Trending now

ចំពោះមុខការបោះឆ្នោតនៅកម្ពុជា៖ ឱកាសនិងកម្លាំងផ្ទៃក្នុង

06:18 | 26/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងខែកក្កដានេះ ប្រជាជនកម្ពុជានិងឈានចូលការបោះឆ្នោតរដ្ឋសភាអាណត្តិទី៦ (២០១៨-២០២៣)។ ក្នុងអាណត្តិកន្លងទៅ ប្រទេសកម្ពុជាទទួលបានសមិទ្ធិជាច្រើនក្នុងការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ជាពិសេសគឺលើកកម្ពស់គុណភាពជីវភាពរស់នៅជូនប្រជាជន។

ប្រាសាទបុរាណអង្គវត្ត ជានិច្ចកាលជាការជ្រើសរើស ដើមដំបូង ចំពោះភ្ញៀវ​ទេសចរណ៏ ពេលមកដល់កម្ពុជា

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ចនៅកម្ពុជាបានសម្រេចសមិទ្ធិផលសំខាន់ៗជាច្រើន ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ នៅក្នុងបរិបទសេដ្ឋកិច្ចសកលលោកដែលមានការប្រែប្រួលមិនច្បាស់លាស់ ប៉ុន្តែខឿនសេដ្ឋកិច្ចរបស់កម្ពុជាបានរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយធានាបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព​ ដែលជាមធ្យមមានមានកំណើន៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ការរីកចម្រើនប្រកបដោយចីរភាពនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយះកំណើននៅក្នុង វិស័យឧស្សាហកម្ម វាយនភណ្ឌ សំណង់ កសិកម្ម និងសេវាកម្ម ដូចជាវិស័យទេសចរណ៍ អចលនទ្រព្យ ជាដើម។

ទេសចរណ៍គឺជាវិស័យដ៏សំខាន់លេចធ្លោបំផុតមួយនៃសេដ្ឋកិច្ចកម្ពុជា។ ជាមួយនឹងតំបន់ទេសចរណ៍សំខាន់ៗ ដ៏គួរឲ្យទាក់ទាញ ជាច្រើនក្នុងរយៈពេលកន្លងមកថ្មីៗនេះ ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍អន្តរជាតិ។

ប្រាសាទ​សម្បូរ​ព្រៃគុក ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ( រូបភាព៖ Chanrasmey Miech-Wikipedia)

យោងតាមក្រសួងទេសចរណ៍កម្ពុជាក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០១៨ កម្ពុជា​បានទទួលស្វាគមន៍ភ្ញៀវទេសចរអន្ដរជាតិជាង ២,២ លាននាក់ ​កើនឡើង ១៣,៥ បើធៀបទៅនឹងឆ្នាំ ២០១៧ ក្នុងរយៈពេលដូចគ្នា ។ រមណីយដ្ឋានទេសចរណ៍ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ តំបន់បុរាណសម្បូរព្រៃគុក ... គឺជាគោលដៅទាក់ទាញបំផុតនៅក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លក្ខណៈពិសេសមួយក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៨ គឺកម្ពុជាបានធ្វើការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៤ សម្រាប់អាណត្តិ ២០១៨-២០២៤ នៅថ្ងៃទី ២៥ ខែ កុម្ភះឆ្នាំ ២០១៨​ ជាស្ថាពរ ជាមួយនឹងជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា។ដើម្បីធានាឱ្យបានជ័យជំនះលើ​ការបោះឆ្នោតសភាកម្ពុជានាពេលខាងមុខ គិតចាប់ពីថ្ងៃទី ២០ ខែសីហាឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ សម្តេចអគ្គមហាសេនាបតី​​​តេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពឃោសនា, បង្កើនទំនាក់ទំនងជាមួយកម្មករកម្មការនី កាត់ដេរសម្លៀកបំពាក់ ស្បែកជើងននៅតាម រោងចក្រនានា ទូទាំងប្រទេស។

ប្រាសាទ​ព្រះវិហារ​នៃ​កម្ពុជា ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ឆ្នាំ​២០០៨

ចំពោះបម្រែបម្រួលនៃស្ថានភាពពិភពលោកនិងស្ថានភាពក្នុងតំបន់ រដ្ឋាភិបាលកម្ពុជាបានរក្សាគោលនយោបាយការបរទេសអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធដោយរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារបូរណភាពដែនដី អធិបតេយ្យភាពផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍ប្រទេស។ ប្រទេសកម្ពុជាគឺជាសមាជិកមួយ ចូលរួមយ៉ាងសកម្មនៅក្នុងយន្តការសហប្រតិបត្តិការជាច្រើនក្នុងតំបន់ដូចជាគណៈកម្មការទន្លេមេគង្គ (MRC) តំបន់ អភិវឌ្ឍន៍ត្រីកោណ មាន កម្ពុជា - ឡាវ - វៀតណាម (CLV) កិច្ចសហប្រតិបត្តិការ កម្ពុជា - ឡាវ- មីយ៉ាន់ម៉ា - វៀតណាម (CLMV), ការពង្រីអនុតំបន់ទន្លេមេគង្គ (GMS) ...

រហូតមកដល់ពេលនេះ ប្រទេសក្នុងតំបន់អាស៊ីគ្នេយ៍មួយនេះ មានទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងដែនដីប្រហែល ១៥០ នៅលើពិភពលោក បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសធំៗ ជាមួយដៃគូអភិវឌ្ឍន៍ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង។

ប្រទេសកម្ពុជាដ៏ស្រស់ស្អាតកំពុងតែលេចរូបរាងថ្មី កាន់តែទំនើប និងកាន់តែរីកចម្រើនថែមទៀតពី១ថ្ងៃទៅ១ថ្ងៃ។ ក្រោមការគ្រប់គ្រងរដ្ឋបាល ប្រកបដោយប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពលរដ្ឋកម្ពុជាពិតជានឹងទទួលបានសមិទ្ធផលធំៗជាច្រើនថែមទៀតក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន