IMF ចាប់តាំងពីមានវត្តមាននៅកម្ពុជា នាដើមទសវត្សរ៍ឆ្នាំ ១៩៩០មក៕

(ប្រភព៖ FN)

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍