Trending now

ឆ្នាំនេះ កម្ពុជា នឹងមិនប្រឈមកង្វះឃ្លាំងស្តុកស្រូវច្រើនទេ

17:25 | 28/05/2019 (ប្រភព​៖ postkhmer.com កែសម្រួលដោយសំណាង)

ខណៈមានការបង្ហាញពីគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវកាន់តែច្រើននៅកម្ពុជា តំណាងនៅក្នុងឧស្សាហកម្មនេះមានសុទិដ្ឋិនិយមថា កម្ពុជានឹងមិនជួបបញ្ហាប្រឈមដោយសារកង្វះខាត ឃ្លាំងស្តុក និងឡសម្ងួតច្រើនទេនៅឆ្នាំ ២០១៩ នេះ។

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា (CRF)​ លោក ​នង​ វាសនា ​បាន​ឲ្យ​ដឹង​ថា ដោយសារ​​ការ​ខិតខំ​អភិវឌ្ឍ​​សមត្ថភាព​​របស់​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិន​ស្រូវ​នីមួយៗ​រួម​ផ្សំ​នឹង​ការ​ជួយ​គាំទ្រ​ពី​ស្ថាប័ន​រដ្ឋ​ផង​នោះ​ ​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ​នេះ​​នឹង​មិន​មាន​បញ្ហា​ដូច ​២-៣ ឆ្នាំ​មុន​​ទៀត​ទេ​​ ខណៈ​បច្ចុប្បន្ន​មាន​​​ឡ​សម្ងួត ​និង​ឃ្លាំង​ស្តុក​ស្រូវ​​ត្រូវ​បាន​ដាក់​ដំណើរការ​ស្ទើរ​​តែ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​។

កសិករ​កំពុង​លើក​ស្រូវ​ដាក់​ឡាន​នៅ​ពេល​ប្រមូល​នៅ​ខេត្ត​បាត់ដំបង​នាពេល​កន្លង​មក​​។

លោក​ថ្លែង​ថា៖​ «​ខ្ញុំ​គិត​ថា​យើង​​នឹង​​មិន​មាន​បញ្ហា​ទៀត​ទេ ​ព្រោះ​កន្លង​មក​រោង​ម៉ាស៊ីន​តូចៗ​​ជា​ច្រើន​បាន​អភិវឌ្ឍ​ខ្លួន​ជា​ម៉ាស៊ីន​បែប​ទំនើប​ ដែល​មាន​​សមត្ថភាព​ខ្លាំង​អាច​សម្ងួត​​ស្រូវ​​បាន​រាប់រយ ឬ​ពាន់​​តោន​ក្នុង ​១ ​ថ្ងៃ»។

ទោះ​យ៉ាង​ណា​លោក​លើក​ឡើង​ថា អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ​អាច​ដោយសារ​តម្លៃ​ស្រូវ​អង្ករ​​នៅ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ខណៈ​ដែល​​ការ​ផលិត​ស្រូវ​នៅ​តាម​បណ្តា​ប្រទេស​​នាំ​ចេញ​ស្រូវ​បាន​កើន​ឡើង​ស្ទើរ​គ្រប់​ប្រទេស​។​

​ឃ្លាំង​ស្តុក​ស្រូវ​ និង​ឡ​សម្ងួត​​​ចំនួន ​៣​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ចុង​ឆ្នាំ​ ​២០១៨​ ដែល​មាន​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​ព្រៃវែង ​និង​តាកែវ ​ ដែល​​ឃ្លាំង​ស្តុក ​និង​ឡ​សម្ងួត​នីមួយៗ​អាច​ផ្ទុក​ស្រូវ​បាន​ ៥០ ​ម៉ឺន​​តោន ​និង​សម្ងួត​ស្រូវ​បាន​ ១ ៥០០ ​តោន​ក្នុង ​១ ​ថ្ងៃ។​

កាល​ពី​ឆ្នាំ ​២០១៨​ ឃ្លាំង​ស្តុក​នៅ​ខេត្ត​កំពង់ចាម ​ដែល​ជា​ជំនួយ​របស់​កូរ៉េ​ខាង​ត្បូង ​តម្លៃ ​២,៨ ​លាន​ដុល្លារ​ក៏​ត្រូវ​បាន​​ដាក់​ឲ្យ​ដំណើរការ​ ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន ​៨០ ​តោន​ក្នុង ​១ ថ្ងៃ ​និង​អាច​ស្តុក​ស្រូវ​បាន ​៦០០ ​តោន​។

លោក ​សុង ​សារ៉ន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ CEO of Amru Rice (Cambodia) Co., Ltd ​ដែល​មាន​ឃ្លាំង​ស្តុក ​និង​ឡ​សម្ងួត​ស្រូវ​ធំៗ ​ក្នុង​ខេត្ត​​កំពង់​ធំ ​និង​បាត់ដំបង ​បាន​​និយាយ​ថា លោក​គិត​ថា​ ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ​នឹង​មិន​មាន​បញ្ហា​កង្វះ​ខាត​ឡ​សម្ងួត ​និង​ឃ្លាំង​ស្តុក​ទេ​។ លោក​បាន​​បន្ត​ថា នៅ​រដូវ​កាល​ប្រមូល​ផល​ស្រូវ​វស្សា​ខាង​មុខ​ ក្រុមហ៊ុន​លោក​មាន​ផែនការ​ប្រមូល​ទិញ​ស្រូវ​ឲ្យ​បាន​ក្នុង​រង្វង់​ចន្លោះ​ពី ​១០ ​ម៉ឺន ​២០ ​ម៉ឺន​តោន​​។​

(ប្រភព​៖ postkhmer.com កែសម្រួលដោយសំណាង)

(ប្រភព​៖ postkhmer.com កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ